រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយទាំងកណ្តាលថ្ងៃត្រង់ ទី២៣ ខែសីហា (កំឡុងម៉ោង ១ៈ៣០នាទីថ្ងៃ) ដោយមានការអះអាងថា មានក្រុមចោរមួយក្រុម គ្នា៥នាក់ ប្រដាប់ដោយកាំភ្លើង២ដើម បានចូលប្លន់ធានាគារ RHB Indochina Bank (អ អេច ប៊ី ឥណ្ឌូឆៃណា) ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ទាំងកណ្តាល ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន។ នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីនគរបាលជាន់ខ្ពស់ ដែលចុះមកទៅកន្លែងកើតហេតុបានប្រាប់។
ធនាគារ RHB Indochina Bank (អ អេច ប៊ី ឥណ្ឌូឆៃណា) ដែលក្រុមចោរចូលប្លន់នេះ ស្ថិតនៅក្បែរវិទ្យាស្ថានគណនេយ្យវណ្ណដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ព័ត៌មានបឋមពីមន្ត្រីនគរបាលព្រហ្មទណ្ឌ បានអះអាងថា ក្រុមចោរបានធ្វើសកម្មភាពប្លន់លុយអស់ជាច្រើនផងដែរ។ ចំពោះចំនួនបាត់បងពិតប្រាកដ នៅមិនទាន់ដឹងនៅឡើយទេ៕ឮ






