ថ្ងៃ ព្រហស្បត៍ ទី២៩ ខែ Apr ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សាលាមតេ្តយ្យស្តង់ដារជប៉ុន នឹងបើកដំណើរការនៅភ្នំពេញ នាខែឧសភា ឆ្នាំ២០២៦ ភ្នំពេញ-ថ្ងៃទី២៧ ខែកមករា ឆ្នាំ២០២៦៖ ក្រុមសាលាអប់រំអាសារិ (Asari Education Academy Group) ពីប្រទេសជប៉ុន នឹងបើកដំណើរការ សាលាមតេ្តយ្យអន្តរជាតិជប៉ុនអាសារិ (Asari Japan International Kindergarten (AJIK)) នៅរាជធានីភ្នំពេញ នាខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ សាលាមតេ្តយ្យនេះ មានគោលបំណងនាំយកវិធីសាស្ត្រអប់រំកុមារតូចទំនើប«ការរៀនតាមរយៈការលេង» មកអនុវត្ត ដើម្បីបណ្ដុះសេចក្តីចង់ចេះចង់ដឹង សមត្ថភាពគិតដោយឯករាជ្យ និងការរៀនសូត្រដោយធម្មជាតិរបស់កុមារ។ សាលាមត្តេយ្យដែលគ្រោងបង្កើតឡើងដោយក្រុមសាលាអប់រំអាសារិនេះ គឺនាំយកកម្មវិធីសិក្សាបែបទំនើបពិសេសរបស់ជប៉ុនដែលរួមមាន៖   ទី១.ការរៀនតាមរយៈការលេង (Learning through Play) គឺជាការលេងរបស់កុមារមិនមែនគ្រាន់តែជាពេលវេលាកម្សាន្តនោះទេ ប៉ុន្តែ វាជាច្រកផ្លូវទៅកាន់ការរៀនសូត្រ។ សាលាផ្ដល់តម្លៃលើសំណួរ “ហេតុអ្វី?” និង “ខ្ញុំចង់សាកល្បង” ដែលកើតឡើងក្នុងពេលលេងប្រចាំថ្ងៃ និងបណ្ដុះសមត្ថភាពក្នុងការគិត និងសកម្មភាពដោយឯករាជ្យ។ ទី២.ការរៀនសូត្រដែលកើតចេញពីស្មារតីនៃការស្វែងយល់តាមរយៈកម្មវិធី Ah!So!Bo!។ កម្មវិធី Ah!So!Bo!នេះ ដែលក្រុមសាលាអប់រំអាសារិ បានកំពុងអនុវត្តនៅជប៉ុន គឺជាទម្រង់នៃការអប់រំដែលចាប់ផ្តើមពីស្មារតីស្វែងយល់ពីខាងក្នុងខ្លួនរបស់កុមារ និងពង្រីកការរៀនសូត្រដោយធម្មជាតិតាមរយៈការលេង។ នៅសាលាមត្តេយ្យថ្មីនេះ គោលគំនិតនេះ ត្រូវបានសម្របសម្រួលឱ្យសមស្របនឹងវប្បធម៌ និងរបៀបរស់នៅរបស់កុមារនៅកម្ពុជា។ […]
  • មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន ដើម្បីធ្វើបច្ចុប្បន្នភាព និងពិនិត្យមើលសកម្មភាពរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ សំដៅបន្តប្រតិបត្តិការសម្រាប់រយៈពេល ៣ឆ្នាំខាងមុខទៀត។ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ លោក Takashi Okami ប្រធានក្រុមហ៊ុន Kojima Holdings Co., Ltd. លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងអាស៊ូហ្គី និងលោក Kusunoki Rissei ប្រធានសហគមន៍ខ្មែរនៅប្រទេសជប៉ុន ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជ កម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី បានរៀបចំតុបតែងបានយ៉ាងល្អ និងមានភាពទាក់ទាញ ដោយបានដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ ព្រមទាំងផ្តល់នូវព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន វិនិយោគិន និងប្រជាជនជប៉ុន។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលបានរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌលពាណិជ្ជកម្មឱ្យបន្តរៀបចំសកម្មភាពនានាដែលផ្សព្វផ្សាយពីសក្តានុពលរបស់ប្រទេសកម្ពុជា ជាពិសេស ឯកឧត្តមបានស្នើឱ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម សហការជាមួយក្រសួងពាណិជ្ជកម្ម […]
  • រាជរដ្ឋាភិបាល សម្រេចឱ្យក្រសួងការពារជាតិ ជ្រើសរើសពល ទាហានថ្មី ចំនួន៣០០នាក់ – បញ្ជាការដ្ឋានទ័ពអាកាស ចំនួន ១០០នាក់ – កងឯកភាព ចំណុះឱ្យបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន ១៥០នាក់ – មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ ចំណុះមូលដ្ឋានសមុទ្ររាម ចំនួន ៣០នាក់ – វិទ្យាស្ថានសេនាធិការ ចំនួន ២០នាក់  
  • ការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សម្រេចបានប្រមាណ ៤០% ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គដោយប្រើប្រាស់បាវ Geotextile ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ ចាម ដោយមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ សូមជម្រាបថា ការងារសាងសង់ច្រាំងទន្លេបានចាប់ផ្តើមអនុវត្តពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៤០% ស្មើនឹងប្រវៃង ៤៣០ម៉ែត្រ/៥០០ម៉ែត្រ ក្នុងនោះរួមមាន៖ ទី១)ប្រើបាវច្រកខ្សាច់ចំនួន ៩៧១បាវ ទី២)ទូកបូមខ្សាច់ចំនួន ១៦២ទូក ទី៣)ចាក់ដីបំពេញចំនួន ២៥០ឡាន(៥ម៉ែត្រគូប/ឡាន) និងទី៤)ការងាររៀបបាវខ្សាច់ ៣ជាន់ បានប្រវែង ៤៣០ម៉ែត្រ រៀបបាវ ៤ជាន់ប្រវែង ១០០ម៉ែត្រ និងរៀបបាវ ៥ជាន់ ប្រវែង ៥០ ម៉ែត្រ។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យបន្តពង្រឹងលើគុណភាព […]
  • រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្ត សញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា បន្ទាប់ពីបញ្ចប់បេសកកម្មធានាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋមកជួបជុំកម្សាន្តអបអរឆ្នាំថ្មីតាមស្រុកកំណើត និងទីតាំងសប្បាយនានា កម្លាំងនគរបាលគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាន បានបន្តតួនាទីធានាប្រក្រតីភាពនៃការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋយ៉ាងសកម្ម។ ជាក់ស្តែងនាថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ពោលគឺភ្លាមៗក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី គឺក្នុងរយៈពេល២ថ្ងៃចុងក្រោយមុនចង់សប្ដាហ៍កន្លងទៅនេះ មន្ត្រីនគរបាលបានសេវាអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានសរុបចំនួន ៨៤៤សន្លឹក។ ខណៈប្រជាជនកំពុងឆ្លៀតឱកាសនៅស្រុក កំណើតស្រាប់ ដើម្បីស្នើសុំសេវា ក្នុងរយៈពេល២ថ្ងៃនោះដែរ មន្រ្តីនគរបាលក៏បានផ្ដល់សេវាលិខិតឆ្លងដែនជូនពលរដ្ឋបានចំនួន ៦៣២ក្បាល លិខិតធ្វើដំណើរចំនួន៤៣ក្បាល សៀវភៅស្នាក់នៅចំនួន ៦៦៤ក្បាល និងសៀវភៅគ្រួសារចំនួន ៤១៧ក្បាលផងដែរ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ថា លទ្ធផលការងារនេះជាស្មារតីគោរពវិជ្ជាជីវៈ និងឆន្ទៈស្រឡាញ់ប្រជាជនរបស់មន្រ្តីនគរបាល រួមទាំងអាជ្ញាធរ និងថាសកម្មភាពនេះដើរស្របគោលការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក្រោមមាគ៌ាដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ អ្នកនាំពាក្យក៏បានលើកទឹកចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីអត្តសញ្ញាណកម្មគ្រប់មូលដ្ឋាន ដែលបន្តប្រក្រតីភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេស បានមើលឃើញអំពីសារសំខាន់ដែលប្រជាពលរដ្ឋអញ្ជើញទៅកាន់ទីលំនៅឋាន ក្នុងឱកាសឆ្នាំថ្មីអាចនឹងមានតម្រូវការណាមួយក្នុងការស្នើសុំសេវា ដោយមន្ត្រីបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបំពេញនូវរាល់សេវាផ្សេងៗ ទោះបីជាពួកគាត់ទើបតែបញ្ចប់ភាពនឿយហត់ក្នុងការងារថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នាឱកាសឆ្នាំថ្មីក៏ដោយ៕
  • គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ សម្រេចបានប្រមាណ ៧០% ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣ ដែលចាំបាច់មិនអាចខ្វះបានស្ថិតក្នុងភូមិសាស្រ្តខ្សែទឹកផ្នែកខាងក្រោមរបស់អាងស្ទឹងសែនដែលជាស្ទឹងធំជាងគេ វែងជាងគេរបស់ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា សំណង់អាងទឹកកំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្ត កំពង់ធំ។ អាងទឹកនេះបានធ្វើឱ្យអាងទឹកធំៗពីរទៀតនៅផ្នែកខាងលើក្នុងប្រព័ន្ធអាងទឹកស្ទឹងសែនទាំងមូលដំណើរការបានទៅជាប្រព័ន្ធអាងទឹកប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម និងបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ខេត្តព្រះវិហារ និងខេត្ត កំពង់ធំ រហូតដល់តំបន់៣ក្នុងបឹងទន្លេសាប លើផ្ទៃដីជាច្រើនម៉ឺនហិកតា ដោយមិនប្រកាន់រដូវ។ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារក៏បានចុះពិនិត្យការដ្ឋានជួសជុលស្ដារឡើងវិញស្ទឹងស្លាប់ផងដែរ ដែលស្ទឹងនេះបានជួបស្ថានភាពគោករាក់ធ្វើឱ្យមានការលិចលង់ដីស្រែចំការផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ជាប្រចាំក្នុងរដូវវស្សា បង្កការលំបាកគ្រប់យ៉ាងដល់ខេត្តទាំងពីរខាងលើ។ ការស្តារស្ទឹងនេះគឺដើម្បីជួយរំដោះទឹក និងពង្វាងទឹកដ៏សំខាន់ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្នុងធារទឹក ៣០០ ម៉ែត្រគូបក្នុងមួយវិនាទី៕
  • នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ BUNGO និង ETAZIMA ចូលទស្សនកិច្ចនៅកំពង់ផែមូលដ្ឋានសមុទ្ររាម នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ JS BUNGO (MST-464) និងនាវាJS ETAZIMA (MSO-306) ដឹកនាំដោយលោកវរនាវីឯក ស៊ីនសូកេ អាម៉ាណូ មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ បានចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី និងលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូបបានចូលរួមពិធីស្វាគមន៍នាវាចំនួនពីរគ្រឿង នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន គឺនាវា “Bungo” និងនាវា Etazima” ខណៈពេលចូលចតនៅមូលដ្ឋានសមុទ្ររាម។ ការបញ្ជូននាវាទាំងពីរគ្រឿងមកចូលចតនេះ ដោយកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន រូមចំណែកដល់ការសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ក៏ដូចជាសន្តិភាព និងស្ថិភាពនៅក្នុងតំបន់ និងក្នុងសហគមន៍អន្តរជាតិ។ នាវាទាំងពីរគ្រឿងនេះ នឹងចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាមរយៈពេល០៤ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ សូមរំលឹកថា នាវារបស់កងស្វ័យការពារជើងទឹកជប៉ុន គឺជានាវាបរទេសទី១ហើយដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជំហានទី១ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ […]
  • ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀរ របស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានរកឃើញឃើញការបញ្ចេញសំណល់ មិនទាន់បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន របស់រោងចក្រកែច្នៃកាកស្រាបៀរ របស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត ដែលស្ថិតនៅភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារបានពិនិត្យឃើញថា មានករណីមានក្លិនស្អុយចេញរោងចក្ររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត ដែលប្រមូលទិញកាកស្រាបៀរ និងយីស សម្រាប់ធ្វើការកែច្នៃជាចំណីសត្វ (ផលិតផលពាក់កណ្តាលសម្រេច) សម្រាប់លក់ឱ្យក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុក និងនាំចេញ មិនបានដំណើរការប្រព័ន្ធសម្អាតផ្សែង និងក្លិន គ្រប់ចំនួន និងទៅតាមស្ត់ដារបច្ចេកទេស។ ក្រុមការងារបានឱ្យក្រុមហ៊ុនមានការកែលម្អនិងអនុវត្តតាមច្បាប់ និងបទដ្ឋានគត្តិយុត្តនានារបស់កម្ពុជា។ តំណាងក្រុមហ៊ុន បានទទួលស្គាល់ពីចំណុចអវិជ្ជមាន និងសន្យាធ្វើការកែលម្អប្រព័ន្ធសម្អាតផ្សែង និងក្លិនឱ្យបានល្អប្រសើរ ដើម្បីមិនបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងរោងចក្រ។ សូមបញ្ជាក់ថា ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការបំពុលបរិស្ថាន ក្រុមការងារអនុវត្តច្បាប់ដូចខាងក្រោម៖ ១-ក្រុមហ៊ុនត្រូវគោរពតាមកិច្ចសន្យាការពារបរិស្ថាន ២-ក្រុមហ៊ុនត្រូវកែលម្អប្រព័ន្ធគ្រប់គ្រងសម្អាតផ្សែង សម្អាតក្លិនឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ៣-ក្រុមហ៊ុនត្រូវរកសេវាដឹកជញ្ជូន សំណល់គ្រប់ប្រភេទ មានសំណល់រឹង សំណល់រាវ ដែលមានលិខិតអនុញ្ញាត ទទួលដឹកសំណល់ពីក្រសួងបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ច ដែលមានទីតាំទុកដាក់សំណល់ត្រឹមត្រូវ […]
  • ឯកឧត្តមអភិសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដី ព្រាងអនុក្រឹត្យចំនួន២ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យចំនួន២ផ្សេងទៀត ទីមួយ គឺអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងទីពីរ អនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិ ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស នៅសាលប្រជុំ នៃទីស្តីការក្រសួងមហាផ្ទៃ ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មានគោលបំណងប្រមូលលិខិតបទដ្ឋានគតិយុត្តនៅរាយប៉ាយឱ្យមកនៅក្នុងអនុក្រឹត្យតែមួយ ពង្រឹងវិន័យមន្រ្តីនគរបាលជាតិឱ្យកាន់តែប្រសើរ ពិសេសទាក់ទងការលើក កម្ពស់កិត្យានុភាព ឧត្តមភាព សេចក្ដីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយស និងធ្វើទំនើបកម្មកងកម្លាំងនគរបាលជាតិឱ្យស្របតាមស្ថានភាពជាក់ស្ដែង និងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា មាន៩ជំពូក និង៣៥ មាត្រា ចែងអំពី បទប្បញ្ញត្តិទូទៅ ឯកសណ្ឋាននគរបាលជាតិកម្ពុជាសញ្ញានគរ បាលជាតិកម្ពុជា ទង់នគរបាលជាតិកម្ពុជា ការផ្គត់ផ្គង់ឯក សណ្ឋាន និងសញ្ញាសម្គាល់នគរបាលជាតិកម្ពុជា បទប្បញត្តិដោយឡែក ទណ្ឌកម្ម អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ។ សម្រាប់អនុក្រឹត្យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស […]
  • អ្នកនាំពាក្យសាលារាជធានីភ្នំពេញ÷ ប្រជាពលរដ្ឋជាង ៨ម៉ឺន ៦ពាន់នាក់ ធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានបងប្អូនភ្នំពេញ៖ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានបងប្អូនប្រជាពលរដ្ឋជាង ៨ម៉ឺន ៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ពោលគឺបានកើនឡើងប្រមាណ ២១% បើប្រៀបធៀបជាមួយនឹងបុណ្យភ្ជុំ បិណ្ឌ ឆ្នាំ២០២៤កន្លងមក។ លោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ មេសានេះថា៖ ក្នុងរយៈពេល ៦ថ្ងៃ (១២-១៧ មេសា ២០២៥) មានពុកម៉ែ បងប្អូនប្រជាពលរដ្ឋជាង ៨ម៉ឺន៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃដើម្បីទៅលេងស្រុកកំណើត និងដំណើរកម្សាន្តក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ។ លោកស្រីបន្តថា៖ តួលេខនេះ បើប្រៀប ធៀបជាមួយនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤កន្លងមកគឺមានការកើនឡើងប្រមាណ ២១%។ លោកស្រីដោ សម្ផស្ស ក៏បានបញ្ចាក់ដែរថា៖ ក្នុងចំណោមទាំង២៤ខេត្ត អ្នកធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនេះ គឺខេត្តសៀមរាបទទួលបានចំណាត់ ថ្នាក់លេ១ ដោយមានចំនួនអ្នកជិះរហូតដល់ជាង២ម៉ឺននាក់ […]
  • អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីការបម្រែបម្រួលអាកាសធាតុនៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ តបតាមការអញ្ជើញរបស់ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី ២ របស់ព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីការបម្រែបម្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញថ្លែងសន្ទរកថាក្នុងពិធីបើកសិក្ខាសាលានេះ រួមជាមួយ ឯកឧត្តម Dato Erywan Pehin Yusof ព្រមទាំង លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ។ សិក្ខាសាលានេះ រំពឹងថានឹងជួយរៀបចំក្របខណ្ឌប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការបម្រែបម្រួលអាកាសធាតុ និងយុទ្ធសាស្ត្រហិរញ្ញវត្ថុអន្តរកាល ដោយធានាបាននូវការចាប់ផ្តើមយ៉ាងស្វាហាប់ ចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពអាកាសធាតុរួមរបស់អាស៊ាន។
