នៅថ្ងៃសុក្រ ១២ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយបណ្តារដ្ឋមន្ត្រីការបរទេសនៃវេទិកាតំបន់អាស៊ាន បានចូលរួមសំដែងការគួរសម ចំពោះឯកឧត្តម ចូកូវីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ។
នៅក្នុងឱកាសនោះ បណ្តារដ្ឋមន្ត្រីការបរទេសបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រការធ្វើជាប្រធានអាស៊ានរបស់ឥណ្ឌូណេស៊ី នៅឆ្នាំនេះ ក្នុងគោលដៅសំរេចនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥។






