(ខេត្តពោធិ៍សាត់,ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០)៖ សមត្ថកិច្ចខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីបង្ហោះដីរដ្ឋលក់ ដោយខុសច្បាប់ ដែលបានផ្ទេរពីសម្បទានសេដ្ឋកិច្ច មកសង្គមកិច្ច គ្រោងនឹងចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប នៅចំណុចដំបូក១០០ ក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រតិបតិ្តការណ៍ខាងលើ ធ្វើឡើងនាវេលាម៉ោង ០១ និង១៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដែលដឹកនាំដោយ លោក ចេង ឡៃ អភិបាលរងខេត្ត ដោយមានការចង្អុលបង្ហាញពីឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត និងដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអាយ្យការ អមសាលាដំបូងខេត្ តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទាំង៥នាក់នោះ មានទីលំនៅឯខេត្តកំពង់ឆ្នាំង រួមមាន៖
ទី១. ឈ្មោះ អ៊ឹម ទិត្យ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ទី២. ឈ្មោះ អ៊ឹម ចាន់ថន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
ទី៣. ឈ្មោះ ឈិត វីរៈ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ទី៤. ឈ្មោះ ទីវ សុជា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
និងទី៥. ឈ្មោះអ៊ុ សារី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យទាំង៥នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ ឆបោក និងប្រកាសលក់ដីរដ្ឋ ដោយខុសច្បាប់ តាមរយៈការ បង្ហោះសារក្នុងបណ្តាញសង្គមFacebook លើគណនីឈ្មោះ ឈិត វីរៈ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ចាត់ការតាមផ្លូវច្បាប់៕
ដោយ៖មិត្ត សាមួន(កែសម្រួលដោយ៖មណ្ឌល កែវ)
សមត្ថកិច្ចខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីបង្ហោះហ្វេសប៊ុកលក់ដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកក្រគរ(ខេត្តពោធិ៍សាត់,ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០)៖ សមត្ថកិច្ចខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីបង្ហោះដីរដ្ឋលក់ ដោយខុសច្បាប់ ដែលបានផ្ទេរពីសម្បទានសេដ្ឋកិច្ច មកសង្គមកិច្ច គ្រោងនឹងចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប នៅចំណុចដំបូក១០០ ក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ប្រតិបតិ្តការណ៍ខាងលើ ធ្វើឡើងនាវេលាម៉ោង ០១ និង១៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដែលដឹកនាំដោយ លោក ចេង ឡៃ អភិបាលរងខេត្ត ដោយមានការចង្អុលបង្ហាញពីឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត និងដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអាយ្យការ អមសាលាដំបូងខេត្ តពោធិ៍សាត់។ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទាំង៥នាក់នោះ មានទីលំនៅឯខេត្តកំពង់ឆ្នាំង រួមមាន៖ទី១. ឈ្មោះ អ៊ឹម ទិត្យ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ទី២. ឈ្មោះ អ៊ឹម ចាន់ថន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ទី៣. ឈ្មោះ ឈិត វីរៈ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ទី៤. ឈ្មោះ ទីវ សុជា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។និងទី៥. ឈ្មោះអ៊ុ សារី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ជនសង្ស័យទាំង៥នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ ឆបោក និងប្រកាសលក់ដីរដ្ឋ ដោយខុសច្បាប់ តាមរយៈការ បង្ហោះសារក្នុងបណ្តាញសង្គមFacebook លើគណនីឈ្មោះ ឈិត វីរៈ។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ចាត់ការតាមផ្លូវច្បាប់៕ដោយ៖មិត្ត សាមួន(កែសម្រួលដោយ៖មណ្ឌល កែវ)
Posted by SEATV News 24 Hours on Monday, 13 July 2020