ព្រៃវែង ៖ ពលរដ្ធ១គ្រួសារបានធ្វើការចោទប្រកាន់ទៅលើអាជ្ញាធរស្រុកពារាំងថាបានដាក់កម្លាំងបោះបង្គោលរំលោភបំពាន ចូលដីកម្មសិទ្ធរបស់គាត់ដែលមានការទទួលពីអាជ្ញាធរស្រុក ឃុំ ភូមិ និងមន្ត្រីភូមិបាលស្រុកនៅចំណុចជាប់បណ្តោយ ផ្លូវជាតិលេខ៨ ស្ថិតក្នុង ភូមិតាំងរមាំង ឃុំកញ្ជំ ស្រុកពារាំង ខេត្តព្រៃវែង។
បើតាមការលើកឡើងរបស់ភាគីតំណាឲ្យពលរដ្ធម្ចាស់ដីឈ្មោះ សុខ ស៊ុននារី ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានលើកឡើងប្រាប់ភ្នាក់ងារទូរទស្សន៍អាសុីអាគ្នេយ៍ ថាគាត់បានទិញដី ដែលមានទំហំក្បាលបណ្តោយ ផ្លូវជាតិលេខ៨ ប្រវែង៣២០ម៉ែត្រ ជម្រៅក្រោយខាងលិច៥៥ម៉ែត្រ ខាងកើត៤៣ម៉ែត្រ ពីឈ្មោះ យ៉ុន ថុល ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅ ភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង តាំងពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ក្នុងតម្លៃ៣០០០០$ដុល្លារសហរដ្ធអាមេរិក ដោយមានលោក ហុី ធួក អភិបាលស្រុកពារាំង លោក ហុង ជានី ប្រធាន ការិយាល័យសាធារណៈការនិងដឹកជញ្ជូន ស្រុកពារាំង លោក ហេង ផលលៀង ប្រធានភូមិបាលស្រុកពារាំង លោក អុិត សុីម មេឃុំកញ្ជំ និងលោក សៀង ជាន មេភូមិតាំងរមាំង បានចុះហត្ថលេខាសុីញ៉េឯកភាពទទួលស្គាល់ដឹងឮព្រមទាំងបាន ចេញបង្កាន់ដៃរឹង កាន់កាប់ទៀតផង។ ដោយមានព្រំប្រទល់ខាងជើងទល់ផ្លូវជាតិលេខ៨A,ខាងត្បូងទល់ដីឈ្មោះ ឈាង ជាប់នឹងផ្លូវរទេះ ខាងកើតទល់នឹងស្ពាន និងខាងលិចទល់និងឈ្មោះ ថា ហ៊ន។
ស្រាប់តែឥឡូវរយៈពេលថ្មីៗនេះបែរជាលោក ហុី ធួក អភិបាលស្រុកពារាំង បានបញ្ជាឲ្យមន្ត្រីក្រោមឱវ៉ាទ ដាក់កម្លាំងមក បោះបង្គោលថ្មរំលោភចូលដីរបស់គាត់ “ពលរដ្ធ” ខាងជើងប្រវែង៩៣ម៉ែត្រ ខាងត្បូង៩១ម៉ែត្រ ខាងកើត៣២ម៉ែត្រ និង ខាងលិច៤៣ម៉ែត្រ ហើយប្រាប់ពលរដ្ធម្ចាស់ដីថាដីនេះគឺជាដីបំរ៉ុងរបស់រដ្ធ។
ទង្វើនេះ ធ្វើឲ្យពលរដ្ធម្ចាស់ដីមានការខកចិត្តជាខ្លាំងខណៈដែលគាត់ខំចំណាយលុយរាប់មុឺនដុល្លារទិញស្របច្បាប់ មាន ទាំងអាជ្ញាធរមន្ត្រីជំនាញទទួលស្គាល់ដឹងឮថែមទាំងចេញបង្កាន់ដៃប្លង់រឹងឲ្យទៀត បែរជាអាជ្ញាធរនិយាយបែបនេះទៅវិញ ចុះបើដីចំណុចនេះជាដីបំរ៉ុងរបស់រដ្ធកាលពីគាត់ទិញដំបូងម៉េចក៍អាជ្ញាធរមិនហាមឃាត់អប់រំណែនាំគាត់កុំឲ្យទិញទៅ។
ទោះយ៉ាងណាពលរដ្ធម្ចាស់ដី ក៍សូមសំណូមពរដល់លោក ហុី ធួក អភិបាលស្រុកពារាំង បើលោកប្រកាន់ភាពយុត្តិធម៌ មានទឹកចិត្តបំរើជួយដល់ពលរដ្ធស្លូតត្រង់ពិតប្រាកដមែន សូមមេត្តាជួយដកកម្លាំងដកបង្គោលថ្មនេះចេញពីដីគាត់វិញផង ដើម្បីឲ្យគាត់បានចាក់ដីសាងសង់លំនៅឋានស្នាក់នៅ។
ដោយឡែកអ្នកមីងឈ្មោះ យ៉ុន ថុល ម្ចាស់ដីមុនក៍បានឲ្យដឹងដែរថា ដីនេះគឺគាត់បានបង្កបង្កើនដាំដំណាំផលស្រូវរយៈពេល ប្រហែលចូល២០ឆ្នាំមកហើយ!ហើយគាត់បានលក់ទៅឲ្យឈ្មោះ សុខ ស៊ុននារី នេះប្រហែល៣ឆ្នាំ ដោយមានមន្ត្រីជំនាញ អាជ្ញាធរដឹងឮទាំងអស់។
ចំណែកលោកពូ អុិត សុីម មេឃុំកញ្ជំ និងលោកពូ សៀង ជាន មេភូមិតាំងរមាំ ក៍បានលើកឡើងដែរថាបើតាមគាត់ដឹងពីមុន ដីនេះមាន ២ ៣ ម្ចាស់ដែលបានលក់តៗគ្នាកន្លងមក ហើយលោកទាំងពីរក៍បានបញ្ជាក់ដែរថាដីនេះគឺពិតជាឈ្មោះ យ៉ុន ថុល បានលក់ទៅឲ្យឈ្មោះ សុខ ស៊ុននារី ពិតប្រកដមែន ដោយមានអាជ្ញាធរស្រុកនិងមន្ត្រីជំស្រុកទទួលស្គាល់ និងចេញ បង្កាន់ដៃប្លង់រឹងឲ្យកាន់កាប់ទៀតផង។
លោក ហុង ជានី ប្រធានការិយាល័យសាធារណៈការស្រុក ដែលមានហត្ថលេខានៅលើលិខិតដឹងឮការទិញលក់ដីនេះដែរ បាននិយាយថារូបលោកគ្រាន់ជាអ្នកវាស់វែសផលប៉ះពាល់លើដីចំណីផ្លូវទេ ហើយបើតាមលោកដឹងដីនេះគឺជាដីបំរ៉ុងរបស់ រដ្ឋ ទើបបានលោកអភិបាលចាត់ឲ្យកម្លាំងចុះមកបោះបង្គោលថ្ មនៅពេលដែលអ្នកសារព៌តមានសួរពីហត្ថលេខា និងឈ្មោះរបស់គាត់នៅលើលិខិតទិញលក់ដីនេះគឺលោកមិនបានបញ្ជាក់ប្រាប់អ្នកសារព៌តមាននោះទេ ថែមទាំងដើរគេច វេសដោយបានបញ្ជាក់យ៉ាងខ្លីថា លោកនិងធ្វើលិខិតបតិសេធមួយច្បាប់។
រីឯលោក ហេង ផលលៀង ប្រធានការិយាល័យភូមិបាលស្រុក ក៍បានបកស្រាយដែរថាបង្កាន់ដៃគាត់ទិញគឺគាត់បានបញ្ជាក់ ភូមិ ឃុំ ចំពោះការិយាល័យអត់បានដឹងទេក្រោយមកទៀតបានម្ចាស់ហៅឲ្យជំនាញចុះមក វាស់គ្រាន់ជាការឲ្យដឹងព្រំ និងឲ្យ ស្គាល់ម្ចាស់អ្នកទិញនិងអ្នកលក់ប៉ុណ្ណោះ ។ រឿងសាធារណៈការ និងអាជ្ញាធរចុះមកបោះបង្គោលថាជាដីបំរ៉ុងរដ្ធនោះ គឺលោកមិនបានដឹងទេ ។
ពាក់ពន្ធ័រឿងនេះដែរ ភ្នាក់ងារទូរទស្សន៍អាសុីអាគ្នេយ៍មិនអាចទំនាក់ទំនងទៅលោក ហុី ធួក អភិបាលស្រុកពារាំង ដើម្បីសូមការបំភ្លឺបានទេ។ សុឹម សាន់








