នៅរសៀលថ្ងៃអង្គារ ៤ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិសាបាយការងារថ្ងៃត្រង់ជាមួយ លោក Ng Boon Heong នាយកប្រតិបត្តិមូលនិធិ Temasek ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយដើម្បីបន្ថែមតម្លៃដល់ភាពជាដៃគូដែលមានស្រាប់រវាងលេខាធិការដ្ឋានអាស៊ាន និង មូលនិធិ Temasek រួមទាំងតាមរយៈការគាំទ្ររបស់មូលនិធិ Temasek ដល់ពានរង្វាន់អាស៊ាន ដែលជាពានរង្វាន់ឈានមុខគេថ្នាក់តំបន់ ក្នុងការទទួលស្គាល់បុគ្គលរូបណាដែលបានចូលរួមចំណែកគួរឱ្យកត់សម្គាល់ដល់ការលើកកម្ពស់សមាហរណកម្មថ្នាក់តំបន់របស់អាស៊ាន។






