នៅរសៀលថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានផ្តល់កិច្ចសម្ភាស៍ជាមួយកាសែត Manager Online របស់ថៃ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានពិភាក្សាអំពីយុទ្ធសាស្ត្រសំខាន់ៗរបស់អាស៊ាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិក ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺរណែតដែលកំពុងកើនឡើង បង្រួមគម្លាតឌីជីថល និងជំរុញនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ជាពិសេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មីៗ។






