ព័ត៌មានថ្មី
- ២សប្តាហ៍មុនឆ្លងឆ្នាំ មន្រ្តីបន្តផ្តល់សេវាអត្តសញ្ញាណកម្មជូនពលរដ្ឋជាង៣ម៉ឺនសេវា! គិតពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាលិខិតឆ្លងដែន លិខិតធ្វើដំណើរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋបានសរុបជាង៣ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោកបណ្ឌិត បានលម្អិតដោយសង្ខេបថា ក្នុងចំណោមសេវាទាំងនោះ សេវាលិខិតឆ្លងដែនមានជាង១ម៉ឺនក្បាល លិខិតធ្វើដំណើរជាង២ពាន់ក្បាល សៀវភៅស្នាក់នៅជាង៣ពាន់ក្បាល សៀវភៅគ្រួសារជាង៣ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានជាង៩ពាន់សន្លឹក។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់អាទិភាពខ្ពស់លើការពង្រឹង គុណភា ពសេវាសាធាណៈ។ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញគោលការណ៍ណែនាំ តាមដាន និងតម្រង់ទិសជាប្រចាំដើម្បីធានាផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕
- កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបឧក្រិដ្ឋជនវៀតណាម១២នាក់ ដោយជោគជ័យ ក្រោយចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលផ្លាកលេខ។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនាយកដ្ឋាននគរនាយកដ្ឋាននគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា, ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងដ្ឋាននគរបាលខេត្តស្វាយរៀង ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ករណីខាងលើ។ លុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២៖០០នាទីរសៀល កម្លាំងជំនាញបានស្រាវជ្រាវរកឃើញ ជនរងគ្រោះខាងលើត្រូវបានក្រុមជនសង្ស័យបង្ខាំងចាក់សោរទុកនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១២នាក់រួមមាន៖ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ៕
- ក្រសួងធនធានទឹកនិងឧតុនិយម ព្យាករណ៍អាកាសធាតុលើកទីមួយដើមរដូវប្រាំង រដូវប្រាំង៖ សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមានឹងទាបជាងមធ្យមភាគច្រើនឆ្នាំ។ ដោយឡែកចាប់ពីខែមករា ដល់ដើមខែមីនា នៅតំបន់ខ្ពង់រាបរួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានសីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងមធ្យមអតិបរមា ៣០°C។ បរិមាណទឹកភ្លៀង៖ បរិមាណទឹកភ្លៀងមានកម្រិតប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។ ភ្លៀងកក់ ខែមានកម្រិតពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៤ ជាមួយបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។ ដោយ ឡែកនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ កម្រិតទឹកភ្លៀងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។
- កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់ទីក្រុងភ្នំពេញ ដោយក្រុម កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់ទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាស ចរណ៍ Spring Airlines នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានភ្ញៀវទេសចរជិះតាមជើងហោះហើរចំនួន ១២២នាក់។ ក្នុងពិធីទទួលស្វាគមន៍ ជើងហោះហើរត្រង់ទី១ នេះ ដោយមានការចូលរួម ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ទំនាក់ទំនង កម្ពុជា-ចិន ជាពិសេសភ្ញៀវទេសចរចិន មានការកើនឡើង ដោយសារអ្នកធ្វើដំណើរ, ជើងហោះហើរ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកជើងហោះហើរ។ អ្នកធ្វើដំណើរ តាមជើងហោះហើរ គឹតត្រឹមឆ្នាំ២០២៤ មានប្រមាណ៥.៦លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរ តាមជើងហោះហើរ មានការកើនឡើង លើស៧លាននាក់ នៅក្នុងមួយឆ្នាំ៕
- ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យមើលលេីការរៀបចំទីតាំងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ដេីម្បីធានាលេី សន្តិសុខ សុវត្ថិភាព មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជេីញដឹកនាំមន្ត្រីពាក់ព័ន្ធនិងមន្ទីរនានានៃរដ្ឋបាលរាជធានី អាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើលលេីការរៀបចំទីតាំងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ដេីម្បីធានាលេី សន្តិសុខ សុវត្ថិភាព និងពិនិត្យមេីលការរៀបចំ បច្ចេកទេសនានា នៅពហុកីឡដ្ឋានជាតិមរតតេជោ នៅខណ្ឌជ្រោយចង្វាក្នុងន័យធ្វេីយ៉ាង ឱ្យរួចរាល់គ្រប់ផ្នែកទាំងអស់ មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ចាបផ្ដើមដែលគ្រោងនឹងធ្វើឡើងនារសៀលថ្ងៃទី២៩ធ្នូស្អែក នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ក្នុងដំណេីរពិនិត្យលេីការរៀបចំនេះ ឯកឧត្តម ឃួង ស្រេង បានត្រួតពិនិត្យបន្ថែម ជាមួយក្រុមការងារពាក់ព័ន្ធ ទាំងការរៀបចំ សន្តិសុខ សុវត្ថិភាព ការផ្សព្វផ្សាយ និងបច្ចេកទេសនានាជាដេីមដេីម្បី ត្រៀមទទួលស្វាគមន៍ព្រឹត្តិការបាល់ទាត់ មិត្តភាព ដើម្បីអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា ” នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤នេះ។ ដេីម្បីឱ្យកាន់មានសោភ័ណ្ឌភាព និងមានអនាម័យ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមករងារបរិស្ថាន រៀបចំលាងសម្អាត បរិវេន […]
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន លើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្កិ ប្រទេសជប៉ុន បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម មឺរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ និង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ដែលត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការបណ្តុះបណ្ដាល បញ្ជូន និងទទួលយកពលករខ្មែរទៅធ្វើការនៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន និងផ្តល់ការគាំពារកាន់តែល្អប្រសើរបន្ថែមទៀតដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តមីយ៉ាហ្គិ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហេង សួរ សង្ឃឹមយ៉ាងមុតមាំថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុននាពេលនេះ នឹងបន្តរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត ដើម្បីបង្កើនការបញ្ជូន […]
