ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • កុំព្យូទ័រ Lab top ចំនួន២០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោហ៊ុនសែន ត្រូវបានប្រគល់ជូនដល់វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោហ៊ុន សែន និងជាប្រធានចលនាកសាងសមាជិកគណបក្ស នៅតាមបណ្ដារាជធានី/ខេត្ត និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងជាអនុប្រធានក្រុមការ ងារចលនាកសាងសមាជិកគណបក្ស នៅតាមបណ្ដារាជនី/ខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ លោកនាយក លោកគ្រ អ្នកគ្រូ សិស្សានុសិស្ស និងនាំយកអំណោយកុំព្យូទ័រចំនួន ២០ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោហ៊ុនសែន ចែកជូនលោកគ្រូ អ្នកគ្រូនៅវិទ្យាល័យមិត្តភាពកម្ពុជា- ជប៉ុនកំពតក្រុង ។ លោក តេវ សុវណ្ណដេត នាយកវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង បានឱ្យដឹងថា វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង មានអគារទាំងអស់ ៦ខ្នង ដែលក្នុងនោះ៤ខ្នស្មើរនឹង៤០ បន្ទប់ជាអំណោយរបស់អង្គការ ASAC និង១ខ្នង ស្មើនឹង ២៧ បន្ទប់ និងសាលប្រជុំ១ ជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន សែន ដែលបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការកាលពីខែមីនាឆ្នាំ២០២៣កន្លងទៅនេះ។ មានបុគ្គលិកសិក្សាសរុបចំនួន៨០ ក្នុងនោះគ្រូមធ្យមសិក្សាទុតិយភូមិ ចំនួន ៣៩នាក់ […]
  • គម្រោងជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំងនឹងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ នៅក្នុងបរិវេណអង្គរធំ គម្រោងជួសជុលព្រះលានជល់ដំរី ចំនួន ២ទីតាំង នៅផ្នែកខាងជើងប្រវែង២២ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង២១ម៉ែត្រ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) គ្រោងនឹងបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខ។ គម្រោងជួសជុលដែលចាប់ផ្ដើមដំណើរការយ៉ាងយកចិត្តទុកដាក់ តាំងពីឆ្នាំ ២០១៩មក គឺជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំងក្នុងប្រវែងសរុបជាង៤០ម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្នបានសម្រេចលទ្ធ ផលស្ទើរតែទាំងស្រុង ដោយនៅសេសសល់តែការដាប់ឆ្លាក់ថ្មថ្មីជំនួសឱ្យថ្មចាស់ដែលបាត់បង់ប៉ុណ្ណោះ។ លោក EO JINKYU ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងគម្រោង ឱ្យដឹងថា ការងារជួសជុលព្រះលានជល់ដំរីទាំង២ទីតាំង នៅផ្នែកខាងត្បូងប្រវែងចំនួន២១ម៉ែត្រ បានបញ្ចប់ទាំងស្រុងហើយ។ ចំណែកនៅផ្នែកខាងជើងប្រវែងចំនួន២២ម៉ែត្រ ក៏បានជួសជុលរួចរាល់រចនាសម្ពន្ធផ្សេងៗ គឺនៅសេសសល់តែការដាប់ឆ្លាក់សម្អាតមុខថ្មថ្មីដែលជំនួសថ្មចាស់បាត់បង់។ ការងារនេះនឹងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ អ្នកគ្រប់គ្រងគម្រោងដដែលបន្ថែមថា នៅទីតាំងព្រះលានជល់ដំរីប្រវែង ២២ម៉ែត្រ នៅផ្នែកខាងជើង គឺបង្កាន់ដៃនាគបានបាត់បង់ទាំងស្រុង ដែលខុសពីផ្នែកខាងត្បូងដែលនៅសេសសល់ និងបានជួសជុលរៀបផ្គុំឡើងវិញទៅតាមលំនាំដើម ។ លោក EO JINKYU បញ្ជាក់ថា ស្ថានភាពព្រះលានជល់ដំរីទាំង២ទីតាំង មុនពេលជួសជុលមានហានិភ័យខ្ពស់ ពិសេសផ្នែកខាងជើងបានទ្រេតប្រហែល៨៥ដឺក្រេ។ តាមរយៈកំណាយស្រាវជ្រាវរកឃើញថា គ្រឹះចុះខ្សោយ និងធ្លាប់បានជួសជុលម្ដងមកហើយកាលពីសម័យមុន […]
  • មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១ កន្លែងនៅក្នុងខេត្តព្រះសីហនុ ក្រុមការងារក្រសួងបរិស្ថាន បានសហការ ជាមួយមន្រ្តីនៃរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យករណីបំពុលទឹកព្រែកកំពង់ស្មាច់ ស្តិតក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានប្រភពចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រ KOBON (CAMBODIA) BIOTHECH NOLOGY CO .,LTD. ស្ថិតនៅភូមិ តាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កន្លងមកមានករណីរាយការណ៍ថា ប្រភពទឹកក្នុងតំបន់ខាងលើ អាចជាករណីបណ្តាលឱ្យមានត្រីងាប់ ខ្លះៗផងដែរ។ ក្រុមការងារពិនិត្យឃើញថា រោងចក្រខាងលើបានកំពុងដំណើរ ការកែច្នៃស្បែកគោ ដើម្បីផលិតចេញជាផលិតផលជេឡាទីន(Gelatin)។ រោងចក្រមានអាងប្រព្រឹត្តិកម្មសំណល់រាវ ប៉ុន្តែពុំមានការថែទាំ និងស្តារសម្អាតត្រឹមត្រូវ តាមគោលការណ៍បច្ចេក ទេសឡើយ។ ជាមួយគ្នានេះដែរ នៅតាមដងអូរព្រែកផ្អាវ ដែល ស្ថិតនៅផ្នែកខាងត្បូង ទីតាំងក្រុមហ៊ុន ដែលលាតសន្ធឹងពីកើតទៅលិច ស្ថិតនៅចំណុចជាប់នឹងរបងដី នៃទីតាំងក្រុមហ៊ុន ឃើញមានទឹកពណ៌ខ្មៅដែលអាចជា ជាប្រភេទទឹកសំណល់បង្ហូរចេញពីក្រុមហ៊ុន នាពេលកន្លងមកតាមរយៈប្រឡាយចំហរ។ ក្រុមការងារ ក៏បានរកឃើញមានបំពង់ទុយោបង្កប់ (ទំហំមុខ កាត់៤០សម) ប្រវែងប្រមាណ ២គីឡូម៉ែត្រពីទីតាំងក្រុមហ៊ុន សម្រាប់បង្ហូរសំណល់រាវចេញទៅព្រែកកំពង់ស្មាច់ ដែលស្ថិតនៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ផងដែរ។ […]
  • ព្រះមហាក្សត្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន ពីថ្ងៃទី១៩-២១ ខែធ្នូ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩- ២១ ខែធ្នូ ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។ ថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជានៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានព្រឹទ្ធសភា និងឥស្សរជនសំខាន់ៗជាច្រើនរូបទៀត។ អញ្ជើញដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហា មន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំង។ ក្នុងព្រះរាជដំណើរទស្សនកិច្ចនោះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជ ទានព្រះរាជសវនាការដោយឡែកពីគ្នាជា មួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ […]
  • សមាជិកក្រុមប្រឹក្សារាជធានី បញ្ជាក់ថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ភ្នំពេញ៖ ខណ្ឌចំការមនគឺជាខណ្ឌទី១៤ ហើយក៏ជាខណ្ឌចុងក្រោយបង្អស់ ដែលត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងរយៈពេល១ឆ្នាំម្តង ដើម្បីបញ្ជាក់ឲ្យប្រជា ពលរដ្ឋបានដឹងពីសមិទ្ធិផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាន និងបញ្ហាប្រឈម និងស្តាប់ពីសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់។ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤នេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ធ្នូនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោមអធិបតីឯកឧត្ដមជួប ខុន សមាជិកក្រុមប្រឹក្សា តំណាងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុម ប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមឯក ឃុនដឿន អភិបាលរងតំណាង ឯកឧត្តមឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ។ ក្នុងវេទិកានេះប្រជាពលរដ្ឋរស់នៅភូមិ១៤ សង្កាត់ទន្លេបាសាក់ បានលើកឡើងពីកង្វល់របស់គាត់ថា «គាត់មិនចេះអក្សតើអាចទៅរៀននិងធ្វើប័ណបើកបរបានឬទេ? ព្រោះគាត់ជាអ្នករត់កង់បីចង់បានប័ណបើកបរ»។ ឯកឧត្ដម ឯក ឃុនដឿន បានបញ្ជាក់ថា បើទោះបីប្រជាពលរដ្ឋមិនចេះអក្សរ បងប្អូនក៏អាចទៅរៀនប្រឡងយកប័ណ្ណបើកបរបានដែរ មិនមែនជាបញ្ហាទេ ដោយផ្អែកតាមច្បាប់ រាជដ្ឋាភិបាល និងក្រសួងសាធារណៈការនិងដឹកជញ្ជូន ក៏ដូចជាឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យើងបានចងក្រងជាមួយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាបងប្អូនរត់ម៉ូតូកង់បីនិងជាមួយក្រុមផ្សេងទៀត ដោយឯកឧត្ដមអភិ […]
  • អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលរួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលអនុវត្តគម្រោងជួសជុលរួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន ដោយប្រើរយៈពេលជាង៤ខែ បញ្ចប់ដោយជោគជ័យ។ កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាប្រធានការដ្ឋាន ឱ្យដឹងថា គម្រោងជួសជុលដំណាក់កាលទី៣ នៅរួតទី៣នៃជ្រុងនិរតី របស់ប្រាសាទបាយ័ន បានធ្វើឱ្យបង្កាន់ដៃនាគ ធ្នឹម និងកម្រាលថ្ម ដែលខូចខាត ប្រសើរឡើងវិញហើយ។ កាលពីឆ្នាំ ២០២១ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាធ្លាប់បានជួសជុលផ្នែកខ្លះនៃជ្រុងនិរតី របស់ប្រាសាទបាយ័ន ជាដំណាក់កាលទី១ និងកាលពីឆ្នាំ២០២៣ បានជួសជុលដំណាក់កាលទី២ នៅជ្រុងពាយ័ព្យ លើទំហំ១ភាគ៤របស់ប្រាសាទបាយ័ន និងជួសជុលរចនាសម្ពន្ធខឿនផ្នែកខាងលិច។ រួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន គឺជាទីតាំងសំខាន់ដែលមានភ្ញៀវទេសចរឆ្លងកាត់ឥតដាច់។ កាលពីមុនពេលជួសជុល គឺធ្នឹមដែលនៅជាប់នឹងខឿនរបស់រួតទី៣បានបែក ដែលអាចប្រឈមនឹងការធ្លាក់ កម្រាលថ្មរងការខូចខាតដោយសារឬសឈើចាក់ចូល ធ្វើឱ្យអ្នកជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងរចនាសម្ពន្ធទាំងនោះឡើងវិញ។ ការជួសជុលបានជួយសង្គ្រោះរួតទី៣ នៃប្រាសាទបាយ័ន ឱ្យរួចផុតពីហានិភ័យនានា ព្រមទាំងទប់ស្កាត់ការខូចខាតបានទាន់ពេលវេលា ហើយបច្ចុប្បន្នរួតទី៣ មានភាពរឹងមាំឡើងវិញ និងរក្សាបានទម្រង់ដើមស្ទើរតែទាំងស្រុង៕
  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថានបានពួតដៃគ្នាជាធ្លុងមួយក្នុងស្មារតីគ្រួសារបរិស្ថាន អនុវត្តការងារ សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៤ «ដើម្បីសម្រេចនូវបេសកកម្មតាមច្បាប់កំណត់ និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ព្រមទាំងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន បានពួតដៃគ្នាជាធ្លុងមួយក្នុងស្មារតីគ្រួសារបរិស្ថាន អនុវត្តការងារ សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹងអនុសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួអបរិស្ថាន មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤ និងទិដៅការងារឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន បានចូលរួមចំណែកអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅ២០៣០ និង២០៥០ ក្រោមការដឹកនាំដ៏ស្វាហាប ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានដាក់ចេញនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ ២០២៨» ដែលមានយុទ្ធសាស្ត្រស្នូលធំៗចំនួន៣(បី) គឺភាពស្អាត ភាពបៃតង […]
