ភ្នំពេញ ៖ ទីតាំងផ្ទះហ្គេមបាញ់ត្រីលួចលាក់មួយកន្លែងបានបើកលេងទើបបានប្រមាណ១សប្តាហ៍ ត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ រួមជាមួយកម្លាំងមូលដ្ឋានចុះទៅបង្ក្រាបដកហូតទូហ្គេម២ទូនិងឃាត់ខ្លួនស្រ្តីអ្នកមើលការម្នាក់ការចុះបង្ក្រាប ល្បែងស៊ីសងនេះកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
តាមនគរបាលបានឲ្យដឹងថា ទីតាំងខាងលើ លួចបើកល្បែងហ្គេមបាញ់ត្រី ដោយអត់ច្បាប់។ ដោយមានការរាយការណ៍ពីប្រជាពល រដ្ឋកម្លាំងជំនាញ ចុះពិនិត្យជាក់ស្តែង ហើយចុះបង្ក្រាបដកហូតតែម្តង ។
ទូហ្គេម ត្រូវនគបាលបញ្ជូនទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌ។ ចំណែកស្រ្តីមើលការឃាត់ខ្លួននាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ម៉េង ធា









