ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ពលករទាំងអស់ សូមចូលរួមធ្វើចត្តាឡីស័ក មិនត្រូវគេច វេសនោះទេ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងរក្សាអនាម័យ អនុវត្តនូវវិធានការការពារ កូវីត ១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមិនត្រូវមានការជួបជុំគ្នា រាំលេងកំសាន្ត ចាក់ធុងបាសតាមភូមិ ការរៀបអាពាហ៍ពិពាហ៍ត្រូវកាត់បន្ថយអ្នកចូលរួម និងកាត់ បន្ថយនូវកម្មវិធីណាដែលមិនចាំបាច់។
ឯកឧត្តមអភិបាលខេត្តកំពង់ធំថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ នៅក្នុងពិធីចុះជួបសំណេះ សំណា លជាមួយបងប្អូនពលករដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃជាង ៤០០នាក់ នៅមណ្ឌលចត្តាឡីស័ក ក្នុងបរិវេណវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តម សុខ លូ បន្ថែមទៀតថា បងប្អូនពលករដែលមកធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកស្ទោងនេះ សូមកុំមានការព្រួយ បារម្ភអោយសោះ ពីព្រោះនៅទីនេះ យើងមានមន្ត្រីប្រចាំការ មានក្រុមគ្រូពេទ្យជំនាញ និងកងកម្លាំងសមត្ថកិច្ច សម្រាប់ការពារសុខ សន្តិសុខជូនបងប្អូនពលករគ្រប់រូប នឹងចែកបាយ ចែកទឹកដល់បងប្អូនផងដែរ។
អភិបាលខេត្តកំពង់ធំ សំណូមពរដល់បងប្អូនពលករទាំងអស់ បន្ទាប់ពីចប់ចត្តាឡី ស័ក ពេលវិលត្រឡប់ទៅដល់ផ្ទះវិញ ត្រូវយកចំណេះដឹងនិងបទពិសោធន៍ល្អៗដែលបងប្អូនធ្វើការកន្លងមក បើក មុខរបរផ្ទាល់ខ្លួន និងប្រកបមុខរបរផ្សេងៗទៀតទៅតាមចំណេះដឹង និងជំនាញដែលបងប្អូនមានស្រាប់ ដើម្បីជួយលើកកម្ពស់ជីវភាពក្នុងគ្រួសារកាន់តែធូរធារថែមទៀត៕