- កម្ពុជាបន្តដំណើរទៅមុខប្រកបដោយមោទនភាព ក្នុងឆាក Miss Cosmo ដោយបង្ហាញពីបេតិកភណ្ឌដ៏សម្បូរបែប ទេព កោសល្យ និងភាពធន់របស់ប្រទេស Miss Cosmo គឺជាកម្មវិធីប្រកួតសម្រស់ ដែលហួសពីសញ្ញាណប្រពៃណីនៃភាពស្រស់ស្អាត ដើម្បីបញ្ជាក់អំពីការផ្តល់អំណាច តំណាងវប្បធម៌ និងការតស៊ូមតិ។ Miss Cosmo ដ៏ល្បីល្បាញសម្រាប់ការប្រារព្ធពិធីនៃភាពចម្រុះ និងការផ្តល់អំណាចដល់ស្ត្រីនៅទូទាំងពិភពលោក កញ្ញា Cosmo បានក្លាយជាសញ្ញានៃការបំផុសគំនិត ដោយបង្ហាញពីសក្តានុពលផ្លាស់ប្តូររបស់ស្ត្រីនៅទូទាំងវប្បធម៌ និងសហគមន៍។ បវរកញ្ញា Cosmo បានវិវត្តន៍ទៅជាវេទិកាមួយសម្រាប់ជំរុញការផ្លាស់ប្តូរសង្គម ដោយលើកទឹកចិត្តបេក្ខជនឱ្យធ្វើជាឯកអគ្គរដ្ឋទូតនៃក្តីសង្ឃឹម និងវឌ្ឍនភាពក្នុងប្រទេសរៀងៗខ្លួន។ តាមរយៈការផ្តោតលើភាពស្រស់ស្អាតជាមួយនឹងគោលបំណង Miss Cosmo បំផុសគំនិតបុគ្គលឱ្យជឿជាក់លើថាមពលនៃការរួបរួមការសហការ និងការពង្រឹងអំណាច។ អ្នកស្រី ភូឡា ស៊ូហ្គាត (Ms. Paula Shugart) ជាប្រធានអង្គការបវរកញ្ញាចក្រវាល និងជាផលិតករបវរកញ្ញាចក្រវាលជាង ២៦ឆ្នាំ នៅលើបេសកកម្មព្រឹត្តិការណ៍នេះ បានឲ្យដឹងថា “បវរកញ្ញា Cosmo គឺជាការប្រារព្ធពិធីនៃអ្វីដែលស្ត្រីអាចសម្រេចបាននៅពេល ដែលពួកគេទទួលបានអំណាច និងផ្តល់ជាវេទិកាមួយដើម្បីលើកទឹកចិត្តអ្នកដទៃ”។ សូមបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាក្នុងកម្មវិធី Miss Cosmo International 2024 គឺជាសក្ខីភាពមួយចំពោះវត្តមានដែលកំពុងរីកចម្រើនរបស់ប្រទេសនៅលើឆាកពិភពលោក។ បវរកញ្ញា Cosmo គឺច្រើន ជាងគ្រាន់តែជាការប្រកួតមួយ ជាចលនាមួយដែលប្រមួលផ្តុំស្ត្រីមកពីជុំវិញពិភពលោក ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរជាវិជ្ជមាន។ […]
- ជិត១ឆ្នាំ ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា រដ្ឋមន្ត្រីក្រសួមហាផ្ទៃ ទទួលបានសំណើសំណូមពរ និងមតិយោបល់របស់មហាជនត្រូវពិនិត្យដោះស្រាយមានចំនួន ៥៧៨ គណនី ភ្នំពេញ: ជិត១ឆ្នាំ ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ ទទួលបានសំណើសំណូមពរ និងមតិយោបល់របស់មហាជនត្រូវពិនិត្យដោះស្រាយមានចំនួន ៥៧៨ គណនីក្នុងនោះបាន បញ្ជូនទៅបណ្ដា អគ្គនាយកដ្ឋានជំនាញ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយ និងឆ្លើយតបបានចំនួន ៣៥៧ គណនី និងកំពុង ធ្វើការដោះស្រាយមានចំនួន ៩៩ គណនី។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែធ្នូ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលដឹកនាំកិច្ចប្រជុំ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក អាត់ បូនី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ៕
- ប្រមុខការទូតកម្ពុជា លើកទឹកចិត្តឯកអគ្គរដ្ឋទូតរិះរកកាលានុវត្ត ភាពផ្សេងទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរ សមរបស់ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះតួនាទីដ៏សកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី។ ឯកឧត្តម ឧបនាយករដ្ឋ មន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានយល់ស្របគ្នាលើសារៈសំខាន់នៃការរក្សាការប្រាស្រ័យទាក់ទង កម្រិតខ្ពស់ឱ្យបានទៀងទាត់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើន ទាំងក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហ ប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលមានស្រាប់ ដូចជាលើវិស័យអប់រំ វប្បធម៌ សុខាភិបាល ក៏ដូចជា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរដ្ឋទូតរិះរកកាលានុវត្ត ភាពផ្សេងទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ការពិ ភាក្សាក៏បានផ្តោត លើលទ្ធភាពក្នុងការកោះប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (IGC) និងកិច្ចពិគ្រោះយោបល់ទ្វេភាគី […]
