អ្នកជំនាញអង្គការសុខភាពពិភពលោកបានអោយដឹងថា វ៉ាក់សាំងកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុន ស៊ីណូវ៉ាក់ ប៉ាអូតិច មានប្រសិទ្ធភាពការពារជំងឺកូវីដ១៩ សម្រាប់អ្នកដែលមានអាយុ ក្រោម ៦០ឆ្នាំ ប៉ុន្តែ ទិន្នន័យដែលមានគុណភាពមួយចំនួនស្តីពីហានិភ័យនៅមានការខ្វះខាត។
ក្រុមអ្នកជំ នាញឯករាជ្យយុទ្ធសាស្ត្រ នៃអង្គការសុខភាពពិភព លោក (SAGE) បានពិនិត្យឡើងវិញវ៉ាក់សាំង ស៊ីណូវ៉ាកពីការសាក ល្បងព្យាបាលដំណាក់កាលទី ៣ នៅក្នុងប្រទេសចិន ប្រេស៊ីល ឥណ្ឌូណេស៊ី តួកគីនិងឈីលី។
ការវាយតម្លៃនេះមានបានធ្វើឡើងភ្លាមៗបន្ទាប់ពី មានការបង្ហាញទិន្ន ន័យតិចរបស់ក្រុមហ៊ុន Sinopharm ទាក់ទងទៅនឹង ហានិភ័យនៃផលប៉ះពាល់ដែលរបស់វ៉ាក់សាំង ប៉ុន្តែពត៌មានផ្សេងទៀតមានភាពល្អប្រសើរ។
Sinovac មានការអនុញ្ញាតអោយប្រើប្រាស់ ៣២ ប្រទេស និងចែកចាយបាន ២៦០លានដូស ហើយវ៉ាក់សាំងស៊ីណូវ៉ាក់ពិតជាមាន ប្រសិទ្ធភាពសម្រាប់មនុស្សក្រោម៦០ឆ្នាំ។
កាលពីថ្ងៃពុធ ក្រុមជំនាញបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក កំពុងពិនិត្យមើល ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក សម្រាប់ការចុះបញ្ជីប្រើប្រាស់ បន្ទាន់របស់អង្គការសុខភាពពិភព លោក ដែលនឹងមិនត្រឹមតែត្រួសត្រាយផ្លូវសម្រាប់ការប្រើប្រាស់របស់ខ្លួន នៅក្នុងវេទិកាចែករំលែកវ៉ាក់សាំងជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការយល់ព្រមជាអន្តរជាតិដ៏សំខាន់សម្រាប់វ៉ាក់សាំង ដែលបានបង្កើតឡើងនៅក្នុងប្រទេសចិន ៕






