នាយករដ្ឋមន្ត្រីលោក រីស៊ី សុនណាក់(Rishi Sunak) បាននិយាយថា ចក្រភពអង់គ្លេស នឹងមិនស្វែងរកទំនាក់ទំនងពាណិជ្ជកម្ម ជាមួយសហភាពអឺរ៉ុបដែលពឹងផ្អែកលើការអនុលោមតាមច្បាប់របស់ប្លុកនេះទេ។ បើតាមសេចក្តីរាយការណ៍របស់កាសែតដែលថា រដ្ឋាភិបាលរបស់គាត់កំពុងបន្តទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងព្រុចសែល ស្រដៀងទៅនឹងកិច្ចព្រមព្រៀងរបស់ប្រទេសស្វីសដែរ។
លោក សុនណាក់ បាននិយាយថា ការចាកចេញរបស់អង់គ្លេសពី EU បានជួយនាំមកនូវសេរីភាពកាន់តែច្រើនលើបញ្ហាដូចជាការធ្វើចំណាកស្រុក និងបទប្បញ្ញត្តិ ហើយបានធានា ការគ្រប់គ្រងត្រឹមត្រូវ នៃព្រំដែនរបស់ប្រទេសផងដែរ។
បកប្រែដោយ រម៉ាម វ៉ុង






