លោក Benjamin Netanyahu បានសុំ “ការអភ័យទោស” ពីអ៊ីស្រាអែលចំពោះការខកខាន ក្នុងការប្រគល់ចំណាប់ខ្មាំងចំនួន ៦ នាក់ ដែលបានស្លាប់នៅក្នុងតំបន់ Gaza កាលពីថ្ងៃសៅរ៍ ខណៈក្រុមហាម៉ាស់បានព្រមានថា អាចនឹងត្រលប់ទៅគ្រួសាររបស់ពួកគេវិញជាក្រុម ប្រសិនបើបទឈប់បាញ់មិនត្រូវបានឈានដល់។ ប្រជាជនអ៊ីស្រាអែល រាប់ពាន់នាក់បានដើរតាមដងផ្លូវកាលពីថ្ងៃចន្ទ នៅក្នុងការតវ៉ាថ្មី ដើម្បីបង្ហាញពីកំហឹងរបស់ពួកគេចំពោះការបរាជ័យរបស់លោក Netanyahu ក្នុងការនាំយកមនុស្សជាទីស្រលាញ់របស់ពួកគេមកផ្ទះវិញបន្ទាប់ពីរយៈពេលជិត ១១ ខែ។
បាតុកម្មចុងក្រោយនេះ កើតឡើងបន្ទាប់ពីមនុស្សរាប់សែននាក់បានដើរតាមផ្លូវក្នុងការតវ៉ា នៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ដោយបាតុករខ្លះ បានបិទផ្លូវហាយវេ ដ៏សំខាន់មួយក្នុងទីក្រុង Tel Aviv។ មនុស្សជាច្រើនបានពាក់ទង់ជាតិអ៊ីស្រាអែល និងព្យួរខ្សែបូពណ៌លឿង ដែលជានិមិត្តរូបនៃសាមគ្គីភាពជាមួយចំណាប់ ខ្មាំង ពីស្ពានដែលមើលពីលើផ្លូវ Ayalon Highway។ ចំណាប់ ខ្មាំងសរុប ចំនួន៩៧ នាក់ នៅតែមិនត្រូវបានគេរាប់បញ្ចូល បន្ទាប់ពីត្រូវ បានចាប់ជំរិតដោយក្រុមហាម៉ាសនៅ ថ្ងៃទី៧ ខែ តុលា ឆ្នាំមុន៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច







