(ខេត្តតាកែវ,ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០)៖លោក ភួន ឈីម អភិបាលស្រុកបាទី បានដឹកនាំលោកអភិបាលរង កម្លាំងនគរបាល កងរាជអាវុធហត្ថស្រុក ការិយាល័យជំនាញស្រុក លោកមេឃុំ បុស្តិ៍រដ្ឋបាល ចុះពិនិត្យស្ថានភាពទឹកភ្លៀង តាមបណ្តោយផ្លូវជាតិលេខ២ និងតាមភូមិសាស្ត្រឃុំ មួយចំនួន ក្នុងស្រុកបាទី ខេត្តតាកែវ ដែលបានរងផលប៉ះពាល់ និងលិចភូមិឋានបងប្អូនប្រជាពលរដ្ឋ និងផ្លូវលំ ដោយសារទឹកភ្លៀងធ្លាក់មួយមេធំ ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។
លោកអភិបាលស្រុកបាទី ក្នុងនាមអាជ្ញាធរ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសចំពោះកុមារ តូចៗ។
ក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានក្រើនរំឭក ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកបាទី ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាចរន្តអគ្គីសនី ក្រែងលោមានខ្សែភ្លើងដាច់ ឬតខុសប្រក្រតី អាចនឹងមានហានិភ័យខ្ពស់ ក្នុងលំនៅឋានបងប្អូន៕
ដោយ៖សហការី(កែសម្រួលដោយ មណ្ឌល កែវ)






