ថ្ងៃ សៅរ៍ ទី១៦ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន កោតសរសើរសាធារណរដ្ឋកូរ៉េសម្រាប់ការជួយគាំទ្រឥតងាករេដល់អាស៊ាន ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dohyun Kang អនុរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍របស់សាធារណរដ្ឋកូរ៉េ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានកោតសរសើរសាធារណរដ្ឋកូរ៉េសម្រាប់ការជួយគាំទ្រឥតងាករេដល់អាស៊ាន ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល រួមទាំង ពាណិជ្ជកម្មតាមអ៊ីនធឺរណែត ទិន្នន័យបើកចំហរ នវានុវត្តន៍ទិន្នន័យ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត ដើម្បីជំរុញរបៀបវារៈបរិវត្តកម្មឌីជីថលរបស់អាស៊ាន និងពង្រឹងការប្តេជ្ញាចិត្តរួម ដើម្បីបង្កើនប្រព័ន្ធអេកូឡូស៊ីប្រកបដោយបរិយាប័្នន និងភាពធន់នៅក្នុងតំបន់។
  • មន្ត្រីបោសសម្អាតមីនរបស់ស៊ីម៉ាក់ ២នាក់ បាត់បង់ជីវិតភ្លាមៗ ក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលកំពុងប្រតិបត្តិការ នៅស្រុកត្រពាំងប្រាសាទ បុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន២នាក់ បានបាត់បង់ជីវិតភ្លាមៗនៅក្នុងឧបទ្ទវ ហេតុផ្ទុះមីន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ឧបទ្ទវហេតុនេះកើតឡើង នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥។ មន្ត្រីបោសសម្អាតមីនរបស់ស៊ីម៉ាក់ទាំង២នាក់ មានឈ្មោះ អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ដែលជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅភូមិត្រពាំង ប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអាជ្ញាធរមីន បានចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ក៏ដូចជាថ្នាក់ ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា ដែលបានបាត់បង់សមាជិកគ្រួសារ […]
  • រដ្ឋមន្រ្តីសុខាភិបាល ស្នើឱ្យនាយកដ្ឋានផែនការ យកចិត្តទុកដាក់ខ្ពស់ទៅលើការពិនិត្យ និងរៀបចំផែនការយុទ្ធសាស្រ្ត និងគោល នយោបាយរបស់ក្រសួង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ក្រសួងសុខា ភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងឆ្នាំថ្មីនេះជាពិសេសពាក់ព័ន្ធការងារផែនការ និងព័ត៌មានសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសាសន៍ថា នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើ ការពិនិត្យ និងរៀបចំផែន ការយុទ្ធសាស្រ្ត និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្រសួងសុខាភិបាលបានកំណត់គោលបំណងសុខភាព គឺ «លើកកម្ពស់លទ្ធផលសុខភាព និងបង្កើនការគាំពារហិរញ្ញវត្ថុក្នុងការទទួលបានសេវាថែទាំសុខភាពមានគុណភាព ប្រកប ដោយសមធម៌”» ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជាគន្លឹះ ដើម្បីទៅអនុវត្តការងារបន្ថែមទៀត ដោយនាយកដ្ឋាន.ត្រូវយកចិត្តទុកដាក់លើដំណើរការអភិវឌ្ឍ និងអនុវត្តផែនការជាប្រចំា ដើម្បីតាមដាន និងវាយតម្លៃនូវប្រភពធនធាន សេវាសុខាភិបាល ស្របតាមគោល នយោបាយ យុទ្ធសាស្រ្ត គោលដៅជាតិ និងសម្របតាមធនធានដែលមាន ត្រូវពង្រឹងកិច្ចសហការ និងសម្រប សម្រួលការងារជាមួយអង្គភាពសុខាភិបាល […]