  • មន្ត្រីបន្តផ្តល់អត្តសញ្ញាណប័ណ្ណជិត១ម៉ឺនសន្លឹក និងសេវាអត្ត សញ្ញាណកម្មជាង២ម៉ឺនសេវាទៀតជូនប្រជាពលរដ្ឋ! ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី២ រហូត ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុកការងារអត្ត សញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានបន្តផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សរុបចំនួន ៩.៩១៤សន្លឹក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងនាព្រឹក១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ ក្នុងរយៈពេលដូចគ្នានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងដែរថា មន្រ្តីក៏បានបន្តផ្តល់សេវាអត្តសញ្ញាណកម្មផ្សេងទៀត សរុបជាង២ម៉ឺនសេវា ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃដែរ ក្នុងនោះរួមមាន សេវាលិខិត ឆ្លងដែនមានចំនួន ១១.៧១៨ក្បាល លិខិតធ្វើដំណើរមានចំនួន ២.៨២៧ក្បាល សៀវភៅស្នាក់នៅមានចំនួន ៤.២១៣ក្បាល និងសៀវភៅគ្រួសារមានចំនួន ៣.៦៧៣ ក្បាល។ បើតាមលោកបណ្ឌិត ទូច សុឃៈ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរិះរកគ្រប់មធ្យោបាយដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញឱ្យក្រសួងមហាផ្ទៃយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យសេវាសាធារណៈមានភាពងាយស្រួលជូនពលរដ្ឋ។ លោកបន្ថែមថា ជាក់ស្ដែងអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម បានដាក់ចេញនូវសេវាជាច្រើនតាមប្រព័ន្ធអនឡាញ (online) ជូនប្រជាពលរដ្ឋ […]
  • វិនិយោគិនចិន ស្វែងរកឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផល ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិ យោគកម្ពុជា អមដោយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន តំណាង ដោយលោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុង សិនយ៉ាង ខេត្ត លាវនីង សាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុន ចុងខឺប៉ីហ្វាង ជាក្រុមហ៊ុនដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យកសិកម្មជាយូរឆ្នាំមកហើយ។ ឯកឧត្តមអគ្គលេខាធិការបានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេស កំណើនៃរំហូរវិនិយោគចិនមកកម្ពុជាក្នុងរយៈពេលប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ឆ្នាំ។ ឯកឧត្តមអគ្គលេខាធិការក៏បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។ លោកស្រី ចូវ ហួយថុង ប្រធានគណៈប្រតិភូបានថ្លែងថា លោកស្រីបានធ្វើការសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមណ ២ឆ្នាំមកហើយ។ នៅពេលនេះ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ហើយបានជម្រាបជូនថា វិស័យកសិកម្មជាវិស័យអាទិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ មួយវិញទៀត កម្ពុជាមានដំណាំយុទ្ធសាស្រ្តជាច្រើន ដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។ ឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីច្បាមយកផលចំណេញឱ្យបានឆាប់៕
  • ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក TOKURA Masakazu ប្រធានសហព័ន្ធធុរកិច្ចជប៉ុន Keidanren តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមក្នុងវេទិកាសហស្ថាបនាសេដ្ឋកិច្ចអាស៊ាន-ជប៉ុនលើកទី ២ និងកម្មវិធីពាក់ព័ន្ធ នៅទីក្រុងតូក្យូ និងក្យូតូ ប្រទេសជប៉ុន។ នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក TOKURA Masakazu ប្រធានសហព័ន្ធធុរកិច្ចជប៉ុន Keidanren ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានស្វែងរកមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ហើយជំរុញឱ្យសហគមន៍ធុរកិច្ចពីអាស៊ាន និងជប៉ុន ធ្វើការកាន់តែជិតស្និត្ធរួមគ្នា ដោយសង្កត់ធ្ងន់លើទំនាក់ទំនងយ៉ាងខ្លាំងក្លារវាងអាស៊ាន និងជប៉ុន ដើម្បីកំណើន និងវិបុលភាពទៅវិញទៅមក។
  • ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល គាំទ្រសកម្មភាពមណ្ឌលថែទាំសុខភាពកុមារចេនឡា ក្នុងការផ្តល់ភាពរីកចម្រើន និងក្តីសង្ឃឹមសម្រាប់សុខភាពកុមារ” ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានអនុញ្ញាតឱ្យ លោកវេជ្ជបណ្ឌិត វីលៀម ហាវស្វឺត ប្រធានក្រុមប្រឹក្សាភិបាល មណ្ឌលថែទាំសុខភាពកុមារចេនឡា និងក្រុមការងារចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារកាលពីម្សិលមិញ។គោលបំណងនៃជំនួបគឺ ដើម្បីធ្វើរបាយការណ៍អំពីសមិទ្ធផលការងាររបស់អង្គការ ក្រោមកិច្ចសហការជាមួយ មន្ទីរពេទ្យខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ក្នុងការអនុវត្តគម្រោងមណ្ឌលថែទាំសុខភាពកុមារចេនឡា យ៉ាងរលូននាពេលកន្លងមក ផ្នែកសង្គ្រោះបន្ទាន់ទារកទើបនឹងកើត ផ្នែកសង្គ្រោះបន្ទាន់កុមារ ការថែទាំទារកទូទៅ និងការបណ្តុះ បណ្តាលជាប់ជាប្រចាំជូនគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យដែលទទួលបន្ទុកការងារពនិត្យ ព្យាបាល និងថែទាំនេះ ព្រមទាំងគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្តស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសុខាភិបាល។ អង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា បានបង្កើតអង្គការនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០១៦ ដែលបានចូលរួមចំណែកសហការ និងគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ជាពិសេសការថែទាំសុខភាពកុមារ និងទារក ក្នុងខេត្តគោលដៅ ទទួលបានសមិទ្ធិផលជាច្រើននាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា “យើងមានក្តីប្រាថ្នាតែមួយ គឺស្មារតីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រក្សាបាននូវស្ថេរភាព ភាពត្រឹមត្រូវ ផ្តល់ភាពរីកចម្រើន និងក្តីសង្ឃឹមសម្រាប់សុខភាពកុមារ”។ ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តអង្គការ បន្ត និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួង […]
  • វិធានការច្បាប់ផ្គុំនឹងទិន្នភាពជាក់ស្តែង គឺជាយន្តការគំរូដោះ ស្រាយបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្តពោធិសាត់ ក្រុមការងារចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្តពោធិសាត់ បានរកឃើញនូវយន្តការគំរូមួយចំនួនក្នុងការដោះស្រាយ ដើម្បីបិទបញ្ចប់បញ្ហាប្រឈមនានាជុំវិញការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលវិធានការទាំងនោះរួមមាន ការប្រើប្រាស់នូវយន្តការច្បាប់ដោយពិនិត្យទៅតាមស្ថានភាពជាក់ស្តែង រួមផ្សំនឹងភាពស្មោះត្រង់ក្នុងការចុះដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ។ កិច្ចពិភាក្សាគ្រប់ជ្រុង ជ្រោយ ដោយមានការដាក់បញ្ចូលធាតុចូលពីសំណាក់ភាគីពាក់ព័ន្ធ ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល រដ្ឋមន្រ្តីក្រសួងបរិស្ថាន មេបញ្ជាការកងទ័ពជើងគោក និងរដ្ឋបាលខេត្តពោធិ៍សាត់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលរបស់គណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្តពោធិសាត់ នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តពោធិ៍សាត់។