- ជប៉ុន ផ្ដល់រូបភាពពីផ្កាយរណប ផែនទី និងទិន្នន័យ 3D សម្រាប់ការរៀបចំទីក្រុង និងទិន្នន័យភូមិសាស្ត្រដល់កម្ពុជា ក្នុងទឹកប្រាក់៧,២លានដុល្លារ រដ្ឋាភិបាលជប៉ុន ផ្ដល់រូបភាពពីផ្កាយរណប ផែនទី និងទិន្នន័យ 3D សម្រាប់ការរៀបចំទីក្រុង និងទិន្នន័យភូមិសាស្ត្រដល់កម្ពុជា មានទឹកប្រាក់ប្រមាណ ៧,២លានដុល្លារ ដែលគាំទ្រដល់ការចុះបញ្ជីដីធ្លី នគរូបនីយកម្ម និងចូលរួមដល់ការដោះស្រាយជម្លោះដីធ្លី។ ជំនួយឥតសំណងនេះធ្វើឡើងតាមរយៈការចុះហេត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធរវាងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរ ជាតិ និងឯកឧត្តម អ៊ូអិណូ អាស៊ូស៊ី (Ueno Atsushi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅក្រសួងការបរទេស នៅថ្ងៃទី២៦ ខែធ្នូនេះ។ ឯកឧត្តម លោក អ៊ូអិណូ បានថ្លែងនៅក្នុងពិធីចុះហត្ថ លេខានេះថា រដ្ឋាភិបាលជប៉ុនយល់ថា រាជរដ្ឋាភិបាលកម្ពុជាយកអាទិភាពលើការចុះបញ្ជីដីធ្លី និងនគរូបនីយកម្ម ដើម្បីដោះស្រា យជម្លោះដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍ និងកំណើនសមស្របនៅទីក្រុងនិងនៅតាមតំបន់។ ឯកឧត្តមបន្តថា ទិន្ន័យទាំងនេះ នឹងអាចរកបាននៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ហើយក៏មានប្រយោជន៍សម្រាប់ការប្រើប្រាស់នៅក្នុងការងាររបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្មផងដែរ។ ឯកឧត្តម អ៊ូអិណូ ថ្លែងថា មានទំនុកចិត្តថា បច្ចេកវិទ្យាផ្កាយរណប និងឌីជីថលរបស់ជប៉ុនអាចនឹងជួយបានយ៉ាងច្រើនដលើការដោះស្រាយជម្លោះដីធ្លី និងពង្រឹងការការគ្រប់គ្រងដីធ្លី […]
- អាជ្ញាធរអាស៊ែបៃហ្សង់ និងកាហ្សាក់ស្ថានបើកការស៊ើប អង្កេតករណីធ្លាក់យន្តហោះ ខណៈមនុស្ស៣៨នាក់ បានស្លាប់ អាស៊ែបៃហ្សង់៖ តំណាងការិយាល័យរដ្ឋអាជ្ញាអាស៊ែបៃហ្សង់ លោក ឃីយ៉ាណាន ហ្សេយ៉ាឡូវ (Kyanan Zeinalov) បាននិយាយថា ការស៊ើបអង្កេតលើករណីធ្លាក់យន្តហោះ នៅក្នុងប្រទេសកាហ្សាក់ស្ថាន កំពុងតែដំណើរការ។ ជើងហោះហើរលេខ J2-8243 របស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ បានហោះហើរក្នុងចម្ងាយរាប់រយគីឡូម៉ែត្រ ផ្ទុយពីផ្លូវហោះហើរដែលបានកំណត់ ហើយបានធ្លាក់នៅជិតផ្នែកម្ខាងនៃសមុទ្រកាសព្យែន។ អាកាសចរណ៍រុស្ស៊ី និយាយថា អាចបណ្ដាលមកពីភាពអាសន្នក្នុងការហោះគេចចេញពីការប៉ះទង្គិចណាមួយជាមួយសត្វបក្សី ខណៈមិនទាន់មានការបញ្ជាក់ពីមូលហេតុពិតប្រាកដនៅឡើយទេ។ ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់ប្រទេសកាហ្សាក់ស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកពន្លត់អគ្គីភ័យ បានពន្លត់ភ្លើងដោយជោគជ័យ ហើយអ្នកនៅរស់រានមានជីវិត រួមមានទាំងក្មេងចំនួនពីរនាក់ង នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្បែរនោះ គ្រាដែលក្រុមការងារ កំពុងប្រមូលសាកសពជនរងគ្រោះ ចេញពីទីកន្លែងកើតហេតុ។ ហេតុការណ៍ធ្លាក់យន្តហោះ អំឡុងហោះនៅជិតទីក្រុងអាក់តៅ (Aktau) ក្នុងប្រទេសកាហ្សាក់ស្ថាន គិតមកដល់ពេលនេះមានអ្នកបាត់បង់ជីវិតចំនួន៣៨នាក់ ក្នុងចំណោមអ្នកដំណើរចំនួន ៦២នាក់ និងយានិកចំនួន ៥នាក់នៅលើយន្តហោះ។ អាជ្ញាធរ បញ្ជាក់ទៀតថា មនុស្ស ៣២ ក្នុងចំណោមនោះ ទទួលបានការជួយសង្គ្រោះទាន់ពេលវេលា៕
