ម៉ាឡេស៊ី ៖ អ្នកនយោបាយ ម៉ាឡេស៊ី លោក អាន់វ៉ា ធ្វើទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ី ជាដំណើរទស្សនកិច្ចនៅបរទេស លើកដំបូងចាប់តាំងពីលោកចេញពីពន្ធនាគារ។
អ្នកនយោបាយប្រទេសម៉ាឡេស៊ី ដែលជាប់ពន្ធនាគារ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេស ឥណ្ឌូនេស៊ី និងបានជួបជាមួយអតិតប្រធានាធិបតី លោក ប៊ី ជេ ហាប៊ីប៊ី បន្ទាប់ពីលោកត្រូវបានផ្តល់ការលើកលែងទោស ពេញលេញ និងដោះលែងពីពន្ធនាគារ។
ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើងក្នុងខួបលើកទី២០ នៃភាពចលាចលនយោបាយ ដោយហឹង្សាឆ្នាំ១៩៩៨ ដែលបាន សម្លាប់មនុស្ស ១២០០នាក់ ក្នុងទីក្រុងហ្សាកាតា។ លោក អាន់វ៉ា និងលោក ហាប៊ីប៊ី បានបញ្ជាក់ទៅកាន់ប្រពន្ធផ្សព្វផ្សាយ នៅខាងក្រៅគេហដ្ឋានរបស់លោក ហាប៊ីប៊ី និងបាននិយាយអំពីការផ្លាស់ប្តូរ ដែលកំពុងកើតឡើងនៅក្នុងឆាកនយោបាយ ប្រទេសម៉ាឡេស៊ី។