  • ថ្ងៃស្អែកនេះ ក្រុមហ៊ុនធំៗចំនួន៦ នឹងផ្តល់ឱកាសការងារជាង ១០០០ កន្លែងពីក្នុងវេទិកាការងាររបស់ NEA ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនធំចំនួន៦ និងសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅទី១៦ ខែមករា ឆ្នាំ២០២៥ ស្អែកនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ១២៦៣ កន្លែង ពីក្រុមហ៊ុនធំៗ៦ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ក្រុមហ៊ុនធំៗទាំង៦ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ក្រុមហ៊ុន Mekongnet, ក្រុមហ៊ុន TRUMP FITNES, ម៉ាស្ទ័រ ស៊ុគីស៊ុប, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD) ក្រុមហ៊ុន Land and home និងមីក្រូហិរញ្ញវត្ថុជោគជ័យ។ ចំពោះ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងក្រសួង ការងារ […]
  • តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រួលគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងដើម្បីបំពេញភារកិច្ចដែលបានប្រគល់ និងដែលបានធ្វើប្រតិភូកម្មតាមច្បាប់នេះ ឬដែលស្របតាមច្បាប់។ នេះបើយោងតាមច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាមានសិទ្ធិអំណាចធំៗចំនួន២ ក្នុងការធ្វើសេចក្ដីសម្រេច គឺ១.សេចក្ដីសម្រេចខាងបញ្ញត្តិ និង២.សេចក្ដីសម្រេចខាងប្រតិបត្តិ។ ចំពោះសម្រេចសេចក្ដីខាងបញ្ញត្តិក្រុមប្រឹក្សាមានសិទ្ធិអំណាច ធ្វើដីកាដែលស្របទៅតាមបទប្បញ្ញតិដូចដែលបានចែងក្នុងច្បាប់។ រីឯសេចក្ដីសម្រេចខាងប្រតិបត្តិវិញ ក្រុមប្រឹក្សាមានសិទ្ធិអំណាចជាអ្នកធ្វើសេចក្ដីសម្រេចក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សា។ អ្នកនាំពាក្យបន្តថា ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់អំពីជម្រើសជាអាទិភាព ដើម្បីសម្រេចធានាបានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាអាចធ្វើការអង្កេតលើករណីទាំងឡាយណាដែលខ្លួនយល់ឃើញថា មានសារៈសំខាន់ដល់ប្រជាពលរដ្ឋ ព្រមទាំងអាចផ្សព្វផ្សាយលទ្ធផលនៃការធ្វើអង្កេតនោះ រួចហើយត្រូវធ្វើគោលការណ៍ណែនាំអនុវត្តដល់គណៈអភិបាល និងអភិបាល។ ជាងនេះទៅទៀតក្រុមប្រឹក្សាមិនត្រឹមតែមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋនោះទេ គឺក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលអំពីការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋាននានា។ ក្រៅពីនេះ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏មានតួនាទី សម្របសម្រួល ដោះស្រាយបណ្ដឹង សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែរ លើកលែងតែករណីដែលច្បាប់ហាម។ […]
  • ក្រុមអ្នកស៊ើបអង្កេតរំពឹងថា នឹងធ្វើការប៉ុនប៉ងជាលើកទីពីរដើម្បីឃុំខ្លួនលោក Yoon នៅសប្តាហ៍នេះ សារពត៌មានយុនហាប់របស់កូរ៉េខាងត្បូង បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតរំពឹងថា នឹងធ្វើការប៉ុនប៉ងជាលើកទីពីរដើម្បីឃុំខ្លួនលោក Yoon នៅសប្តាហ៍នេះ ជុំវិញការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លីរបស់លោក បន្ទាប់ពីការប៉ុនប៉ងចាប់ខ្លួនលោកបានបរាជ័យនៅដើមខែនេះ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារថា បុគ្គលិកយោធា ដែលកំពុងបំពេញកាតព្វកិច្ចយាមនៅឯគេហដ្ឋានប្រធានាធិបតី នឹងមិនត្រូវបានប្រមូលផ្តុំ ដើម្បីរារាំងអ្នកស៊ើបអង្កេតពីការប៉ុនប៉ងឃុំខ្លួនប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់គឺលោក Yoon Suk Yeol នោះទេ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកវីរសេនីយ៍ Lee Kyung- ho បាននិយាយថា“យើង បញ្ជាក់យ៉ាងច្បាស់ថា អង្គភាពសន្តិសុខយោធានឹងផ្តោតលើបេសកកម្មរបស់ខ្លួន ដើម្បីការពារបរិវេណនៃលំនៅដ្ឋាន ហើយនឹងមិនត្រូវប្រមូលផ្តុំ ដើម្បីរារាំង ការប្រតិបត្តិដីការនោះឡើយ។ លោក Lee បានបន្តថា ក្រសួង ការពារជាតិបានជូនដំណឹងដល់សេវាសន្តិសុខប្រធានាធិបតី (PSS) អំពីជំហររបស់ខ្លួន ហើយទីភ្នាក់ងារនេះបានបញ្ជាក់ថា ខ្លួននឹងមិនប្រមូលផ្តុំអង្គភាពយោធាដែលការពារលំនៅដ្ឋាននោះទេ៕