- មនុស្ស ៤៦នាក់ ភាគច្រើនជាស្ត្រី និងកុមារ បានស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅប្រទេសអាហ្វហ្គានីស្ថាន អាហ្វហ្គានីស្ថាន៖ ការទម្លាក់គ្រាប់បែកដោយកងទ័ពប៉ាគីស្ថាន នៅក្នុងខេត្តប៉ាក់ទីកា ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦ នាក់ ភាគច្រើនក្នុងចំណោមជនរងគ្រោះ គឺជាស្ត្រី និងកុមារ។ អ្នកនាំ ពាក្យរងរបស់ក្រុមតាលីបង់ លោក ហាមឌុលឡា ហ្វ៊ីត្រាត បានបញ្ជាក់ថា សកម្មភាពនៃការបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅទីតាំងចំនួន ៤ នៅក្នុងប្រទេសអាហ្វហ្គានី ស្ថាន ដោយបន្ថែមថា មនុស្សចំនួន ៦នាក់ផ្សេងទៀត បានទទួលរងនូវរបួសផងដែរ។ ប្រភពអនាមិកពីមន្ត្រីប៉ាគីស្ថានម្នាក់ បានប្រាប់ថា ប៉ាគីស្ថាន បានធ្វើការវាយប្រហារតាមអាកាសដោយសំដៅលើជំរុំរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន ។ ក្រុមតាលីបង់ប៉ាគីស្ថាន ឬ TTP មានទំនាក់ទំនងជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ប៉ុន្តែមិនមែនជាផ្នែកមួយរបស់ក្រុមតាលីបង់ ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាននោះទេ ដោយក្រុម TTP ព្យាយាមដាក់ច្បាប់អ៊ីស្លាមដ៏តឹងរ៉ឹងនៅក្នុងប្រទេសប៉ាគីស្ថាន ស្រដៀងគ្នាទៅនឹងសកម្មភាពរបស់ក្រុមតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន នៅតែបន្តមានភាពតានតឹងឥតឈប់ឈរ ដោយប៉ាគីស្ថាន បានចោទ ប្រកាន់ក្រុមតាលីបង់អាហ្វហ្គានីស្ថាន ថាបានអនុញ្ញាតឱ្យក្រុមតាលីបង់ប៉ាគីស្ថាន ឬ TTP បើកការវាយប្រហារចេញពីទឹកដីអាហ្វហ្គានីស្ថាន។ ផ្ទុយពីនេះ ក្រុមតាលីបង់អាហ្វហ្គានីស្ថាន បានធ្វើការច្រានចោលនូវរាល់ការចោទ […]
- សភាបក្សប្រឆាំងកូរ៉េខាងត្បូងស្នើដក លោក Han Duck-soo ចេញពីប្រធានាធិបតីស្ដីទី សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់ញត្តិចោទប្រកាន់ប្រធានាធិបតីស្តីទី Han Duck-soo ក្នុងជម្លោះកាន់តែខ្លាំងឡើងជុំវិញសមាសភាពនៃតុលាការធម្មនុញ្ញ ដែលនឹងសម្រេចថាតើត្រូវដកតំណែងមុនរបស់គាត់ចេញពីតំណែងដែរឬយ៉ាងណា។ សារព័ត៌មានបានរង RFI បានឲ្យដឹងថា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បានឡើងកាន់តួនាទី ជាប្រធានាធិបតីស្តីទីកាលល្ងាចថ្ងៃទី ១៤ខែធ្នូ បានរារាំងនូវសំណើររបស់រដ្ឋសភាជាតិយ៉ាងហោចណាស់ចំនួនពីរលើកសំខាន់ៗ។ នៅក្នុងចលនាចោទប្រកាន់នេះ គណបក្សប្រឆាំងបានចោទ ប្រកាន់លោក Han ពីបទរំលោភលើកាតព្វកិច្ចរបស់គាត់ជាប្រធានាធិបតីស្តីទី ដោយលើកឡើងពីការបដិសេធរបស់គាត់ក្នុងការតែងតាំងចៅក្រមជាផ្លូវការ និងផ្សព្វផ្សាយច្បាប់ស៊ើបអង្កេតពិសេសចំនួនពីរ ដើម្បីស៊ើបអង្កេតការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់ Yoon និងការចោទប្រកាន់ពុករលួយពាក់ព័ន្ធនឹងភរិយារបស់គាត់។ យ៉ាងណាក្តី កាលពីដើមសប្តាហ៍នេះ លោក Han បានច្រាន ចោលការទាមទាររបស់គណបក្សប្រឆាំងសម្រាប់ច្បាប់ពិសេស ដែលនឹងបង្កើតស្ថាប័នស៊ើបអង្កេតឯករាជ្យចំនួនពីរ ដើម្បីស៊ើបអង្កេតគូស្វាមីភរិយាដំបូង ដោយជំរុញឱ្យមានការព្រមានអំពីការចោទប្រកាន់ពីគណបក្សប្រជាធិបតេយ្យ។ សំណើនោះបានសរសេរថា លោក Han គឺ “ចេតនាជៀសវាងការស៊ើបអង្កេតពិសេស ដើម្បីស៊ើបអង្កេតអ្នកដែលពាក់ព័ន្ធក្នុងការបះបោរ ហើយបានបញ្ជាក់យ៉ាងច្បាស់ពីចេតនារបស់គាត់ក្នុងការបដិសេធការតែងតាំងចៅក្រមតុលាការធម្មនុញ្ញបីនាក់”។ ប្រសិន បើបក្សប្រឆាំងទទួលបានជោគជ័យក្នុងការបោះឆ្នោតសភា នៅថ្ងៃសុក្រ កូរ៉េខាងត្បូងនឹងអាចចោទប្រកាន់ជាលើកទីពីររបស់ប្រមុខរដ្ឋក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ដែលធ្វើឲ្យឆាក នយោបាយកូរ៉េកាន់តែមានអស្ថិរភាព៕
- រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព «ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ» ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាល ដើម្បីស្វែងយល់ពីសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងបុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដែលខិតខំបំពេញការងារយ៉ាងសកម្ម ប្រកបស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព សុខដុមនីយកម្ម និងការចេះគោរពគ្នាទៅវិញទៅមក ដែលនាំឱ្យមានផលិតភាពការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានភាពសមរម្យ និងមានបរិយា កាសការងារមនោរម្យ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តី បុគ្គលិកមជ្ឈមណ្ឌលទាំងអស់ ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះ បណ្តាល ជាពិសេសជំនាញក្នុងការបង្កើតនូវគំនិតនវានុវត្តន៍ លើការផលិតសារអប់រំសុខភាពឱ្យកាន់តែទូលំទូលាយ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលជាតិ ត្រូវរៀបចំឱ្យផែនការបន្ថែមក្នុងការផលិតសារអប់រំ និងស្ប៉តវីដេអូ ដែលជុំវិញនឹងសុខភាពប្រជាពលរដ្ឋ ការរស់នៅប្រជាពលរដ្ឋ លើកកម្ពស់សុខភាពស្រ្តី កុមារ ទារក និងជាពិសេសបញ្ហាជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗ ដែលបណ្តាលមកពីការពិសាផ្អែម គ្រឿងស្រវឹង និងការជក់បារី។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាម មន្រ្តីរាជការនៃមជ្ឈមណ្ឌលជាតិ បន្តពង្រឹងធនធាន មនុស្ស លើកកំពស់សមត្ថភាពរបស់មន្រី្តមជ្ឈមណ្ឌលជាប្រចាំ ផលិតសារអប់រំសុខភាព […]
- ស្ពានអាកាសមរតកតេជោ ជាន់ទី១ ចាប់ពីព្រឹកថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ ២០២៤នេះ បានបើកឱ្យដំណើរការបណ្តោះអាសន្នទាំងស្រុងហើយ ភ្នំពេញ៖ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថាស្ពានអាកាសមរតកតេជោ ជាន់ទី១ ចាប់ ពី ព្រឹកថ្ងៃ ទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានបើកឱ្យដំណើរការបណ្តោះអាសន្នទាំងស្រុងហើយ។ លោកស្រីបន្តថា ការបើកឱ្យធ្វើចរាចរស្ពានអាកាសជាន់ទី១ជាបណ្ដោះអាសន្នទាំងស្រុងនាពេលនេះដោយសារយើងចង់ឱ្យលំហូរចរាចរឡើងទៅជាន់ទី១ ដើម្បីកាត់បន្ថយការស្ទះចរាចរនៅខាងជើងក្រោមហើយឱ្យវាទូលាយនៅខាងក្រោមងាយស្រួលយើងសំអាតនៅខាងជើងក្រោមបានលឿន។ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមាន ជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន (ស្ពានអាកាសជាន់ទី១) បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាស «មរតកតេជោ»ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែពោលគឺនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែ សីហា ឆ្នាំ២០២៥)។ ស្ពានអាកាស មរតកតេជោ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


