តាមការអញ្ជើញរបស់ឯកឧត្តម Saito Ken រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គេលខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងព្រឹត្តិការណ៍ពាក់ព័ន្ធមួយចំនួន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅព្រឹកថ្ងៃពុធ ៣ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាអាហារការងារពេលព្រឹកជាមួយសហប្រធាន នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន- ជប៉ុន និងជំនួបរវាងរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន ជាមួយប្រទេស G7។
នៅក្នុងឱកាសនោះ ភាគីទាំងអស់បានពិភាក្សាអំពីការត្រៀមរៀបចំលើបញ្ហាពាក់ព័ន្ធនានា ដើម្បីធានាឱ្យបានជោគជ័យនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន- ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី ៦-៧ ខែកក្កដា ឆ្នាំ២០២៣។