ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានព្រមានថា ឥណ្ឌូ ណេស៊ីនឹងប្រឈមមុខនឹងរលកកំដៅ និងគ្រោះរាំងស្ងួតក្នុងរយៈពេលបួនខែខាងមុខ ដែលអាចនឹងនាំឱ្យមានវិបត្តិស្បៀងអាហារ។.ការប៉ាន់ប្រមាណថារលកកំដៅនៅរដូវប្រាំងនឹងកើតឡើងចាប់ពីខែកក្កដាដល់ខែតុលាដែលនាំមកនូវលទ្ធភាពខ្ពស់នៃគ្រោះរាំងស្ងួត។ លោក វីដូដូ (Widodo) បានសម្តែងការព្រួយបារម្ភថា រដូវប្រាំងដែលបង្កឡើងដោយរលកកំដៅអាចកាត់បន្ថយផលិតភាពកសិកម្ម ដោយកត់សម្គាល់ថាបញ្ហានេះមិនមែនជារឿងតែមួយគត់សម្រាប់ប្រទេសឥណ្ឌូនេស៊ីទេ ប៉ុន្តែប៉ះពាល់ដល់ប្រទេសជាច្រើននៅទូទាំងពិភពលោក។
ការកាត់បន្ថយផលិតកម្មកសិកម្មនឹងប៉ះពាល់ជាពិសេសដល់អង្ករ ដែលជាអាហារចម្បងសម្រាប់មនុស្សរាប់លាននាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ដើម្បីដោះស្រាយការលំបាកក្នុងការនាំចូលអង្ករ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងរៀបចំវិធានការណ៍ប្រមើលមើលក្នុងទម្រង់ជាកម្មវិធីបូមទឹកដ៏ធំមួយ ដោយចែកចាយម៉ាស៊ីនបូមចំនួន ២០០០០ម៉ាសីុន នៅទូទាំងប្រទេស ដើម្បីធានាលទ្ធភាពទទួលបានទឹកនៅក្នុងតំបន់ទឹកភ្លៀងដែលស្ងួតដោយសាររលកកំដៅពិភពលោក។ ដើម្បីកាត់បន្ថយឥទ្ធិពលនៃរលកកម្តៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី អឹម ខេ បានជំរុញឱ្យសាធារណជនទទួលទានទឹកសារធាតុរ៉ែឱ្យបានគ្រប់គ្រាន់ជាប្រចាំ ដើម្បីចៀសវាងការខ្សោះជាតិទឹក ហើយជាសារផ្តាំផ្ញើរដល់សាធារណជន កុំដុតសំរាម ឬកាកសំណល់ផ្សេងៗ ដើម្បីកាត់បន្ថយសក្តានុពលនៃអគ្គីភ័យ ដោយសារព្រះអាទិត្យក្តៅខ្លាំងនៅក្នុងព្រៃ ឬតំបន់ដី៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






