BBC៖ អគ្គិភ័យដ៏ធំមួយបានឆាបឆេះខ្សែរថភ្លើង និងផ្ទះជាច្រើនខ្នង នៅក្រុងអាហ្គូស្កាលៀនតេស (Aguascalientes) ភាគកណ្តាលប្រទេសម៉ិកស៊ិក បន្ទាប់ពីរថយន្តដឹកប្រេងត្រូវបានធ្លាក់។ វីដេអូដ៏គួរឱ្យភ្ញាក់ផ្អើល នៃអគ្គីភ័យ បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយ នឹងផ្សែងខ្មៅគ្របដណ្តប់តំបន់ដ៏ធំមួយនៃទីក្រុង។
គេហទំព័រអុីអែល យូនីវឺហ្សល (El Universal) របស់ម៉ិកស៊ិក និយាយថា មនុស្សជាង ១.៥០០នាក់ ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ។
មិនមានរបាយការណ៍ពីការស្លាប់នោះទេ ប៉ុន្តែមនុស្សជាច្រើននាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។
ប៉ូលីសក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តដោយមិនដឹងច្បាស់ពីមូលហេតុនៃការធ្លាក់នេះកើតឡើងដោយរបៀបណានោះទេ។
សេចក្តីរាយការណ៍បឋមបាននិយាយថា ឡានដឹកទំនិញបានបុកជាមួយរថភ្លើង ប៉ុន្តែក្រុមហ៊ុនប្រេងរដ្ឋ ភីមិច (Pemex) បានបដិសេធថាមិនមានរថយន្តដឹកទំនិញនោះទេ ហើយនិយាយថាខ្លួនកំពុងជួយកិច្ចប្រឹងប្រែងដើម្បីពន្លត់អគ្គិភ័យនេះ៕
ប្រែសម្រួលដោយ: ជ ង៉ា







