កាលពីថ្ងៃព្រហស្បតិ៍ តុលាការរុស្ស៊ីបានបញ្ជាឱ្យនិរទេសស្រ្តីជនជាតិអាមេរិកឈ្មោះ សារ៉ា គ្រីវ៉ាន់ណេក (Sarah Krivanek) ដែលបានចំណាយពេលជិត១១ ខែ ក្នុងការឃុំខ្លួនក្នុងប្រទេសរុស្ស៊ី ក្រោមការចោទប្រកាន់ពីបទរំលោភលើដៃគូរបស់នាង។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងសវនាការក្នុងទីក្រុង រីហ្សាន (Ryazan) ដែលនាងគ្រីវ៉ាន់ណេក (Krivanek) បានត្អូញត្អែរថា នាងបានស៊ូទ្រាំនឹងលក្ខខណ្ឌដែលគេដាក់អោយ ដូចជាឋាននរក នៅក្នុងស្ថាប័នព្រហ្មទណ្ឌរុស្ស៊ី៕
បកប្រែដោយ រម៉ាម វ៉ុង







