សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធន៏សំខាន់ៗចំនួន៣ចំ ណុច ដល់រដ្ឋមន្ត្រី ការពារជាតិអាស៊ានបូក ក្នុងការធ្វើឱ្យមានសន្តិភាព កសាងសន្តិភាព, រក្សាសន្តិភាព និងកសាងប្រទេសជាតិនៅក្រោយសង្គ្រាម ។
ថ្លែងក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ក្រុងសៀមរាប ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៏ថា កាលពីដប់ឆ្នាំមុន សម្តេចធ្លាប់បានស្នើឱ្យមាន «តំបន់ដែលគ្មានសង្គ្រាមស៊ីវិល» ឬ «តំបន់ដែលគ្មានជម្លោះ» នៅក្នុងអាស៊ីអាគ្នេយ៍។
នៅពេលនោះ គ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិត អំពីការកើតមាន ឡើងវិញនៃសង្គ្រាម ស៊ីវិលនៅក្នុងតំបន់នោះទេ។
ប៉ុន្តែបច្ចុប្បន្ននេះ មីយ៉ាន់ម៉ា កំពុងរំកិលទៅរកសង្គ្រាមស៊ីវិល ។
សម្តេចតេជោសង្កត់ធ្ងន់ថា នៅផ្នែកខ្លះនៃមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិល បានកើតឡើងរួចទៅហើយ។
កម្ពុជា ក្នុងនាមជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាងបីទសវត្សរ៍ មានបទពិសោធមួយចំនួន ដើម្បីចែករំលែកជាមួយប្រទេសដទៃ ទៀត ក្នុងការធ្វើឱ្យមានសន្តិភាព, កសាងសន្តិភាព, រក្សាសន្តិភាព និងកសាងប្រទេសជាតិនៅក្រោយសង្គ្រាម ។
សម្តេចតេជោ÷ ដោយបានរៀនសូត្រអំពីដំណើរការសន្តិភាពនៅកម្ពុជា ជាពិសេសក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ នៅទសវត្សរ៍ឆ្នាំ ១៩៩០ ខ្ញុំចង់ធ្វើការសង្ខេបជា បីចំណុច នៅពេលនេះ។ ទីមួយ យើងត្រូវតែរក្សាទ្វារឱ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និង ការចរចាប្រកប ដោយបរិយាបន្ន។ ទីពីរ, យើងត្រូវធានានូវសុវត្ថិភាព, យុត្តិធម៌ និង សុខុមាលភាពរបស់គ្រប់ ភាគីទាំងអស់។
ទីបី, យើងត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការ សន្តិភាព។
ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ ណាស់ចំពោះការចរចាសន្តិភាព ។
សូមជម្រាបថា មូលបទរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅឆ្នាំនេះ គឺផ្ដោតសំខាន់ទៅលើ «សន្តិ សុខ ប្រកបដោយភាពសុខដុម»។
នេះ គឺជាគំនិតថ្មីមួយសម្រាប់តំបន់នេះ ដែលត្រូវទទួលស្គាល់ និង រំលេចអំពីសារៈសំ ខាន់នៃការអាស្រ័យគ្នាទៅវិញទៅមក សម្រាប់សន្តិភាព និង ស្ថិរភាព។
ជាការកត់សម្គាល់ ភាពផ្សារ ភ្ជាប់គ្នា, ការអាស្រ័យគ្នាទៅវិញទៅមក និងសន្តិសុខ ប្រកបដោយកិច្ចសហប្រតិ បត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និង ស្ថិរភាពនៅក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក។
អាស៊ាន បានក្លាយជាស្នូលនៃដំណើរការជំរុញឱ្យមានការ ធ្វើសមាហរណកម្មតំបន់ ការអាស្រ័យគ្នាទៅវិញទៅមក និង ការផ្សារភ្ជាប់គ្នា៕






