សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីបើក «សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជា ឆ្នាំ ២០២៣» ស្តីពី «ចក្ខុ វិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការ កំណត់មាគ៌ាសម្រាប់វិបុល ភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន» ដែលររៀបចំឡើងដោយវិទ្យាស្ថាន CDRI នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដូចគ្នានឹងរាជរដ្ឋាភិ បាលអាណត្តិមុនៗ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុក «សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣» ស្តីពី «ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរ ភាព និងបរិយាបន្ន» ជាវេទិកាមួយដ៏សំខាន់ ដែលផ្តល់ឱកាសឱ្យតួអង្គពាក់ព័ន្ធទាំងអស់ជាពិសេសស្ថាប័នស្រាវជ្រាវ បានពិភាក្សានិងប្តូរយោបល់គ្នាជុំវិញសមិទ្ធផល បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង និងភាពបត់បែនទៅតាមការផ្លាស់ប្តូរនៃបរិការណ៍សាកលនិងក្នុងតំបន់ ដើម្បីអាចនាំនាវាកម្ពុជា ទៅកាន់វិបុលភាពប្រកប ដោយភាពធន់ និរន្តរភាព និងបរិយាបន្ន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារប្រធាន បទឆ្នាំនេះ ផ្តោតទៅលើការគិតគូរខ្ពស់របស់កម្ពុជា ឆ្ពោះទៅកាន់ឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត វត្តមានរបស់អ្នកចូលរួមទាំងអស់នៅក្នុងថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តនិងសហការគូសវាងតម្រង់ទិស និងកំណត់ជោគវាសនារបស់កម្ពុជា៕






