នៅរសៀលថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Enrique Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើការត្រៀមរៀបចំរបស់ហ្វីលីពីន ជាប្រធានអាស៊ាននៅឆ្នាំ២០២៦ ព្រមទាំងបញ្ហានានា ដែលជាការចាប់អារម្មណ៍រួម ដូចជា ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាដើម។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានបញ្ជាក់ឡើងវិញ នូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រប្រទេសហ្វីលីពីន និងប្រទេសសមាជិកអាស៊ានទាំងអស់។






