សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងជំនួបរវាងសម្ដេចតេជោ ជាមួយប្រធានាធិបតីអាមេរិក ចូ បៃឌិន គ្មាន ឡើយការលើកឡើងពីការដោះលែងអប្សរាក្បាលត្រ ងោល ដែលសំដៅលើកញ្ញា សេង ធារី ដែលកំពុងជាប់ ឃុំ។ សម្តេចតេជោ បញ្ជាក់ថា សម្តេចមិនបានលឺលោក ចូ បៃឌិន និយាយរឿងហ្នឹងនោះទេ នៅក្នុងជំនួបទ្វេភាគី ក្នុងអំឡុងកិច្ចកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាសប្តាហ៏កន្លងទៅ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនដឹងថា អ្នកណាសរសេរពីរឿងនេះឡើយ ហើយសម្តេចក៏គ្មានចម្លើយប្រាប់ទៅអ្នកសារព័ត៌មាននោះដែរ ទាក់ទងនឹងសំណើរដោះលែងនេះដែរ នៅពេលអ្នកសារព័ត៌មាន សួរសំណួរ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ច ប្រជុំកំពូលអាស៊ានពាក់ព័ន្ធ។
សម្តេចបានបញ្ជាក់ថា នាជំនួបទ្វេភាគី លោក បៃឌិន បាននិយាយពីលំហរប្រជា ធិបតេយ្យសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ប៉ុន្តែមិនមានការលើកឡើងពីករណីកញ្ញា សេង ធារីទេ៕






