ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ រថយន្តកូរ៉េ១តោនកន្លះបុកជាមួយនិង ម៉ូតូសង់២០១៨បណ្តាលអោយស្ត្រី០១នាក់ស្លាប់ក្រោយពីបានបញ្ចូនទៅកាន់មន្ទីពេទ្យហេតុការគ្តោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅត្រង់ចំណុចកែងផ្លូវចូលឡឥដ្ឋ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភំពេញ ។

រថយន្ដដែលម៉ាក (ហុីយ៉ាន់ដាយ)ពណ៍សពាក់ស្លាកលេខ ភ្នំពេញ២. ទ 1439 បើកបរដោយបុរស់ម្នាក់ឈ្មោះ ថុង ស៊ាងលី ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះអត់លេខផ្លូវបេតុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើកបរលើផ្លូវបេតុងភូមិជ្រោយអំពិលដោយបើកបរពីទិសដៅពីជើងទៅត្បូងឆ្លងផ្លូវជាតិលេខ១មកដល់ចំនុចកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាក់ Honda c125 ពណ៍ខ្មៅពាក់ស្លាកលេខកណ្ដាល 1Y 8685 ដោយជិះមានគ្នា២នាក់ ។
ស្ត្រីជនរងគ្រោះដែលបានស្លាប់ ឈ្មោះ នួន សុធា អាយុ ៤៥ឆ្នាំ មុខរបរកសិករស្នាក់នៅ ភូមិគគីធំ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាអ្នកបើកម៉ូតូនិងអ្នកអង្គុយពីខាងក្រោយរងរបួសឈ្មោះ អ៊ុន ស្រីល័ក្ខ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកសិករស្នាក់នៅ ភូមិគគីធំ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវជាអ្នករួមដំណើរពីក្រោយម៉ូតូបើកបរលើផ្លូវជាតិលេខមួយទិសដៅពីលិចទៅកើត។
ក្នុងហេតុការណ៍នេះបណ្តាលមកពីអ្នកបើករថយន្ដបើកឆ្លងកាត់ផ្លូវមិនគោរពអាទិភាពអ្នកធ្វើដំណើរផ្លូវត្រង់។
ក្រោយពីកើតហេតុរួចសមត្ថកិច្ចនគរបានមូលដ្ឋានសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ខច្បារអំពៅបានធ្វើកាវាស់វែងហើយបានប្រគល់រថយន្តអ្នកបើកបរនិងម៉ូតូអោយប្រគល់អោយចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដិះស្រាយគ្នានៅពេលក្រោយ។ ស៊ុន ហេង



