នៅថ្ងៃទី ២៦ ខែសីហាឆ្នាំ២០២១ ការវាយប្រហារដោយគ្រាប់បែកអត្តឃាត បានកើតឡើង នៅជិតអាកាសយានដ្ឋានអន្តរជាតិ ហាមីដខាហ្សៃ ក្នុងប្រទេសអាហ្វហ្គានី ស្ថាន។ ជនស៊ីវិលអាហ្វហ្គានីស្ថាន យ៉ាងតិច១៧០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ។ ទោះបីជាយ៉ាងណាក៏ ដោយ ក្រោយមកត្រូវបានបញ្ជាក់ថាភាគ ច្រើននៃជនស៊ីវិលទាំងនោះ ពិតជាត្រូវបានបាញ់សម្លាប់ដោយទាហានអាមេរិក មិនមែនស្លាប់ដោយការផ្ទុះនោះទេ។ សាក្សីដែលបានសម្ភាសន៏ដោយអ្នកសារ ព័ត៌មាន CMG បន្ទាប់ពីសោកនាដ កម្មនេះ បានបញ្ជាក់ថាទាហានអាមេរិក បានបាញ់ទៅលើជនស៊ីវិលបន្ទាប់ពីការផ្ទុះនោះ។ នៅថ្ងៃគម្រប់ខួបលើកទី មួយ នៃសោកនាដកម្មនេះ អ្នកយកព័ត៌មាន CMG បានត្រឡប់មកកន្លែងកើតហេតុហើយបានសម្ភាសន៍សាក្សីម្នាក់ទៀត។ុំលោកបានបញ្ជាក់ឡើងវិញនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយទាហានអាមេរិក៕
ប្រែសម្រួលដោយ ប៊ុន សុភាព






