នៅរសៀលថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូសក្លូសស្ទរ ប្រទេសស្វីស ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកស្រី Mirjana Spoljaric ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដើម្បីពិភាក្សាអំពីការប្រឈមផ្នែកមនុស្សធម៌ និងបានចែករំលែកទស្សនៈក្នុងគោលបំណងធ្វើឱ្យជំនួយមនុស្សធម៌កាន់តែប្រសើរឡើង។
កិច្ចពិភាក្សាក៏បានផ្តោតលើស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងការពង្រឹងកិច្ចសហការរវាងអាស៊ាន ជាមួយ ICRC ដោយគូសបញ្ជាក់ពីការជំរុញច្បាប់មនុស្សធម៌អន្តរជាតិ និងឆ្លើយតបនឹងអាទិភាពមនុស្សធម៌ថ្នាក់តំបន់។






