សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នក ជំងឺកូវីដ-១៩ ចំនួន១ពាន់នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលត្រូវជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ជាមួយគ្នានេះ ក៏មានអ្នកជំងឺរាប់ពាន់នាក់ កំពុងសម្រាកព្យាបាល។ សម្តេចតេជោ ដាស់តឿនឲ្យមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យ ជួយ សង្គ្រោះជីវិតពលរដ្ឋឲ្យអស់លទ្ធភាព។
វិធានការដ៏ល្អបំផុត គឺត្រូវចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នា ដើម្បីបង្កើនប្រពន្ធ័ភាព ស៊ាំក្នុងខ្លួន ព្រោះមនុស្សស្លាប់ភាគច្រើន ជាអ្នកមិនបានចាក់ វ៉ាក់សាំង។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ -១៩ ជាង ១១ម៉ឺន ៨ពាន់នាក់ អ្នកជាសះស្បើយជាង១១ ម៉ឺននាក់ និងមានអ្នកស្លាប់ជាង២៧០០នាក់៕






