សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម កាលពីថ្ងៃព្រហស្បតិ៍ លើមន្ត្រីជាន់ខ្ពស់បីនាក់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង ដែលមានទំនាក់ទំនងជាមួយកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចុងក្រោយបំផុត និងធំបំផុតរបស់ខ្លួនកាលពីខែមុន។លោក ប្រេន នេលសិន (Brian Nelson) អនុរដ្ឋលេខាធិការរតនាគារ សម្រាប់ភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រតនាគារកំពុងចាត់វិធានការក្នុងការសម្របសម្រួលត្រីភាគីយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េ និងជប៉ុនប្រឆាំងនឹងមន្ត្រីដែលមានតួនាទីនាំមុខក្នុងផែនការWMD និងផែនការមីស៊ីលផ្លោងខុសច្បាប់របស់កូរ៉េខាងជើង៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