  • ក្រុមហ៊ុន Vietjet ប្រតិបត្តិការជើងហោះហើរសង្គ្រោះចំនួនពីរ ដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរគឺ VJ2875 និង VJ2877 ដោយប្រើយន្តហោះ Airbus A330 និង A321 ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំបានបំផ្លិចបំផ្លាញ។ ដើម្បីគាំទ្រដល់ការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះ មហន្តរាយនេះ ក្រុមហ៊ុនអាកាសចរណ៍បានសម្រួលដល់ការដាក់ពង្រាយបុគ្គលិកសង្គ្រោះជាបន្ទាន់ពីក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងការពារជាតិ។ ជើងហោះហើរទាំងពីរបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ ទៅកាន់ទីក្រុង Yangon នៅថ្ងៃទី ៣០ ខែមីនា។ ក្រុមហ៊ុន Vietjet បានធានានូវការដាក់ពង្រាយជើងហោះហើរទាំងនេះយ៉ាងរហ័សបំផុត ដោយការពន្លឿនការអនុញ្ញាតឱ្យហោះហើរ និងការត្រៀមលក្ខណៈបច្ចេកទេស។ នាវិក និងបុគ្គលិកដែលមានបទពិសោធន៍ត្រូវបានចាត់តាំងឱ្យជួយបេសកកម្មសង្គ្រោះ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះជំនួយមនុស្សធម៌។ ជើងហោះហើរបានដឹកជញ្ជូនបុគ្គលិកជួយសង្គ្រោះ និងសង្គ្រោះចំនួន ១០៦ នាក់ពីកងកម្លាំងប្រដាប់អាវុធវៀតណាម រួមជាមួយនឹងសត្វឆ្កែស្វែងរក និងជួយសង្គ្រោះដែលត្រូវបានបណ្តុះបណ្តាល និងការផ្គត់ផ្គង់ជំនួយសំខាន់ៗជាង ៦០ តោន រួមទាំងឧបករណ៍វេជ្ជសាស្ត្រ និងអាហារ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នាយកប្រតិបត្តិក្រុមហ៊ុន Vietjet លោក Dinh Viet Phuong បាននិយាយថា “Vietjet តែងតែត្រៀមខ្លួនរួចជាស្រេចសម្រាប់បេសកកម្មពិសេសទាំងនេះ។ […]
  • Vietjet ពង្រីកទំនាក់ទំនងជាសាកលយ៉ាងសកម្មជាមួយនឹងការភ្ជាប់សេវាកម្មហោះហើរថ្មីៗ រវាងវៀតណាមជាមួយឥណ្ឌា និងជប៉ុនការផ្តល់ជូនពិសេសសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា! ធ្វើដំណើរដែលមានតម្លៃសំបុត្រចាប់ពីត្រឹមតែ 0 ដុល្លារ! (ភ្នំពេញ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet បានបន្តពង្រឹងការតភ្ជាប់អន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ចំនួនពីរតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមទៅកាន់ទីក្រុង Hyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសនូវសេវាកម្មថ្មីហោះហើរត្រង់ចំនួនពីរដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុង Nagoya និង Fukuoka ក្នុងប្រទេសជប៉ុន។ ការបន្ថែមទាំងនេះនាំឱ្យក្រុមហ៊ុន Vietjet ដែលទើបនឹងបើកដំណើរការ និងប្រកាសការតភ្ជាប់ផ្លូវអាកាសអន្តរជាតិទៅកាន់សេវាកម្មចំនួន ១០ ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រឹងការតភ្ជាប់របស់វៀតណាមទៅកាន់គោលដៅពិភពលោកសំខាន់ៗនៅក្នុងប្រទេសឥណ្ឌា ជប៉ុន សិង្ហបុរី និងចិន។ ការតភ្ជាប់ផ្លូវអាកាសវៀតណាម-ឥណ្ឌា៖ មានកំណើនយ៉ាងរឹងមាំចាប់តាំងពីឆ្នាំ ២០១៩ ក្រុមហ៊ុន Vietjet កំពុងពង្រីកបណ្តាញជើងហោះហើរ វៀតណាម-ឥណ្ឌា ជាមួយនឹងផ្លូវហោះហើរត្រង់ថ្មីចំនួនពីរគឺ ទីក្រុងហូជីមិញ-ហាយដឺរ៉ាបាដ និងទីក្រុងហូជីមិញ-បេងហ្គាលូរុ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមីនា និងថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ រៀងគ្នា។ សេវាកម្មថ្មីទាំងនេះត្រូវបានគេរំពឹងថានឹងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរ ជំរុញទេសចរណ៍ កិច្ចសហការអាជីវកម្ម និងភាពងាយស្រួលក្នុងតំបន់។ ជាមួយនឹងការបន្ថែមផ្លូវហោះហើរទាំងនេះ […]
  • ឆបោកតាមអនឡាញ៖ អាជ្ញាធរកម្ពុជា តាមបង្រ្កាបដល់ទីបញ្ចប់ ប៉ុន្តែ ពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯងជៀសវាងគ្រោះថ្នាក់ ឆបោកតាមអនឡាញ៖ អាជ្ញាធរកម្ពុជា តាមបង្រ្កាបដល់ទីបញ្ចប់ ប៉ុន្តែ ពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯងជៀសវាងគ្រោះថ្នាក់ បច្ចុប្បន្ននេះ អំពើឆបោកតាមអនឡាញ និងល្បែងអនឡាញកំពុងត្រូវបានអាជ្ញាធរកម្ពុជាបង្រ្កាបបានជាបន្តបន្ទាប់ និងបន្តតាមបង្រ្កាប បើទោះបីក្រុមឧក្រិដ្ឋជនហាក់ដូចជាកំពុងប្តូរទិសដៅប្រព្រឹត្តបទល្មើសទៅកាន់បណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជាក៏ដោយ។ អាជ្ញាធរកម្ពុជា បានប្តេជ្ញាតាមបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ក៏ដូចជា ល្បែងអនឡាញឱ្យអស់ពីប្រទេសកម្ពុជា ដើម្បីស្តារមុខមាត់ប្រទេសជាតិ និងធានាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ។ ប៉ុន្តែ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋ ពិសេស យុវជន ក៏គួរប្រុងប្រយ័ត្នដោយខ្លួនឯងផងដែរ ដើម្បីជៀសវាងពីគ្រោះថ្នាក់ដោយសារតែបទល្មើសអនឡាញនេះ។ កន្លងមក អាជ្ញាធរជំនាញរបស់កម្ពុជា បានបង្រ្កាបទីតាំងនៃការប្រព្រឹត្តអំពើឆបោកតាមអនឡាញ និងល្បែងអនឡាញជាច្រើនកន្លែងទាំងនៅក្នុងរាជធានីភភ្នំពេញ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺ ជាដើម។​ ថ្មីៗនេះទៀតសោត កងកម្លាំងជំនាញនគរបាលជាតិកម្ពុជា បានចុះទៅបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ដោយឃាត់ខ្លួនមនុស្សចំនួន២៥៨នាក់ នៅចំណុចអគារមេគង្គ៧៤ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ អាជ្ញាធរបានចាប់ខ្លួនជនបរទេសមានដល់ទៅ៤សញ្ជាតិ គឺចិនចំនួន២៤៧នាក់ មីយ៉ាន់ម៉ាចំនួន៩នាក់ ម៉ាឡេស៊ីម្នាក់ និងវៀតណាមម្នាក់។ ក្នុងចំណោមនោះ ជនល្មើស១៤នាក់ មានចិន៧នាក់ និងមីយ៉ាន់ម៉ា៧នាក់ ជាប់ពាក់ព័ន្ធការប្រើ​ប្រាស់អំពើហិង្សា និងការបង្ខំឱ្យធ្វើការ។ សម្រាប់ភូមិភាគឦសាននៃប្រទេសកម្ពុជា នេះ គឺជាការបង្រ្កាបបទល្មើសអនឡាញទ្រង់ទ្រាយធំមួយ ដែលទាញឱ្យមានការព្រួយបារម្ភ […]
  • សាលាប្រូមស៍ក្រូវអន្តរជាតិ ដែលមានជំនាញ និងបទពិសោធន៍ក្នុងវិស័យអប់រំ ជិត៥០០ឆ្នាំ ពីចក្រភពអង់គ្លេស បង្ហាញវត្តមាននៅព្រះព្រះរាជាណាចក្រកម្ពុជា សាលាប្រូមស៍ក្រូវ អន្តរជាតិកម្ពុជា ពីចក្រភពអង់គ្លេស បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការនូវយីហោរបស់ខ្លួន នៅក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគា Fairfield by Marriot ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីស្ថានទូត សភាពាណិជ្ជកម្មនៃចក្រភពអង់គ្លេស ប្រធាននាយកនៃសាលាប្រូមស៍ក្រូវ នៅចក្រភពអង់គ្លេស ប្រធានសមាគមវិនិយោគិន នវានុវត្តន៍និង អភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជា និង អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាច្រើនទៀត។ ក្នុងឱកាស.ពិធីបើកសម្ពោធដាក់ឱ្យដំណើរការយីហោ ប្រូមស៍ក្រូវ ឯកឧត្តម Marc Thayre អនុប្រធានបេសកកម្មទទួលបន្ទុកផ្នែកអប់រំនៅកម្ពុជា តំណាងស្ថានទូតនៃចក្រភពអង់គ្លេស និងលោក Martin នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បានសម្តែងនូវការគាំទ្រ និងសោមនស្សជាខ្លាំង ដែលតំណាងនៅប្រទេសកម្ពុជា ដោយមានលោកឧញ៉ា កែវ សម្បត្តិ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Visionary Alliance for Educations បាននាំយកមកនូវគ្រឹះស្ថានអប់រំ ដែលមានជំនាញ និងបទពិសោធន៍ជិត៥០០ឆ្នាំមក ក្នុងការបណ្តុះបណ្តាលក្នុងវិស័យអប់រំនេះមកកាន់កម្ពុជា។ លោកសង្ឃឹមយ៉ាងមុតមាំថា បុត្រធីតាកម្ពុជាជាច្រើន នឹងទទួលបាននូវការអប់រំប្រកបដោយគុណភាព […]

អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀត


មករា ២៩
០៣:០១:៣៥ ល្ងាច ២០២៤
  ១០១៩ Views

នៅព្រឹកថ្ងៃចន្ទ ទី ២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀត។ កិច្ចប្រជុំចង្អៀតដែល ដឹកនាំដោយ ឯកឧត្តម Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានពិភាក្សាអំពីអាទិភាពនានារបស់អាស៊ាន ក្រោមការធ្វើជាប្រធានអាស៊ានរបស់ឡាវ ដែលមានមូលបទ “អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់” ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហានានា ដែលពាក់ព័ន្ធដល់ការកសាងសហគមន៍អាស៊ាន រួមទាំង ការបន្តតាមដានការងារពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន។

 

ចែករំលែកបន្ត

សេចក្ដីជូនដំណឹង! សាកលវិទ្យាល័យកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ២០០កន្លែង ដល់និស្សិតកម្រិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រភាសាចិន


វិច្ឆិកា ២៣
០៣:១១:២៦ ល្ងាច ២០២៣
  ១៧៨២ Views

(ភ្នំពេញ)៖ ដោយផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រីកវីសាលភាពប្រែក្លាយសាកលវិទ្យាល័យកម្ពុជា (The University of Cambodia – UC) ឱ្យទៅជាមជ្ឈមណ្ឌលឧត្តមភាពនៃការសិក្សាលើការបង្រៀនការបណ្តុះបណ្តាល និងការស្រាវជ្រាវ និងដោយមានបំណងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាអាទិភាពចម្បងនៅកម្ពុជា សាកលវិទ្យាល័យកម្ពុជា (UC) បានប្រកាសផ្តល់ជូននូវអាហារូបករណ៍ចំនួន ២០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

ក្រៅពីអាហារូបករណ៍ខាងលើនេះ សាកលវិទ្យាល័យកម្ពុជាក៏មានផ្តល់ជូននូវអាហារូបករណ៍ផ្សេងៗជាច្រើនទៀត សម្រាប់សាលា និងមហាវិទ្យាល័យរបស់សាកលវិទ្យាល័យកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សាកលវិទ្យាល័យកម្ពុជា រង់ចាំទទួលដល់ប្អូនសិស្សានុសិស្សដែលបានប្រឡងបញ្ចប់បាក់ឌុបឆ្នាំ២០២៣ អញ្ជើញមកសាកលវិទ្យាល័យកម្ពុជាកំពុងរង់ចាំស្វាគមន័ ប្អូនៗ ដោយសេចក្តីរីករាយ។

ព័ត៌មានបន្ថែមសូមមេត្តាទាក់ទងសាកលវិទ្យាល័យកម្ពុជា៖ គេហទំព័រសាកលវិទ្យាល័យកម្ពុជា៖ www.uc.edu.kh, ទំព័រហ្វេសប៊ុកសាកលវិទ្យាល័យកម្ពុជា៖ The University of Cambodia (facebook.com/universityofcambodia) ទូរស័ព្ទ៖ ០២៣ ៩៩៣ ២៧៦ ឬ ០៧០ ៩៩០ ៥០៧៕

