នៅយប់ថ្ងៃចន្ទ ១ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី ២ របស់ព្រុយណេ បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីអបអរខួបអនុស្សាវីរយ៍ទី ៤០ នៃការចូលជាសមាជិកអាស៊ានរបស់ព្រុយណេ។
ពិធីនេះ បានកត់សម្គាល់ពីការប្តេជ្ញាចិត្ត ការចូលរួមចំណែក ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ព្រុយណេ ក្នុងការជំរុញការកសាងសហគមន៍អាស៊ាន។
ពិធីនេះដែលក៏ជាឱកាសដើម្បីឆ្លុះបញ្ចាំងពីការធ្វើដំណើររួមគ្នា និងបានបញ្ជាក់សាជាថ្មី នូវទំនាក់ទំនងដ៏ខ្លាំងក្លារវាងព្រុយណេ និងអាស៊ាន ខណៈទន្ទឹងបន្តកិច្ចសហប្រតិបត្តិការ និងទទួលបានអនាគតដ៏រុងរឿងជាមួយគ្នា។






