ក្រុមហាម៉ាស បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ ២០២៥ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានត្រៀមខ្លួនរួចជា ស្រេច ក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ចំនួន៣៤នាក់នៅក្នុង ដំណាក់កាលដំបូង ជាផ្នែកមួយនៃកិច្ចចរចាបទឈប់បាញ់ថ្មី។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានត្រៀមខ្លួនរួចជា ស្រេច ក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន៣៤នាក់នៅក្នុង «ដំណាក់កាលដំបូង» ដែលជាផ្នែកមួយនៃកិច្ចចរចាបទឈប់បាញ់ថ្មី។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់ថា ក្រុមហាម៉ាសមិនទាន់ផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងដែលត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងនេះទេ។ ប្រភពពីមន្ត្រីហាម៉ាសដដែល បានឲ្យដឹងទៀតថា ចំណាប់ខ្មាំងទាំង ៣៤នាក់ ដែលត្រូវដោះលែងដំបូងគេ រួមមាន ស្ត្រី កុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺ។
សូមជំរាបថា បច្ចុប្បន្ន នៅសល់ចំណាប់ខ្មាំងប្រហែល៩៦នាក់ទៀត ដែលកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃក្រុមហាម៉ាស។ យ៉ាងណាមិញ យោធាអ៊ីស្រាអែលបានប្រាប់ថា ក្នុងចំណោមចំណាប់ខ្មាំងដែលកំពុងត្រូវបានឃុំខ្លួន មាន ៣៤នាក់ ប្រហែលជាបាត់បង់ជីវិតរួចទៅហើយ៕






