ថ្លែងក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា២០២៣- ២០២៤ និង ចែករង្វាន់ដល់សិស្សពូករាជធានីភ្នំពេញ នៅវិទ្យាល័យជាស៊ីម ឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី ០១ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យក្មួយៗសិស្សានុសិស្ស ខិតខំសិក្សារៀន សូត្រ កុំដើរលេងច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេល អនាគត ខណៈដែលក្មួយៗមានឱកាស ក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព។
ឯកឧត្តមអភិបាល សូមក្មួយៗសិស្សា នុសិស្សទាំងអស់ ព្យាយាមរៀនសូត្រកុំដើរលេងកម្សាន្តច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេលអនាគត ខណៈដែល ក្មួយៗមានឱកាសក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព ។ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត បានដាក់ ចេញនូវនយោបាយបច្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តោតយកវិស័យអប់រំជាអាទិភាពទី១ទៀតផង។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ គឺដើម្បីខ្លួនឯងផង ដើម្បីគ្រួសារផង និងពិសេសគឺដើម្បីសង្គមជាតិរបស់យើងទាំងមូល ដោយពេលនេះក្មួយៗមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ ពោលគឺក្មួយៗអាចរៀនសូត្របានតាមប្រព័ន្ធអ៊ីនធឺណែតថែមទៀតផង។ សម្រាប់ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមតេឡេក្រាមមួយ ដោយភ្ជាប់គ្នារវាងសាលារៀនជាមួយនឹងអាជ្ញាធរ និងកង កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាអោយនៅតាមសាលារៀនមានសន្តិសុខល្អ មិនមានគ្រឿង ញៀននិងមិនមានក្រុមបងតូចបងធំ ដើម្បីឲ្យក្មួយៗ សិស្សានុសិស្សបានសិក្សារៀនសូត្រ ក្លាយជាទំពាំងស្នងឬស្សីរបស់ជាតិនាពេលអនាគត។
សូមបញ្ជាក់ថា រាជធានីភ្នំពេញ បានរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងរាជធានី ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមកពីគ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទូទាំងរាជធានី មានចំនួន ៨៧១នាក់ ស្រី៥១៨ នាក់ បានជាប់ចំណាត់ថ្នាក់រាជធានីចំនួន ៦៦នាក់ ក្នុងនោះយុវតី៣៣នាក់ ។
មួយវិញទៀតក្រសួងអប់រំ បានបញ្ជូនបេក្ខជនជាសិស្សពូកែទូទាំងប្រទេស ទៅចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិ ក្នុងនោះសិស្សានុសិស្សរបស់រាជធានីភ្នំពេញ ចំនួន៨០នាក់ ទទួលមេដាយ មាសចំនួន៨៥ នាក់ ស្រី៥១នាក់ មេដាយប្រាក់ចំនួន ៤៥នាក់ ស្រី១៩នាក់មេដាយសំរឹទ្ធិចំនួន៥៧នាក់ ស្រី២៣នាក់៕
ដោយ៖ សំអាត និង ពិសិដ្ឋ