ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោហ៊ុន សែន និងជាប្រធានចលនាកសាងសមាជិកគណបក្ស នៅតាមបណ្ដារាជធានី/ខេត្ត និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងជាអនុប្រធានក្រុមការ ងារចលនាកសាងសមាជិកគណបក្ស នៅតាមបណ្ដារាជនី/ខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ លោកនាយក លោកគ្រ អ្នកគ្រូ សិស្សានុសិស្ស និងនាំយកអំណោយកុំព្យូទ័រចំនួន ២០ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោហ៊ុនសែន ចែកជូនលោកគ្រូ អ្នកគ្រូនៅវិទ្យាល័យមិត្តភាពកម្ពុជា- ជប៉ុនកំពតក្រុង ។
លោក តេវ សុវណ្ណដេត នាយកវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង បានឱ្យដឹងថា វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង មានអគារទាំងអស់ ៦ខ្នង ដែលក្នុងនោះ៤ខ្នស្មើរនឹង៤០ បន្ទប់ជាអំណោយរបស់អង្គការ ASAC និង១ខ្នង ស្មើនឹង ២៧ បន្ទប់ និងសាលប្រជុំ១ ជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន សែន ដែលបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការកាលពីខែមីនាឆ្នាំ២០២៣កន្លងទៅនេះ។
មានបុគ្គលិកសិក្សាសរុបចំនួន៨០ ក្នុងនោះគ្រូមធ្យមសិក្សាទុតិយភូមិ ចំនួន ៣៩នាក់ គ្រូផ្នែកមធ្យមសិក្សាបឋមភូមិចំនួន៤១នាក់ ដោយក្នុងនោះបុគ្គលិកទីចាត់ការសរុបចំនួន៩ នាក់ និងមានសិស្សសរុបចំនួន១៦៧៨នាក់។ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា៖ អំណោយដែលយកមកប្រគល់ជូននៅពេលនេះ ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល តាមយ:វគ្គសិក្សា ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ ដែលផ្តល់ឱកាសដល់យើងទាំងអស់គ្នា ក្នុងការអភិវឌ្ឍខ្លួន និងបោះជំហានទៅមុខ។
ឯកឧត្តម ភឺន ផល្លា បានក្រើនរំលឹកដល់សិស្សានុសិស្សទាំង អស់ សូមរក្សាសុខភាពឱ្យបានល្អ ត្រូវចេះស្រឡាញ់គ្នា យកចិត្តទុក្ខដាក់ស្តាប់លោកគ្រូ អ្នកគ្រូ ពន្យល់បង្រៀនឱ្យបានល្អ ប្រឹង ប្រែងរៀនសូត្រ និងស្តាប់ការអប់រំពីលោកឳពុកអ្នកម្តាយនៅផ្ទះដើម្បីក្លាយជាទំពាំងស្នងឬស្សីនៅពេលអនាគត់ ដែលជាមូលធន់មនុស្ស។
បន្ថែមពីនេះ សូមក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនដែលសង្គមកុំពុងតែស្អប់ខ្ពើម និងនាំឱ្យខូចអនាគត់ក្មួយៗ។ នាឱកាសនោះ ឯកឧត្តមក៏បានប្រគល់ជូននូវកុំព្យូទ័រចំនួន ២០គ្រឿងរួមទាំងថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលដែលមានវត្តមាននៅទីនេះ ហើយរាល់ការស្នើសុំរបស់លោកនាយក ក៏ដូចជាលោកគ្រូអ្នកគ្រូ ឯកឧត្តមក៏ បានឧបត្ថម្ភតាមសំណើរួមមាន៖ តុដាក់កុំព្យូទ័រចំនួន ២០តុ ចាក់ដីលុបស្រះមួយកន្លែង និងផ្ដល់លេបថបអោយបុគ្គលិកបម្រើការងារនៅក្នុងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង បន្ថែមទៀត ៕