May be an image of 1 person and text

May be an image of 4 people and text that says 'សាភលវិទ្យាល័យកម្ពុជា THE UNIVERSITY OF CAMBODIA សិក្សានៅសាកលវិទ្យាល័យកម្ពុជា ប្រកបដោយភាពជឿជាក់ ផ្តល់ជូន មួយចប់កម្មវិធី បរិញ្ញាបត្រ 200 កន្លែង Peace Scholarships 2023-2028 ផុតកំណត់៖ ថ្ងៃទី២០ ខែច្ទូ ឆ្នាំ២០២៣ ប្រឡង៖ ថ្ងៃទី២២ ខែច្ូ ឆ្នាំ២០២៣ ចូលរៀន៖ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ STUDYWITHCONFIDENE UNIVERISTY OF CAMBODIA AppStore រួសរាន់ឡើង ចំនួនមានកំណត់ 096 470 7307 093 777 226 <'

 

ចែករំលែកបន្ត

ពន្លឺថ្មីនៃក្តីសង្ឃឹម សម្រាប់កុមារ ដែលមានតម្រូវការពិសេសនៅកម្ពុជា


មីនា ២៣
០៤:០៣:០២ ល្ងាច ២០២៣
  ១៨៤៧ Views

ពន្លឺថ្មីនៃក្តីសង្ឃឹម សម្រាប់កុមារ ដែលមានតម្រូវការពិសេសនៅកម្ពុជា


ការជួបគ្នាដ៏សាមញ្ញមួយជាមួយសិស្សម្នាក់ បានផ្លាស់ប្តូរជីវិតរបស់កញ្ញា ហេង សុផាណែត វ័យ២៩ឆ្នាំ ជារៀងរហូត។សុផាណែតធ្លាប់បានធ្វើការនៅសាលាអន្តរជាតិធំជាងគេមួយនៅក្នុងរាជធានីភ្នំពេញ។ នៅពេលសុផាណែតចេញធ្វើការដំបូងក្នុងឆ្នាំ២០១៦ អ្នកគ្រប់គ្រងរបស់កញ្ញាបានប្រាប់អំពីកុមារពិសេស មួយចំនួនដែលកញ្ញានឹងត្រូវធ្វើការជាមួយ។ កញ្ញាមិនបានដឹងច្រើនអំពីបញ្ហានេះទេ។ សុផាណែតនិយាយថា “អ្នកគ្រប់គ្រងរបស់ខ្ញុំបានពន្យល់ខ្ញុំថា មានសិស្សម្នាក់មានបញ្ហាអូទីស្សឹម ហើយម្នាក់ទៀតមាន ADHD។ នៅពេលនោះ ខ្ញុំមិនយល់អំពីលក្ខខណ្ឌទាំងនេះទេ ដូច្នេះខ្ញុំបានត្រឡប់ទៅផ្ទះវិញហើយធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ ទៅលើលក្ខខណ្ឌទាំងអស់នោះ។ ខ្ញុំក៏បានដឹងថាសិស្សទាំងនោះជាសិស្សដែលមានតម្រូវការពិសេស ដែលតម្រូវឱ្យមានការស្រឡាញ់និងការយកចិត្តទុកដាក់ដោយអត់ធ្មត់ និងយោគយល់បំផុត»។
កញ្ញាបានបញ្ចប់បរិញ្ញាបត្រផ្នែកអប់រំនៅឆ្នាំ ២០១៥2 ពីវិទ្យាស្ថានភាសាបរទេស (IFL) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កញ្ញាបានសញ្ជឹងគិតថា “នៅពេលដែលខ្ញុំបានឆ្លងកាត់ ហើយចាប់ផ្តើមបង្រៀនសិស្ស ដែលមានតម្រូវការពិសេសទាំងនេះខ្ញុំក៏មានអារម្មណ៍ថាខ្ញុំយល់ដឹងពីពូកគេច្រើនដោយសារខ្ញុំក៏ធ្លាប់ជា អ្នករៀនយឺតម្នាក់ដែរ។ មនុស្សគ្រប់គ្នាតែងយល់ច្រឡំពីខ្ញុំ។ គេថាខ្ញុំមិនឆ្លាត ថាខ្ញុំរឹងរូស ហើយដាក់ងារខ្ញុំថាជាក្មេងមិនល្អ។ ខ្ញុំធំធាត់ឡើងដោយមានការតស៊ូនិងឆ្លងកាត់ច្រើននៅការរៀនសូត្រ។ ឥឡូវនេះ នៅពេលដែលខ្ញុំ ឃើញកុមារទាំងនេះ – ខ្ញុំហាក់បីដូចជាឃើញខ្លួនឯងនៅក្នុងខ្លួនពួកគេអញ្ចឹង។ ខ្ញុំចង់ទាយយកនៅអ្វីដែលល្អបំផុតដែលពួកគាត់មានហើយខ្ញុំមិនចង់ឱ្យពួកគេឆ្លងកាត់នៅអ្វីដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក។ នោះហើយគឺជាចំណុចចាប់ផ្តើមរបស់ខ្ញុំ ពោលគឺនៅក្នុងឆ្នាំ ២០១៨ ខ្ញុំក៏បានសម្រេចចិត្តបន្តការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកអប់រំពិសេសរបស់ខ្ញុំ” ។សុផាណែតជាកូនពៅ និងជាស្ត្រីខ្មែរតែម្នាក់គត់ដែលបានទទួលសញ្ញាប័ត្រផ្នែកអប់រំពិសេស។ នាងបានទទួលសញ្ញាប័ត្រ អនុបណ្ឌិតផ្នែកអប់រំពិសេសពីសាកលវិទ្យាល័យ Flinders ក្នុងប្រទេសអូស្ត្រាលី នៅក្នុងឆ្នាំ ២០២០។ នេះគឹជាមោទនភាពមួយដែលនាងបានផ្តល់ជូនដល់ប្រទេសនិងប្រជាជនកម្ពុជា ជាមួយនឹងសមិទ្ធិផល ដ៏លំបាកប៉ុន្តែអស្ចារ្យមួយនេះ។

ស្របពេលដែលកញ្ញាបង្ហាញពីសេចក្តីរីករាយរបស់នាងក្នុងការសម្រេចបាននូវគោលដៅធំរបស់ខ្លួនមួយនេះ កញ្ញាក៏បានលើកឡើងអំពីសារៈសំខាន់នៃបញ្ហានេះនៅក្នុងពេលបច្ចុប្បន្ននេះផងដែរ។ “ខ្ញុំបានសម្រេចចិត្តបន្តការងារលើវិស័យនេះ ដោយសារខ្ញុំដឹងថាប្រជាជននៃប្រទេសរបស់យើងភាគច្រើន មិនទាន់បានដឹងឬកំពុងបដិសេធ ទៅលើករណីពិសេសបែបនេះ។ ខ្ញុំគិតថាបញ្ហានេះមិនអាចប្រសើរឡើងបានទេ ប្រសិនបើយើងរាល់គ្នាព្យាយាមបិទភ្នែកនិងបំភ្លេចវា។កុមារទាំងនេះត្រូវការយើងគាំទ្រនិងបោះជំហានដំបូងក្នុងការជួយពួកគេ ដើម្បីឆ្លើយតបទៅកាន់តម្រូវការរបស់ពួកគេ ក៏ដូចជាជួយបង្កើត ការយល់ដឹងក្នុងចំណោមប្រជាជនរបស់យើងផងដែរ”។

សុផាណែត ជាជនជាតិខ្មែរដែលមានឆន្ទៈដ៏មុតមាំ មានចិត្តសប្បុរស និងស្រលាញ់កុមារ។ នាងបានបើកមជ្ឈមណ្ឌលអប់រំពិសេសមួយដែលមានឈ្មោះថា ‘OrbRom Center’ (មានន័យថា ‘អប់រំ’ ជាភាសាខ្មែរ) ដែលនាងមានគោលបំណងផ្តល់ជូននូវតម្រូវការចម្រុះនៃការសិក្សាទូទៅ អំពីរាងកាយ អំពីសង្គម និងអំពីអារម្មណ៍នៃសិស្សដែលមានតម្រូវការពិសេស។ ឯកទេសរបស់កញ្ញារួមមានអូទីស្សឹម, ADHD, Dyslexia, ការលំបាកក្នុងការប្រកប, ជំនាញប្រាស្រ័យទាក់ទង និងការសិក្សាយឺត និងបញ្ហាជាច្រើនទៀត។