  • កម្ពុជា-អ៊ីរ៉ង់ ប្តេជ្ញាចិត្តខ្ពស់នៅក្នុងការពង្រឹងពង្រីកចំណងមិត្ត ភាព ឱ្យមានការរីកចម្រើនរឹងមាំបន្ថែមទៀត កម្ពុជា-អ៊ីរ៉ង់ ប្តេជ្ញាចិត្តខ្ពស់នៅក្នុងការពង្រឹងពង្រីកចំណងមិត្ត ភាព ឱ្យមានការរីកចម្រើនរឹងមាំបន្ថែមទៀត។ ការប្តេជ្ញាចិត្តរួមគ្នានេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៤ ខែមករា បានអនុញ្ញាតជូនឯកឧត្តម អាលី អាកបា ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ ឯកឧត្តម អាលី អាកបាណាហ្សារី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាការពារសុខសន្តិភាព និងស្ថិរភាពសង្គមជូនប្រជាពល រដ្ឋ បានយ៉ាងល្អ ដែលនេះជាជោគជ័យដ៏ធំធេងធ្វើឱ្យប្រទេស ជាតិទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ កន្លងមកសម្រេចបាន ក្នុងរង្វង់៦% ដោយបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់។ ឯកឧត្តម ណាហ្សារី បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកម្ពុជា-អ៊ីរ៉ង់ ឱ្យមានការរីកចម្រើនរឹងមាំបន្ថែមទៀតទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដើម្បីបម្រើផល ប្រយោជន៍នៃប្រទេសនិងប្រជាជនទំាងសងខាង។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូន សម្តេចប្រធានរដ្ឋសភាអំពីបេសកកម្មសំខាន់ៗមួយចំនួនដែលឯកឧត្តមបាននិងកំពុងធ្វើជាមួយក្រសួងស្ថាប័នរបស់កម្ពុជា លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្ម័នប្រេងកាត និងវិស័យសុខាភិបាល ជាដើម។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ប្រទេសទំាងពីរ អ៊ីរ៉ង់និងកម្ពុជា […]
  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកសរសើរអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានជំរុញចលនាស្អាត ហើយភាពស្អាតនេះ មានការចាប់អារម្មណ៍ពីទេសចរជាតិ និងអន្តរជាតិ ការថ្លែងលើកសរសើរដោយចំពោះដល់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានយ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ពីខេត្តមួយចំនួនទទួលនូវបានភាពស្អាត គ្មានសំរាមប្លាស្ទិកហោះហើរនៅតាមផ្លូវ និងតាមទីសាធារណៈមួយចំនួនធំស្ទើរទូទាំងប្រទេសកម្ពុជា នេះក៏ដោយសារចលនាស្អាត ដែលកើតចេញពីការយល់ដឹងរបស់ប្រជាពល រដ្ឋខ្មែរ ដោយមិនមានការបង្ខំ ឬដាក់ពិន័យឡើយ។ ការលើក ទឹកចិត្តដល់មន្រ្តីថ្នាក់ក្រោមជាតិ គឺខណៈដែលឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តត្បូងឃ្មុំ។ ជាមួយឥរិយាបថស្អាតរបស់ប្រជាពលរដ្ឋនេះ បានសរបញ្ជាក់ទៅដល់ការយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយពីសំណាក់អាជ្ញាធរដែនដី ដែលជាអាណាព្យាបាលផ្ទាល់របស់ពលរដ្ឋ នឹងបានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ក្រោមជាតិប្រកប ដោយប្រសិទ្ធភាព និងតម្លាភាពការងារ ឆ្លើយតបនឹងគោលនយោ បាយជាតិដែលផ្តោតលើការងារអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ លើសពីនេះ ចលនាស្អាតរបស់ប្រជាពលរដ្ឋជាង ១០លាននាក់ បានបង្ហាញនូវឥរិយាបថវិជ្ជមាន ឈានទៅភាពជោគជ័យប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក ដើម្បីធានាបាននូវសុខភាពបរិស្ថាន ដែលរួមបញ្ជូលសភាវមានជីវិត មនុស្ស សត្វ ធម្មជាតិប្រកបដោយភាពសុខដុមរមនីយកម្ម៕
