យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ និងជាច្រើននាក់ទៀត រងរបួសនៅក្នុងការបាញ់ប្រហារនៅទីក្រុង លេវីស្តុន រដ្ឋម៉េន(Maine) សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ។
ទោះជា យ៉ាងណាក៏ដោយ ABC News បាននិយាយថា យ៉ាងហោច ណាស់ ២០នាក់ត្រូវបានគេជឿថា បានស្លាប់ ហើយ Fox News, NBC News និង CNN បានដាក់ចំនួនអ្នកស្លាប់កើនឡើងដល់២២។
ប៉ូលីសរដ្ឋ ម៉េន និងប៉ូលីសប្រចាំតំបន់ធ្លាប់បានរាយការណ៍ថា មានអ្នកបាញ់ប្រហារយ៉ាងសកម្មកាលពីយប់ថ្ងៃពុធ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។
ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅទីលានវាយកូនបាល់មួយ។
ក្រោយមកប៉ូលីសក្នុងតំបន់បានបញ្ចេញរូបថតរបស់បុគ្គល ដែលបានបាញ់ប្រហារដ៏ធំ ហើយបានកំណត់អត្តសញ្ញាណគាត់ថាជា រ៉ូបឺត ខាត (Robert Card) អាយុ ៤០ ឆ្នាំ។ ប៉ូលីសបានប្រាប់សារព័ត៌មានខ្លីមួយថា Card គឺជាគ្រូបង្ហាត់អាវុធ ដែលបានទទួលការបណ្តុះបណ្តាល.របស់កងទ័ពសហរដ្ឋ អាមេរិក។
ថ្មីៗនេះគាត់ត្រូវបានដោះលែងពីមណ្ឌល សុខភាពផ្លូវចិត្តផងដែរ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






