ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ និង ០៥ នាទីនេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើប អង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យ
គោលដៅទី១៖ សិប្បកម្មក្រដាស ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោមខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
បានពិនិត្យឃើញមានជនបរទេសចំនួន ០៥នាក់ ស្រី០១នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន ០៤នាក់ ស្រី ០១នាក់ និងជនជាតិចិនចំនួន ០១(ប្រុស) បានលួចស្នាក់នៅនិងធ្វើការដោយខុសច្បាប់ ប្រើប្រាស់ឯកសារត្រឹមត្រូវ។

គោលដៅទី២: សិប្បកម្មឈើ ស្ថិតនៅ ផ្លូវ៩ក៧ ភូមិ៤ ក្រុម២៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
បានពិនិត្យឃើញមាន ជនបរទេសចំនួន ០៦នាក់(ប្រុស) បានលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ ប្រើប្រាស់ឯកសារ ត្រឹមត្រូវ។
បានបញ្ជូនជនបរទេសចំនួន ១១នាក់ ស្រី ០១នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់។ ស៊ុន ហេង






