នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បាន ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី ២៧។
ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន និងចិន បានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងបានពិភាក្សាអំពីទិសដៅអនាគត ជាពិសេស ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយអាស៊ាន-ចិន។