ម្ចាស់សញ្ញាប័ត្រអនុបណ្ឌិតដែលមានមោទនភាពម្នាក់នេះបាននិយាយថា “ខណៈពេលដែលខ្ញុំធ្វើការជាមួយកុមារទាំងនេះនិងសិក្សាថ្នាក់អនុបណ្ឌិតរបស់ខ្ញុំ ខ្ញុំបានដឹងថាគឺមាន លក្ខខណ្ឌបញ្ហាជាច្រើនប្រភេទ ដូចជា ADHD, អូទីស្សឹម, Dyslexia, ពិការភាពក្នុងការសិក្សា, Selective Mutism និងបញ្ហាច្រើនទៀត។ កុមារគ្រប់រូបមានលក្ខណៈពិសេស ហើយតម្រូវការរបស់ពួកគេ គឺខុសគ្នាពីកុមារម្នាក់ទៅកុមារម្នាក់។ ខ្លះមានផលប៉ះពាល់អប្បបរមា ដែលការយកចិត្តទុកដាក់ត្រឹមត្រូវ ក្រោមការត្រួតពិនិត្យ អាចបង្ហាញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ខណៈពេលកុមារផ្សេងទៀត ដែលមានកម្រិត ខ្លាំងគឺទាមទារការអត់ធ្មត់ និងការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអាចឃើញការផ្លាស់ប្តូរ ជាវិជ្ជមានបាន។ ខ្ញុំបានដឹងថា ការអត់ធ្មត់ ការយោគយល់ ការស្រលាញ់ និងការយកចិត្តទុកដាក់គឺជាអ្វីដែល កុមារទាំងនេះត្រូវការបំផុត”។

ការអប់រំ និងការជួយកុមារដែលមានតម្រូវការពិសេសគឺមិនងាយស្រួលនោះទេ ហើយប្រាកដណាស់ វានាំមកជាមួយនូវបញ្ហាប្រឈមជាច្រើន។ ស្ថានភាពដែលលំបាកនបំផុតនោះ គឺនៅពេលដែល ឪពុកម្តាយត្រូវបានជូនដំណឹងថា កូនរបស់ពួកគេមានពិការភាព និងតម្រូវការពិសេស។ វាមិនត្រឹមតែពិបាកសម្រាប់កូនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឪពុកម្ដាយរបស់ពួកគេក៏ពិបាកដែរ។សុផាណែត និយាយតាមរយៈបទ ពិសោធន៍ថា “បញ្ហាដែលប្រឈមខ្លាំងនោះគឺការនិយាយជាមួយឪពុកម្តាយ ហើយប្រាប់ពួកគេថាកូនរបស់ពួកគេមានពិការភាព។ វាជាការងារដ៏លំបាកបំផុតព្រោះឪពុកម្តាយកំពុងស្ថិតក្នុងការបដិសេធមួយ ហើយមិនអាចទទួលយកវាបានដោយងាយស្រួលនោះទេ។ ពួកគេមានអារម្មណ៍ថាគឺមានអ្វីមួយមិនប្រក្រតីទៅលើកូនរបស់ពួកគ ហើយសួរថាហេតុអ្វីបានជាវាកើតឡើងចំពោះពួកគេ»។
កញ្ញាបន្តថា “នៅពេលដែលខ្ញុំព្យាយាមពន្យល់ថា អូទីស្សឹមមិនមែនជាជំងឺទេ ប៉ុន្តែវាគឺជាពិការភាព។ វាពិបាកទទួលយកណាស់សម្រាប់ឪពុកម្តាយម្នាក់ៗ។ ពាក្យពិការនេះគឺជាពាក្យធ្ងន់ណាស់សម្រាប់ពួកគេ។ ហើយវាក៏ពិបាកសម្រាប់ខ្ញុំក្នុងការធ្វើខ្លួនឯងអោយរឹងមាំ និងប្រកបដោយវិជ្ជាជីវៈ នៅពេលឃើញឪពុកម្តាយឈឺចាប់និងយំបែបនេះណាស់។ ទោះជាយ៉ាងណា ក៏ដោយ ខ្ញុំដឹងថាវាមិនមានអ្វីមួយខុសនោះទេ ហើយការពិតគឺថាយើងអាចដោះស្រាយវាបាន។

ខ្ញុំមើលឃើញកត្តាវិជ្ជមានជាច្រើននៅក្នុងវិស័យនេះ ហើយចាប់តាំងពីការបើកមជ្ឈមណ្ឌលសម្រាប់តម្រូវការ ពិសេស និងគេហទំព័ររបស់ពួកយើងមក ខ្ញុំបានឃើញការរីកចម្រើនយ៉ាងច្រើន។ ឥឡូវនេះឪពុកម្តាយហ៊ាន និយាយអំពីកូនរបស់ពួកគេ ហើយក៏ទទួលយកបានថា កូនរបស់គាត់មានបញ្ហាអូទីស្សឹម។ ខ្ញុំឃើញថា មានមនុស្សកាន់តែច្រើនឡើងទទួលយក និងព្យាយាមស្វែងយល់បន្ថែម អំពីលក្ខខណ្ឌបញ្ហាទាំងអស់នេះ។ ពួកគេមិនមានភាពអវិជ្ជមានដូចឆ្នាំមុនៗនោះទេ»។

សុផាណែតចាំថាបានជួបក្មេងស្រីពិសេសម្នាក់ ដែលមិននិយាយរកនរណាក្រៅពីឪពុកម្តាយរបស់នាងនោះ ទេ ហើយនៅពេលសួរឪពុកម្តាយរបស់នាង ពួកគាត់គ្រាន់តែនិយាយថា កូនគ្រាន់តែអៀនប៉ុណ្ណោះ ប៉ុន្តែក្រោយមក ពួកគេបានរកឃើញថា កុមារីម្នាក់នោះមានបញ្ហា Selective Mutism។ សុផាណែតនិយាយថា កញ្ញាបានសិក្សាស៊ីជម្រៅអំពីបញ្ហាទាំងនេះ នៅពេលដែលកញ្ញាបានទៅសិក្សា ថ្នាក់អនុបណ្ឌិតរបស់នាងប៉ុណ្ណោះ ហើយវាពិតជាគួរឱ្យសោកស្តាយណាស់ ដែលមានមនុស្សតិចតួចប៉ុណ្ណោះ ដែលយល់ដឹងអំពីកុមារដែលមានតម្រូវការពិសេសបែបនេះ ហើយពួកគេងាយនឹងត្រូវបានចាត់ទុកថា ជាកូនមិនស្តាប់បង្គាប់ ឬប្រតិបត្តិមិនត្រឹមត្រូវជាដើម។
សុផាណែតក៏និយាយអំពីកូនពិសេសម្នាក់ទៀតដែលនាងនឹកឃើញ ហើយស្នាមញញឹមក៏លេចឡើងនៅលើមុខរបស់នាង។ “មានកុមារម្នាក់នៅមជ្ឈមណ្ឌលរបស់ខ្ញុំ ដែលរឿងរ៉ាវគាត់គឺស្ថិតនៅជិតបេះដូងខ្ញុំជានិច្ច។ នៅពេលនាងមកដល់មជ្ឈមណ្ឌលរបស់ខ្ញុំដំបូង នាងពិតជាភ័យខ្លាចខ្លាំងណាស់ មិននិយាយ មិនមើលអ្វីនោះទេ គឺដឹងតែយំប៉ុណ្ណោះ។ នាងធ្វើការរប្រាស្រ័យទាក់ទងដោយការច្រៀង។ ខ្ញុំពិតជាពិបាកក្នុងការព្យាយាម ដើម្បីទទួលបានទំនុកចិត្ត ពីគាត់ខ្លាំងណាស់។ ខ្ញុំបានសម្រេចចិត្តថានឹងត្រូវធ្វើយ៉ាងណាឱ្យនាងមានអារម្មណ៍ជឿជាក់មកលើខ្ញុំដើម្បីឱ្យពួកយើងអាចជួយធ្វើការជាមួយគ្នាបាន។ នាងក៏បានបន្តមករកខ្ញុំតាំងពី ខែសីហាឆ្នាំមុនមក។ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី ពេលនាងត្រឡប់មកមណ្ឌលវិញ វាជាលើកដំបូងដែលខ្ញុំលឺនាងនិយាយមកកាន់ខ្ញុំ។ ខ្ញុំបានសួរនាងអំពីតួអក្សរ ហើយនាងឆ្លើយបានយ៉ាងត្រឹមត្រូវ ហើយនាងថែមទាំងញញឹមដាក់ខ្ញុំទៀត។ នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុតរបស់ខ្ញុំ។ ខ្ញុំមិនអាចរៀបរាប់ពីអារម្មណ៍ដ៏សប្បាយចិត្តនិងកក់ក្តៅមួយនេះទេ ដែលខ្ញុំអាចទទួលបានការទុកចិត្តពីនាង និងថែមទាំងអប់រំនាងបានទៀត។ ឥឡូវនេះ ពេលនាងត្រូវការអ្វី នាងចាប់ផ្តើមនិយាយប្រាប់ខ្ញុំ» សុផាណែតនិយាយទាំងទឹកភ្នែក។

