ការចំណាយផ្នែកយោធានៅអឺរ៉ុប បានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំ ក្នុងរយៈពេលយ៉ាងតិច ៣០ឆ្នាំ ដោយ សារជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រុមស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកហូម។ របាយ ការណ៍បាននិយាយថា ការចំណាយលើផ្នែកយោធាសកល សរុបបានកើនឡើង ៣,៧ភាគរយនៅក្នុងលក្ខខណ្ឌជាក់ ស្តែងក្នុងឆ្នាំ២០២២ ដែលឈានដល់កម្រិតខ្ពស់ថ្មីចំនួន ២,២៤ពាន់ពាន់លានដុល្លារ និងតំណាងឱ្យកំណើនរយៈ ពេលប្រាំបីឆ្នាំជាប់គ្នារបស់ខ្លួន។
របាយការណ៏ បន្ថែមថា មកដល់ពេល នេះ ការកើនឡើងយ៉ាងខ្លាំងនៃការចំណាយគឺ ១៣ភាគរយ ត្រូវបានគេមើលឃើញនៅក្នុងទ្វីបអឺរ៉ុប។
យ៉ាងណាមិញ ការចំណាយយោធារបស់អ៊ុយក្រែនឈានដល់ ៤៤ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ មិនត្រឹមតែកើនឡើង ៦៤០ ភាគរយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកើន ឡើងខ្ពស់បំផុតក្នុងមួយឆ្នាំៗ នៃការចំណាយយោធា របស់ប្រទេសអឺរ៉ុប។
ទន្ទឹមនឹងនេះដែរ ការចំណាយយោធារបស់រុស្ស៊ី បានកើន ឡើងតាមការប៉ាន់ប្រមាណ៩,២% ក្នុងឆ្នាំ២០២២ ដល់ប្រហែល៨៦,៤ ពាន់លានដុល្លារ ដែលស្មើនឹង៤,១% នៃផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ នេះបើយោងតាមអ្នកគិត។
របាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថា ការចំណាយលើផ្នែកយោធារបស់រដ្ឋនៅអឺរ៉ុបកណ្តាល និងខាងលិចមានចំនួនសរុប ៣៤៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។
ក្រៅពីអឺរ៉ុប សហរដ្ឋអាមេរិកនៅតែជាប្រទេសចំណាយយោធាដ៏ធំបំផុតរបស់ពិភពលោកដែលមានចំនួន ៨៧៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលស្មើនឹង ៣៨ ភាគរយនៃការចំណាយលើផ្នែកយោធាសរុបរបស់ពិភពលោក៕ ប្រែសម្រួលដោយ: ជ ង៉ា






