អាមេរិក ៖ ក្នុងរយៈពេល ២៤ម៉ោង ប៉ុណ្ណោះនៅសហរដ្ឋអាមេរិក មានករណីអ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 ចំនួន ១.៥១៦នាក់ ធ្វើឲ្យចំនួនអញនកស្លាប់សរុបកើនដល់ ២៣ .៦២១នាក់។
គេហទំព័រពិភពលោក worldometers.info បានរាយការណ៍ឲ្យកាលពីម្សិលមិញថា ករណីឆ្លងថ្មីក្នុងមួយថ្ងៃចំនួន ២៦.៥៦៦ករណី ធ្វើឲ្យចំនួនសរុបកើនដល់ជាង ៥៨៦.៨៦៦ករណី។
ដោយឡែកក្រៅពីសហរដ្ឋអាមេរិក ដែលជាប្រទេសមានប្រព័ន្ធសុខាភិបាលរឹងមាំ ឈរលេខ ១លើតារាងអត្រាអ្នកឆ្លង និងស្លាប់ ក៏នៅមានប្រទេសមហាអំណាចធំៗចំនួនទៀតលើពិភពលោក ដែលស្ថិតក្នុងស្ថានភាពដ៏អាក្រក់ដូចគ្នា រួមមាន៖ អ៉ីតាលី អេស្ប៉ាញ អង់គ្លេស បារាំង និងអាល្លឺម៉ង់ ៕