រួមជាមួយនឹងមជ្ឈមណ្ឌលអប់រំពិសេស – OrbRom របស់កញ្ញា សុផាណែតក៏ធ្វើការជាមួយកុមារគ្រប់ថ្នាក់ និងបណ្តុះបណ្តាលគ្រូបង្រៀនផងដែរ ហើយគោលដៅបន្ទាប់របស់នាង គឺនឹងបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកចិត្តវិទ្យាក្នុងពិការភាព។ សុផាណែត ដែលជាជនជាតិខ្មែរដំបូងគេ ដែលសម្រេចបានច្រើនក្នុងវ័យក្មេងបែបនេះ ប្រាកដជាមានការតស៊ូប្រឹងប្រែងក្នុងខ្លួនយ៉ាងខ្លាំង ដើម្បី ឈរជើងសម្រាប់ក្មេងៗទាំងនោះ និងដើម្បីណែនាំពួកគេឱ្យដើរលើផ្លូវដ៏ស្រស់ស្អាតរបស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណនេះ–> https://kh.orbrom.com/

 

 

 

 

 

 

 

ចែករំលែកបន្ត

ភ្លៀងធ្លាក់ខ្លាំងវាយប្រហារភាគខាងជើងប្រទេសជប៉ុន ប្រជាជន២០ម៉ឺននាក់ត្រូវជម្លៀសចេញ


សីហា ០៦
០៣:០៨:១៧ ល្ងាច ២០២២
  ១១១៤ Views
ស្ពានបាក់ស្រុត និងទន្លេបានបាក់ច្រាំង ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបោកបក់ភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ដោយមានអ្នកស្រុកចំនួន២០ម៉ឺននាក់ត្រូវបានជំរុញឱ្យជម្លៀសចេញ ខណៈដែលអាជ្ញាធរបានព្រមានអំពីទឹកជំនន់ដ៏គ្រោះថ្នាក់។ អ្នកនាំពាក្យកំពូល របស់រដ្ឋាភិបាលលោក ហ៊ីរ៉ូកាស៊ុ ស៊ីម៉ាស៊ុនណូ បានប្រាប់អ្នកយកព័ត៌មានថា មនុស្សពីរនាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន។ ឯអាជ្ញាធរបានព្រមានអំពីការកើនឡើងហានិភ័យនៃការរអិលបាក់ដី និងទឹកជំនន់។ ទូរទស្សន៍សាធារណៈ NHK បាននិយាយថាការណែនាំអំពីការជម្លៀសដោយមិនមានការបង្ខំត្រូវបានចេញឱ្យអ្នកស្រុកចំនួន ២០ម៉ឺននាក់ នៅក្នុងតំបន់ចំនួន ៥ រួមមាននីហ្គាតា (Niigata),យ៉ាម៉ាកាតា(Yamagata), ហ្វូគុស៊ីម៉ាFukushima,អ៊ីស៊ីកាវ៉ា( Ishikawa) និង ហ្វូគួយ(Fukui )៕
ចែករំលែកបន្ត

មនុស្ស១៣នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ខណៈអគ្គីភ័យលេបត្របាក់ក្លឹបរាត្រីមួយនៅប្រទេសថៃ


សីហា ០៦
០៣:០៨:១៨ ល្ងាច ២០២២
  ១០០៤ Views
យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ និង៣៥នាក់រងរបួសបន្ទាប់ពីអគ្គីភ័យបានឆាបឆេះ កាលពីព្រឹកព្រលឹមថ្ងៃសុក្រ នៅឯក្លឹបរាត្រីមួយក្នុងប្រទេសថៃ។ អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ១ ទៀបភ្លឺនៅក្លឹបរាត្រី ម៉ោនថែន ប៊ី (Mountain B) ដែលជាក្លឹបរាត្រីមួយកន្លែង ដែលជាអគារមួយជាន់នៅក្នុងខេត្តឈុនបូរី (Chonburi) ភាគអាគ្នេយ៍នៃទីក្រុងបាងកក និងប្រហែល៣០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងផាតាយ៉ា (Pattaya) ដែលជាគោលដៅរមណីយដ្ឋានទេស្ចរណ៍ដ៏ពេញនិយម។ លោកវរសេនីយ៍ឯកវុធធី ភុងសុំចាយ បានប្រាប់ទូរទស្សន៍CNNថា អគ្គីភ័យបានកើតឡើងក្នុងអំឡុងពេលសម្តែងតន្ត្រីផ្ទាល់ ហើយអ្នករងរបួសរលាកមានចាប់ពីស្រាលទៅធ្ងន់ធ្ងរ។ លោកបញ្ជាក់ថាអ្ន កស្លាប់ទាំងអស់សុទ្ធតែជាជនជាតិថៃ។ មន្ត្រីជួយសង្គ្រោះបាននិយាយថាម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះគឺជាក្មេងអាយុ១៧ឆ្នាំ ដែលជាអ្នកស្លាប់ក្មេងជាងគេដែលត្រូវបានគេកំណត់អត្តសញ្ញាណរហូតមកដល់ពេលនេះ។ លោកវរសេនីយ៍ឯកសុំចាយ(Somjai) បាននិយាយថាការស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះកំពុងដំណើរការហើយ។
គួរបញ្ជាក់ថាក្លឹបរាត្រីនេះបានបើកកាលពីពីរខែមុន ហើយបានក្លាយជាកន្លែងពេញនិយមពីសំណាក់អ្នកស្រុកសម្រាប់ការសម្តែងផ្ទាល់របស់ក្រុមតន្រ្តីដែលធ្វើឡើងរាល់យប់ចាប់ពីម៉ោង១២ព្រឹកដល់ម៉ោង១ព្រឹកដែលមានការផឹកនិងរាំ។
ប្រែសម្រួលដោយ ប៊ុន សុភាព
ចែករំលែកបន្ត

វៀតណាមបន្ថែមចំនួនថ្ងៃ ធ្វើចត្តាឡីស័កសម្រាប់អ្នកទៅដល់ប្រទេសខ្លួន បន្ទាប់ពីមានការផ្ទុះកូវីដ១៩ជាថ្មី


