នៅល្ងាចថ្ងៃសុក្រ ៥ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយការងារជាមួយសមាជិកគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងឡុងដ៏ នៅឯស្ថានទូតរបស់ហ្វីលីពីនប្រចាំចក្រភពអង់គ្លេស។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងឡុងដ៏ អំពីការវិវត្តន៍ថ្មីៗ នៅក្នុងអាស៊ាន និងទំនាក់ទំនងរវាងអាស៊ាន និងអង់គ្លេស។ ឯកឧត្តមបណ្ឌិត ក៏បានសំដែងនូវអំណរគុណចំពោះគណៈកម្មាធិការសម្រាប់ការបន្តគាំទ្រពង្រឹងភាពជាដៃគូអាស៊ាន និងអង់គ្លេស។






