ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ត្រូវតែបន្តនិងបន្តសម្រួចបន្ថែមទៀត ដោយផ្តោតលើការជំរុញ និងការពង្រឹងការផ្តល់សេវាលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេសសេវារដ្ឋបាលនៅមូលដ្ឋាន។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារទីស្តីការថ្មីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដែលបានធ្វើឡើងជាបន្តបន្ទាប់មកនេះ សបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាព នៃការធ្វើប្រតិភូកម្មអំណាចទៅមូលដ្ឋាន ជាពិសេស គឺការដោះស្រាយបញ្ហានៅអំឡុងពេលកូវីដ-១៩ និងការដោះស្រាយគ្រោះមហន្តរាយទឹកជំនន់កាលពីពេលថ្មីៗនេះ។
សម្តេចធិបតីជំរុញឲ្យមន្ត្រីនៅ មូលដ្ឋាន អនុវត្តឲ្យលឿនរហ័ស ដោយមិនត្រូវរង់ចាំតែបញ្ជាពីថ្នាក់លើនោះទេ។
រាជរដ្ឋាភិបាល បានសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដើម្បីតាមដានការងារ ប៉ុន្តែក្រសួងអប់រំ នៅតែធ្វើគោលនយោ បាយជាតិ ដើម្បីតាមដានដដែល។
ការផ្ទេរនេះ ដោយផ្អែកតាមលទ្ធផល នៃការសិក្សាវាយតម្លៃ បានបង្ហាញឲ្យឃើញថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឲ្យរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលលទ្ធ ផល ជាវិជ្ជមាន និងមានលក្ខណៈ ល្អប្រសើរជាងការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិសហមជ្ឈការ គឺត្រឹមតែធ្វើប្រតិភូកម្មទៅឲ្យរដ្ឋបាលក្រុង ស្រុក ផ្សេងទៀត៕






