រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសទាំងប្រាំពីរ (G7) កាល ពីថ្ងៃសុក្រ បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីកំណត់តម្លៃតម្លៃប្រេងរបស់រុស្ស៊ី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញដោយប្លុកនេះ។ រដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រទេសទាំងអស់ ឱ្យផ្តល់ធាតុចូលលើការរចនានៃតម្លៃកំណត់ និងអនុវត្តវិធានការដ៏សំខាន់នេះ។ ប្រធានគណៈកម្មាការសហភាពអឺរ៉ុប លោកស្រី អឺសួឡា វុន ដឺ ឡេយេន (Ursula von der Leyen) បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវកំណត់តម្លៃលើឧស្ម័នបំពង់បង្ហូរប្រេងរបស់រុស្ស៊ី ដើម្បីកាត់បន្ថយនូវការប៉ុនប៉ងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមែរ ពូទីន ក្នុងការរៀបចំទីផ្សារថាមពលរបស់ប្លុកនេះ។ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីនឹងឈប់លក់ប្រេងទៅឱ្យប្រទេសដែលកំណត់តម្លៃ លើធនធានថាមពលរបស់រុស្ស៊ីដោយនិយាយថា វានឹងនាំទៅរកអស្ថិរភាពដ៏សំខាន់នៃទីផ្សារប្រេងពិភពលោក។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេសកូវ បានប្រាប់អ្នកយកព័ត៌មាន ដោយបន្លឺសំឡេងលើសេចក្តីប្រកាសដែលធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រី អេឡិចហ្សេនឌ័រ ណូវ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនដែលកំណត់តម្លៃកំណត់នឹងមិនស្ថិតក្នុងចំណោមអ្នកទទួលប្រេងពីរុស្ស៊ីនោះទេ ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






