យោងតាមទិន្នន័យថ្មីពីអង្គការពលកម្មអន្តរជាតិ (ILO) និងការិយាល័យស្ថិតិប៉ាឡេស្ទីន បានឱ្យដឹងថា ជិត៦៦ ភាគរយ នៃការងារត្រូវបានបាត់បង់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។
ILO និងការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីន (PCBS) បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនប៉ាឡេស្ទីនបញ្ជាក់ថា ការងាររបស់ពួកគេកាត់បន្ថយចំនួន ២ភាគ ៣ នៅតំបន់ហ្គាហ្សាស្ទ្រីប ស្មើនឹងការងារ១៩២,០០០ ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាម។ របាយការណ៍បាននិយាយថា ការបាត់បង់យ៉ាងធ្ងន់ធ្ងរ ក្នុងទីផ្សារការងារ នៅហ្គាហ្សាធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង នូវលក្ខខណ្ឌដ៏អាក្រក់ ដែលកើតមាននៅក្នុងទឹកដី សូម្បីតែមុនពេលមានជម្លោះនាពេលបច្ចុប្បន្ននេះ “ធ្វើឱ្យវាមិនអាចរស់នៅបានយ៉ាង ចាំបាច់” ។
ប៉ាឡេស្ទីននៅហ្គាហ្សា បានដោះស្រាយជាយូរមក ហើយជាមួយនឹងអត្រាភាពក្រីក្រខ្ពស់ ភាពងាយរង គ្រោះ និងអត្រាគ្មានការងារធ្វើខ្ពស់បំផុតមួយក្នុងពិភពលោក។
ប្រធាន PCBS លោក Ola Awad បាននិយាយថា “វិបត្តិនេះបានបណ្តាលឱ្យមានការខូចខាតទ្រង់ទ្រាយដ៏ធំនៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចប៉ាឡេស្ទីន” ។
គួរបញ្ជាក់ថា អត្រាគ្មានការងារធ្វើនៅហ្គាហ្សាស្ទ្រីបច្ចុប្បន្ននេះលើសពី ៣/៤ នៃកម្លាំងពលកម្ម ហើយប្រហែលមួយភាគបីនៃកម្លាំងពលកម្មរបស់ West Bank គឺគ្មានការងារធ្វើ ឈានដល់កម្រិតខ្ពស់បំផុតនៃភាពអត់ការងារធ្វើក្នុងរយៈពេលជាច្រើនទសវត្សរ៍៕
ប្រែសម្រួលដោយ ប៊ុន សុភាព






