ខេត្តព្រះសីហនុ៖ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះ សីហនុ នៅព្រឹកថ្ងៃ៣ សីហា២០២០បានដឹកនាំ មន្ត្រីចុះពិនិត្យស្ថានភាពផ្លូវ ស្ពាននិងប្រពន្ធ័បង្ហូរទឹកនៅក្នុងក្រុងព្រះសីហនុ ដើម្បីដោះ ស្រាយបញ្ហាមួយចំនួន និងរៀបគម្រោងស្ថាបនាជួសជុល ស្ពាន និងផ្លូវមូលដ្ឋានក្នុងក្រុង។
អភិបាលខេត្តព្រះសីហនុ នឹងរៀបចំអោយមានការស្ថាបនាស្ពានថ្មី ជំនួសស្ពានចាស់ ដែលតូចចង្អៀត នៅជិតអង្គការម្លប់តាប៉ាង ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងពិនិត្យលទ្ធភាពស្ថាបនាផ្លូវបន្ថែម ព្រមទាំងរៀបចំដោះស្រាយកាត់បន្ថយបញ្ហាជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា បង្ហោះនៅលើហ្វេសប៊ុកថា “មិនបានសន្យាថា ទឹកឈប់លិចក្រុងព្រះ សីហនុ នោះទេ តែបានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរគ្រប់ថ្នាក់ ប្រឹងប្រែងកាយស្ដារ ទៅតាមលទ្ធភាព និង សមត្ថ ភាពទាំងកំលាំង និងថវិកាប៉ុណ្ណោះ ៕
វណ្ណា