  • Vietjet ផ្តល់ជូនការបញ្ចុះតម្លៃ 10% លើការកក់សំបុត្រធ្វើដំណើរជាក្រុមរហូតដល់បំណាច់ឆ្នាំនេះ ក្រុមហ៊ុន Vietjet ផ្តល់ការប្រូម៉ូសិនបញ្ចុះតម្លៃពិសេសដល់អ្នកធ្វើដំណើររហូតដល់ 10% (*) លើការកក់សំបុត្រយន្តហោះជាក្រុមសម្រាប់សំបុត្រ Eco-class ដែលការផ្តល់ជូននេះមានកំណត់។ ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ ដើម្បីអបអរឆ្នាំថ្មីឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើរដ៏រំភើបរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្លួន។ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ អ្នកដំណើរដែលធ្វើដំណើរជាក្រុមពី ៣ ទៅ ៥ នាក់ (**) អាចរីករាយជាមួយនឹងការសន្សំប្រាក់យ៉ាងច្រើននៅពេលកក់សំបុត្រយន្តហោះតាមរយៈ Vietjet។ ការផ្តល់ជូនដ៏ពិសេសនេះ មាននៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ហើយអនុវត្តចំពោះជើងហោះហើរដែលបានគ្រោងទុកនៅចន្លោះថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ (***) ដែលធ្វើឱ្យវាក្លាយជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់រៀបចំ ផែនការវិស្សមកាល ការជួបជុំគ្រួសារ ឬដំណើរផ្សងព្រេងជាក្រុមនាឆ្នាំខាងមុខ។ លោកអ្នក អាចកក់សំបុត្របានយ៉ាងងាយស្រួលបំផុត តាមរយៈគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air។ ជាមួយនឹងបណ្តាញជើងហោះហើរដ៏ធំទូលាយនៅទូទាំងប្រទេសវៀតណាម អាស៊ី និងតំបន់ជាច្រើនទៀត Vietjet […]
  • ស្ពានអាកាស «មរតកតេជោ» ក្នុងខណ្ឌមានជ័យ និងខណ្ឌ ចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ ពិធីតភ្ជាប់ស្ពាន(ស្ពានអាកាសជាន់ទី១ )បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាស «មរតកតេជោ»ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែពោលគឺនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់ កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ។ ស្ពានអាកាសថ្មីនេះ ត្រូវបានអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវអញ្ជើញជាអធិបតី ក្រុងពាលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដីកាលពីរសៀលថ្ងៃទី៣០ សីហាឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា ហើយកាលព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ត្រូវបានឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ […]
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់ទូតអ៊ុយក្រែនថា រាល់ការចរចាសន្តិភាព ដែលទទួលបានជោគជ័យ ត្រូវតែមានការចូលរួមពីភាគីជម្លោះពាក់ព័ន្ធ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រាប់ទូតអ៊ុយក្រែនថា រាល់ការចរចាសន្តិភាព ដែលទទួលបានជោគជ័យ ត្រូវតែមានការចូលរួមពីភាគីជម្លោះពាក់ព័ន្ធ ហើយត្រូវចាប់ពីតូចទៅធំ ហើយគេមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោ ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ ឯកឧត្តម អូឡេកសាន់ឌឺ ហ្កាម៉ាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចតេជោ បានសម្តែងការសោកស្តាយចំពោះសោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបានកើតឡើងនៅអ៊ុយក្រែន ក្នុងរយៈកាល ៣ឆ្នាំកន្លងទៅនេះ។ សម្តេច បនគូសបញ្ជាក់ថា កម្ពុជាស្គាល់ច្បាស់ផលលំបាកទុក្ខវេទនា និងរសជាតិសង្រ្គាម ហើយសម្តេច ដឹងយ៉ាងប្រាកដថា “មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ”។ ឯកឧត្តម Oleksandr Gaman បានថ្លែងអំណរគុណ សម្តេច ដែលប្រទេសកម្ពុជាកន្លងមក មានគោលជំហរជ្រើសយកច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពានរុស្ស៊ី និងសមានចិត្តចំពោះប្រទេសអ៊ុយក្រែន តាមរយៈការគាំទ្រនានាជាបន្តបន្ទាប់។ ឯកឧត្តម Oleksandr Gaman បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្ពុជា ដែលបានជួយបណ្តុះបណ្តាល អ្នកដោះមីនអ៊ុយក្រែន ជាច្រើនលើក។ ឯកឧត្តម […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)