តបតាមការអញ្ជើញរបស់ឯកឧត្តម Gan Kim Yong ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម របស់សិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមក្នុងសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី (SIEW) លើកទី ១៧ នៅប្រទេសសិង្ហបុរី។
នៅព្រឹកថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Channel News Asia របស់សិង្ហបុរី។
នៅក្នុងឱកាសនោះ គាត់បានគូសបញ្ជាក់ពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលទើបបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះទៅប្រទេសឡាវ ហើយក៏បានជម្រាបជូនអំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅរបស់អាស៊ាន ផងដែរ។