  • AirlineRatings បញ្ជាក់ក្រុមហ៊ុន Vietjet ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet ជាថ្មីម្តងទៀតត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៥ ដោយក្រុមហ៊ុន AirlineRatings ជាគេហទំព័រសុវត្ថិភាព និងវាយតម្លៃផលិតផលរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញ។ ការទទួលស្គាល់ចុងក្រោយបង្អស់ដែលកើតឡើងនៅពេលដែលក្រុមហ៊ុន Vietjet ត្រៀមខ្លួននូវការកើនឡើងនៃតម្រូវការធ្វើដំ ណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ។ ការទទួលស្គាល់ចុងក្រោយនេះត្រូវបានគេរំពឹងថានឹងត្រូវបានស្វាគមន៍ដោយអ្នកដំណើរតាមផ្លូវហោះហើរដែលកំពុងពង្រីកយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ បណ្តាញនេះរួមបញ្ចូលទាំងជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងបេតិកភណ្ឌខេត្តសៀមរាបរបស់ប្រទេសកម្ពុជា និងទីក្រុងហាណូយរបស់ប្រទេសវៀតណាម។ ក្រុមហ៊ុន Vietjet រួមជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខគេក្នុងពិភពលោកដូចជា Ryanair, easyJet និង Frontier Airlines បានជាប់ចំណាត់ថ្នាក់ដោយមោទន ភាពក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង ១០ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ សមិទ្ធិផលនេះបញ្ជាក់ពីការប្តេជ្ញាចិត្តពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះសុវត្ថិភាពហោះហើរ ដោយធានាបាននូវសន្តិភាពទាំងអ្នកដំណើរ និងនាវិក។នាយកប្រតិបត្តិក្រុមហ៊ុន AirlineRatings.com លោក Sharon Petersen បាននិយាយថា៖ «កងនាវារបស់ក្រុមហ៊ុន Vietjet គឺជាយន្តហោះដែលថ្មីជាងគេនៅក្នុងប្រទេសវៀតណាម ហើយជាយន្តហោះក្នុងចំណោមយន្តហោះថ្មីបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កំណត់ត្រាសុវត្ថិភាពរបស់ Vietjet ក្នុងរយៈ ពេលប៉ុន្មានឆ្នាំមកនេះ បានបង្ហាញអំពីសមិទ្ធផលដ៏ឆ្នើមរបស់ខ្លួន។ នៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Airline Ratings បានត្រួតពិនិត្យក្រុមហ៊ុនអាកាសចរណ៍ពិភពលោកចំនួន ៣៨៥ ដោយពិចារណាលើកត្តាមួយចំនួនដូចជា កំណត់ ត្រាឧប្បត្តិហេតុក្នុងរយៈពេល […]
  • រដ្ឋមន្ត្រីកសិកម្មអញ្ជេីញចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ​ នៅខេត្តកំពង់ស្ពឺ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញ បានអញ្ជេីញចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ ស្ថិតនៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​។ ក្នុងដំណេីរទស្សនកិច្ចនេះ​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានចុះត្រួតពិនិត្យជាមួយប្រជាកសិករ​តាមបណ្តាសហគមន៍​នៅរោងចក្រអង្ករ ដេីម្បីឱ្យប្រជាកសិករទាំងអស់បានស្វែងយល់នូវមូលហេតុដែលនាំឱ្យស្រូវធ្លាក់ថ្លៃ​ ដោយបច្ចុប្បន្ននេះទីផ្សារនៃប្រភេទស្រូវ​ (អូអឹម​ ៥៤៥១)​​​ មានភាពឆ្អែត​ និងចាល់នៅក្នុងទីផ្សារប្រទេសវៀតណាម។ ឯកឧត្តមរដ្ឋមន្ដ្រី​ បានសង្កត់ធ្ងន់ថា​សម្រាប់រោងម៉ាសុីនកិនស្រូវរបស់កម្ពុជាបានប្រឹងប្រែងអស់លទ្ធភាព​ និងសមត្ថភាពរបស់ខ្លួន​ក្នុងការស្រូបយកទាំងផលស្រូវ​ និងអង្ករ​របស់ប្រជាកសិករក្នុងស្រុក ដែលទស្សនកិច្ចនេះបានគូសបញ្ជាក់ដល់ប្រជាកសិករយ៉ាងច្បាស់ថា​ ទំហំស្តុកនៃរោងម៉ាសុីនមានស្តុកច្រេីនលេីសលប់ និងមិនអាចទទួលយកបន្ថែមទៀតបាន។ ឯកឧត្តមរដ្ឋមន្ដ្រី​ បានបន្តដំណេីរជួបសំណេះសំណាលជាមួយសហគមន៍កសិករព្រៃវិហារ​ ដែលមានសមាជិក​ ៩៤៥នាក់​ ធ្វេីទៅលេីផលិតកម្មបន្លែ​ និងការដាំស្រូវវស្សាសម្រាប់អាជីវកម្ម។ ដោយឡែក​ ឯកឧត្តមរដ្ឋមន្ដ្រី​ លេីកឡេីងពីសារៈសំខាន់​ និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការប្រេីប្រាស់​ពូជស្រូវខ្មែរ​រួមមាន​ ពូជស្រូវសែនក្រអូប និងផ្ការំដួល​ ដែលបានរក្សានូវតម្លៃទីផ្សារបានយ៉ាងល្អ​ មានតម្រូវការទីផ្សារខ្ពស់​ និងមានការអន្តរាគមន៍ពីក្រសួងកសិកម្ម​ផ្ទាល់​ ជាជាងការដាំពូជស្រូវដែលនាំចូលពីបរទេស​ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនេីបមានផែនការផលិតកម្មច្បាស់លាស់​ ទទួលបានកម្ចីការប្រាក់ទាប​ មានការគាំទ្រពីក្រសួងកសិកម្ម​ និងមានហានិភ័យទាបនៃការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្ដ្រី​ បានលេីកទឹកចិត្តឱ្យប្រជាកសិករមានការចូល រួម​ […]
  • គម្រោងវិនិយោគចំនួន៤១៤ មានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងឆ្នាំ២០២៤ ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៦៤គម្រោង និង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង។ ជារួម ក្នុងឆ្នាំ ២០២៤នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន១៤៦គម្រោង ខណៈទុនវិនិយោគមានការ កើនឡើងប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។ ក្នុងឆ្នាំ ២០២៤ នេះ វិស័យឧស្សាហ កម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគ ចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគ ក្នុងវិស័យនេះ មានប្រមាណ ៤,៨ ពាន់លានដុល្លារអាម៉េរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគ សរុប និងមានកំណើនដល់ទៅប្រមាណ […]
  • ២សប្ដាហ៍ដើមឆ្នាំថ្មី មន្រ្តីបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៤ពាន់លើកទូទាំងប្រទេស ឆ្នាំ២០២០៤បានបិទបញ្ចប់ទៅមែន ក៏ប៉ុន្តែការផ្សព្វផ្សាយគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពមិនបញ្ចប់ឡើយ។ ក្នុងរយៈពេល២សប្ដាហ៍ដើមឆ្នាំថ្មី ឆ្នាំ២០២៥នេះ មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយគោលនយោបាយនេះ ទៅកាន់ប្រជាពលរដ្ឋបានជាង២សែននាក់នៅទូទាំងប្រទេស។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការផ្សព្វផ្សាយគោលនយោបាយនេះ ត្រូវបានធ្វើឡើងតាមទម្រង់កម្មវិធីជាច្រើន រួមមាន វេទិកាសាធារណៈ វេទិកាផ្សព្វផ្សាយតាមខ្នងផ្ទះ កិច្ចប្រជុំ និងកម្មវិធីសង្គម និងសាសនាដែលរៀបចំនៅតាមបណ្ដាមូលដ្ឋាននានា សរុបជាង៤ពាន់លើក។ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាមរតកគោលនយោបាយដ៏ត្រឹមត្រូវមួយរបស់អតីតរាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានលក្ខណៈសម្បត្តិ៧យ៉ាង ក្នុងន័យធានាសន្តិសុខ សុវត្ថិភាព គុណភាពសេវា និងការរស់នៅប្រកបដោយភាពស៊ីវិល័យរបស់ប្រជាជន។ នៅនីតិកាលទី៧នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ បានបង្កើនការយកចិត្តទុកដាក់ដើម្បីធានាថា លក្ខណសម្បត្តិនៃគោលនយោបាយនេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ៧យ៉ាង រួមមាន ១.ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២.គ្មានបទល្មើស លួច ឆក់ […]
  • ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ គ្រោងនឹងធ្វើឡើង នាខែ ឧសភាឆ្នាំ២០២៥ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដើម្បីត្រៀមកន្លែងរៀបចំព្រះរាជពិធីនេះ នារសៀលថ្ងៃទី១៣ មករានេះ ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បាន អមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធមួយបានអញ្ជើញចុះ ពិនិត្យ ទីតាំង ព្រះ រាជពិធីច្រត់ព្រះនង្គ័ល ដែលមានទីតាំងនៅលើកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងឱកាសនោះក្រុមការងារបានវាស់វែងទីតាំងលើផ្ទៃដីប្រមាណជាងមួយហិកតា នៅជាប់ខាងត្បូង ឈាងខាងកើតស្ពានកោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងទំហំដីនេះសម្តេចមហាមន្ត្រី គុយ សុផល ក៏ដូចជាឯកឧត្ដមឃួង ស្រេង បានណែនាំឱ្យផ្នែកជំនាញរុះរើរោងនិងតង់លក់អាហារចេញនិងណែនាំអោយដាំស្មៅក្នុងទីតាំងនេះអោយបានស្រស់ស្អាតផងដែរ។ គួរបញ្ជាក់ថា៖ ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជាគឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែ ពិសាខ ត្រូវនិងខែ (ឧសភា) ដែលកំណត់តាម ប្រតិទិនព្រះពុទ្ធសាសនា តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា […]
  • កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា១០លានរៀល ជូនអ្នកស្រីនន លក្ខណា ដែលរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៅថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានប្រគល់ថវិការបស់កាកបាទក្រហមកម្ពុជា ចំនួន១០លានរៀល ជូនលោក សំ នន ត្រូវជាឪពុករបស់លោកស្រី នន លក្ខណា ដែលមានរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីថ្ងៃទី១០ ខែមករាកន្លងទៅ។ សូមជម្រាបជូនថា កាលពីថ្ងៃម្សិលម៉ិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងនាំយកថវិកាចំនួន ១៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់ក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ១៨:០០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥កន្លងទៅ នៅលើផ្លូវ៦០ម៉ែត បណ្តាលឱ្យមនុស្សមួយគ្រួសារ មានអ្នកស្លាប់ ៣នាក់ និងរងរបួសធ្ងន់ធ្ងរម្នាក់ហើយលោកស្រី នន លក្ខណា (ត្រូវជាភរិយា) អាយុ ២៣ឆ្នាំ របួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម៕
  • គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ ក្នុងខេត្តកំពង់ធំ សម្រេចបានវឌ្ឍនភាពការងារប្រមាណ ២៥% ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រមទាំងលោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ចុះពិនិត្យលើវឌ្ឍន ភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស ព្រមទាំងអាជ្ញាធរមូលដ្ឋានក៏បានចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ស្ទាក់ទឹកស្ទឹងស្លាប់ និងការដ្ឋានជួសជុលស្ដារឡើងវិញប្រព័ន្ធស្ទឹងស្លាប់ ស្ថិតក្នុងភូមិសាស្រ្តស្រុកសន្ទុក ខេត្តកំពង់ធំ។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះវឌ្ឍនភាពការងារជារួមសម្រេចបានប្រមាណ ២៥% ក្នុងនោះការងារសំណង់ស្ទាក់ទឹកកំពង់គោសម្រេចបានប្រមាណ ១០% ការងារការដ្ឋានក្បាលហុងស្ទឹងស្លាប់សម្រេចបានប្រមាណ ៦៥% និងការងារប្រឡាយពង្វាងទឹកស្ទឹងស្លាប់សម្រេចបានប្រមាណ ៤៥%។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា រួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយពង្វាងទឹកស្ទឹងស្លាប់មានសក្ដានុពលជួយរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងបរិមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទីពីក្រុងស្ទឹងសែន និងតំបន់ជុំវិញ និងបានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)