ភ្នំពេញ ៖ អធិការខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមីនា នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីត្រួតពិនិត្យសារជាតិស្រវឹង ក្រោយពីមានការកើនឡើងនៃចំនួនគ្រោះថ្នាក់ ដែលបង្កឲ្យមានការរងរបួស និងស្លាប់ជាច្រើន។
វិធានការរឹតបន្តឹងនេះ នឹងចាប់អនុវត្តពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ នេះតទៅ ចាប់ពីវេលាម៉ោង ២៣:០០ នាទី ដល់ម៉ោង ២:៣០ នាទី រំលងអធ្រាត្រ នៅតាមបណ្តាគោលដៅនានាក្នុងខណ្ឌទាំង ១៤៕






