ឩបទ្វីបកូរ៉េ ៖ ភ្ញៀវទេសចរណ៏ប្រទេសកូរ៉េខាងត្បូង ដែលកំពុងទស្សនាតំបន់មួយនៅជិតព្រំដែនប្រទេសជាប់ជាមួយ ប្រទេសកូរ៉េខាងជើង មានសេចក្តីសង្ឃឹមចំពោះសន្តិភាពនៅលើ ឧបទ្វិបកូរ៉េ ខណៈប្រទេសកូរ៉េខាងជើង ត្រៀមរំលាយ ចោលទីតាំងសាកល្បងនុយក្លេអ៊ែរ របស់ខ្លួន ។
ប្រទេសកូរ៉េខាងជើង បានអញ្ជើញក្រុមប្រព័ន្ធផ្សព្វផ្សាយមកពីបណ្តាប្រទេសមួយចំនួន ដើម្បីធ្វើជាសាក្សី ការរំលាយចោល នៃទីតាំងសាកល្បង ពុងយេរី ដើម្បីគោរពតាមការសន្យាថា នឹងមិនបន្តការសាកល្បងនុយក្លេអ៊ែរឡើយ ។ នៅពេលដំបូង ប្រទេសកូរ៉េខាងជើង បានច្រានចោលមិនទទួលយកបញ្ជីឈ្មោះអ្នករាយការព័ត៌មានមកពីប្រទេសកូរ៉េខាងត្បូងឡើយ បន្ទាប់ពីមានការលុបចោល កិច្ចពិភាក្សាអន្តរកូរ៉េតាមផែនការ ជាការតវ៉ាប្រឆាំង សមយុទ្ធប្រយុទ្ធដែនអាកាស កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកបានអនុញ្ញាតិឲ្យអ្នកយកព័ត៌មានកូរ៉េខាងត្បូងចូលមកនៅព្រឹកថ្ងៃពុធ។
ការទទួលយកអ្នករាយការណ៏ព័ត៌មានកូរ៉េខាងត្បូង នៅនាទីចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង ធ្វើឡើងចំពេលមានការព្រួយ បារម្ភថា មេដឹកនាំលោក គីម ជុងអ៊ុន និងចាប់ផ្តើមបកក្រោយពីការសន្យារបស់លោក ក្នុងការបោះបង់ចោល កម្មវិធី នុយក្លេអ៊ែរ។
ប្រទេសកូរ៉េ ខាងជើង បានគំរាមថានឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលមិនធ្លាប់មាន រវាងលោកគីម ជុងអ៊ុន និងប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ត្រាំក្នុងប្រទេសសឹង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា ប្រសិនបើទីក្រុងវ៉ាស៊ីងតោន ទាមទាឲ្យ ទីក្រុងព្យុងយ៉ាង បោះបង់ចោលជាឯកតោភាគី នូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាឯកតោភាគី។ ជាមួយគ្នានេះដែរ ប្រទេសកូរ៉េ ខាងជើង ក៏បានរិះគន់សមយុទ្ធប្រយុទ្ធដែនអាកាសរួមគ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ផង ដែរ។