ឧសភា ០៧
០៩:០៥:៤៥ ព្រឹក ២០២១
  ២០២៥ Views
បន្ទាប់ពីមានការឆ្លងរីករាល់ដាលកូវីដ ១៩ នៅក្នុងសហគម ន៍ នៅថ្ងៃពុធទី៥ ឧសភា អាជ្ញាធរវៀតណាម បានបន្ថែមការធ្វើចត្តាឡីស័ក រហូតដល់៣សប្តាហ៍សម្រាប់់អ្នកដែលធ្វើដំណើរទៅដល់ប្រទេសវៀតណាម។
ការរឹតបណ្តឹងនៅក្នុងប្រទេសវៀតណាម ដែលមានការឆ្លងកូវីដ១៩ តែជាង ៣០០០ករណី និងស្លាប់៣៥នាក់ប៉ុណ្ណោះ។
ប៉ុន្តែកាលពីសប្តាហ៍មុនប្រទេសវៀតណាម បានផ្ទុះការឆ្លងនៅក្នុងសហគមន៍លើកដំបូងបន្ទាប់ពីមានការបញ្ចប់កាលពីលើកមុន ។ ករណីវិជ្ជមានមួយចំនួនបានតេស្តបន្ទាប់ពីពួកគេបានបញ្ចប់ការធ្វើចត្តាឡីស័ករួចហើយ ដែលធ្វើអោយក្រសួង សុខាភិបាល សម្រេចចិត្តបន្ថែមរយៈពេលធ្វើចត្តាឡីស័ក ដល់អ្នកដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ និង អ្នកដែលធ្វើដំ ណើរចូលក្នុងប្រទេសវៀតណាម។ ការធ្វើចត្តាឡី ស័កបានបង្កើនដល់ ២១ថ្ងៃ។
សេចក្តីប្រកាសបានធ្វើឡើងបន្ទាប់ពី មានគ្រូពេទ្យម្នាក់នៅក្នុងមន្ទីពេទ្យនៅ ក្នុងប្រទេស បានកើតជំងឺកូវីដ១៩ ។ បន្ទាប់មក មាន១៤នាក់ផ្សេងទៀតបានតេស្តេវីជ្ជមានកូវីដ ១៩ ផងដែរ។ ដែលធ្វើអោយបុគ្គលិកប្រមាណ៨០០នាក់ អ្នកជំងឺ និងសាច់ញាតិអ្នកជំងឺដែលត្រួវធ្វើចត្តាឡីស័ក។
វៀតណាមក៏មានរកឃើញករណីប្រភេទកូវីដ-១៩ថ្មីផងដែរ។ ប៉ុន្តែប្រទេសវៀតណាមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការ ការពារកុំអោយមានការឆ្លងចូលក្នុងប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតជាពិសេសប្រទេស កម្ពុជា និង ប្រទេសឡាវដែលមានព្រំប្រទល់៕
ចែករំលែកបន្ត

ប្រទេសឥណ្ឌូនេស៊ី ពន្យាការហាមឃាត់ភ្ញៀវទេសចរបរទេសរយៈពេល២ សប្តាហ៍បន្ថែមទៀត ជុំវិញការព្រួយបារម្ភនៃជម្ងឺកូវិត-19


មករា ១៤
១១:០១:០៧ ល្ងាច ២០២១
  ២០៧៦ Views
ឥណ្ឌូនេស៊ី ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និយាយថា ប្រទេសឥណ្ឌូនេស៊ី បានពន្យាបម្រាមរបស់ខ្លួនលើការមកដល់របស់ជនបរទេសរយៈពេល ១៤ ថ្ងៃបន្ថែមទៀត ក្នុងគោលបំណងដើម្បីគ្រប់គ្រងការឆ្លងមេរោគកូរ៉ូណា។
រដ្ឋាភិបាលបាននិយាយថាហេតុផលសម្រាប់វិធានការណ៍តឹងរ៉ឹងលើភ្ញៀវទេសចរអន្តរជាតិ ដែលត្រូវបានដាក់កាលពីថ្ងៃទី ១ មករា គឺព្យាយាមគ្រប់គ្រងជម្ងឺកូវិត -19 ថ្មី ដែលត្រូវបានរកឃើញដំបូងនៅប្រទេសអង់គ្លេស។
ប្រទេសឥណ្ឌូនេស៊ី កំពុងតែទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវិត-19 ដ៏ធុនធ្ងន់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយអាជ្ញាធរកំពុងពឹងផ្អែកលើវ៉ាក់សាំង ដើម្បីជួយកាត់បន្ថយបញ្ហាសុខភាព និងវិបត្តិសេដ្ឋកិច្ចដែលកំពុងរាលដាលនៅក្នុងប្រទេសនេះ។
ប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារជម្ងឺCovid-19 ទូទាំងប្រទេស នៅថ្ងៃទី ១៣ ខែមករា។
លោក Budi Gunadi Sadikin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាកម្មវិធីនេះនឹងចាប់ផ្តើមនៅទីក្រុងហ្សាកាតាដោយលោកប្រធានាធិបតី ចូកូ វីដូដូ គ្រោងនឹងចាក់ដំបូងគេ។
ប្រទេសឥណ្ឌូនេស៊ី ទទួលបានវ៉ាក់សាំង COVID-19 ចំនួន ៣២៩ លានដូស ដែលបានមកពីក្រុមហ៊ុន Pfizer និងដៃគូរបស់ក្រុមហ៊ុន គឺ BioNTech និង AstraZeneca ៕
ដោយ ៖ ប៊ុនថន
ចែករំលែកបន្ត

មានវីដេអូរ៖ ប្តូរកែងលឿនគឺដេកលឿនហ្មង គូពិសេស សូដា ម៉ារ៉ាកាំង🇰🇭Vs🇰🇭អាន សុខចាន់


មិថុនា ២៧
០៨:០៦:០៦ ល្ងាច ២០២០
  ២២៨០ Views

ប្តូរកែងលឿនគឺដេកលឿនហ្មង
គូពិសេស សូដា ម៉ារ៉ាកាំង🇰🇭Vs🇰🇭អាន សុខចាន់
ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៧ ០៦ ២០២០

ចែករំលែកបន្ត

មានវីដេអូរ៖ កាចណាស់ៗ ផ្កាប់ចានមួយដេកឈឹង គូឯក មាស សុជាតិ🇰🇭Vs🇰🇭ចៅ ផលឌឿ


មិថុនា ២៧
០៨:០៦:២៤ ល្ងាច ២០២០
  ២៤៣៥ Views

កាចណាស់ៗ ផ្កាប់ចានមួយដេកឈឹង
គូឯក មាស សុជាតិ🇰🇭Vs🇰🇭ចៅ ផលឌឿ
ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៧ ០៦ ២០២០

ចែករំលែកបន្ត

មានវីដេអូរ៖ លេងចេះមួយកំប៉្លេហ្មង គូពិសេស ហ៊ា ចាន់ថន🇰🇭Vs🇰🇭លួន សុខខេង


មិថុនា ២៧
០៨:០៦:៤៧ ល្ងាច ២០២០
  ២០៣២ Views

លេងចេះមួយកំប៉្លេហ្មង
គូពិសេស ហ៊ា ចាន់ថន🇰🇭Vs🇰🇭លួន សុខខេង
ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៧ ០៦ ២០២០

ចែករំលែកបន្ត

សយ សុខ​ ពិតជាធ្វើបានល្អហើយលឿនណាស់ គូពិសេស សាំង សាលី🇰🇭Vs🇰🇭សយ សុខ


មិថុនា ២៧
០៨:០៦:០២ ល្ងាច ២០២០
  ១៦៥០ Views

សយ សុខ​ ពិតជាធ្វើបានល្អហើយលឿនណាស់
គូពិសេស សាំង សាលី🇰🇭Vs🇰🇭សយ សុខ
ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៧ ០៦ ២០២០

ចែករំលែកបន្ត

មានវីដេអូរ៖ ធាក់អត់អាសូរ ដូចខឹងគ្នាពីថ្ងៃណាមក គូពិសេស ឌុន សុភុត 🇰🇭Vs🇰🇭សេក ថាវរី


មិថុនា ២៧
០៨:០៦:២៨ ល្ងាច ២០២០
  ១៣៩១ Views

ធាក់អត់អាសូរ ដូចខឹងគ្នាពីថ្ងៃណាមក
គូពិសេស ឌុន សុភុត 🇰🇭Vs🇰🇭សេក ថាវរី
ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៧ ០៦ ២០២០

ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)