មណ្ឌលគិរី៖មន្ត្រីសាខាកាំកុងត្រូលនិងមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យមើលការដាក់លក់ម៉ាស់ និងប្រភេទជែល សាប៊ូ អាកុល ដែលអាជីវករដាក់លក់ក្នុងក្រុងសែនមនោរម្យ ដើម្បីទប់ស្កាត់ការនាំចូលប្រភេទទំនិញ គ្មានគុណភាពមកដាក់លក់ និងរក្សាតម្លៃសមរម្យ បង្កាជនឆ្លៀតឱកាសមួយចំនួនតម្លើងថ្លៃមុខទំនិញប៉ុន្មានមុខនេះ ដែលប្រជាពលរដ្ឋមានតម្រូវការខ្ពស់ទិញយកទៅប្រើប្រាស់រក្សាអនាម័យខ្លួនប្រាណប្រចាំថ្ងៃ បង្ការជម្ងឺឆ្លងកូវីដ១៩នោះ ។
ក្នុងការចុះត្រួតពិនិត្យនៅថ្ងៃទី៣០ មីនា ២០២០នេះ លោក ហាស់ លឹមឌីណា អនុប្រធានសាខាកាំកុងត្រូលខេត្ត មណ្ឌលគិរីលើកឡើងថា បេសកកម្មនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពី ឯកឧត្ដមប្រតិភូអគ្គនាយកដ្ឋានការពារអ្នក ប្រើប្រាស់ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងផ្ដោតសំខាន់ទៅលើតម្លៃម៉ាស់ ជែលសាប៊ូអាកុល និងប្រភពនាំចូល ចំណែកលទ្ធផលពិនិត្យគឺឃើញថាល្អប្រសើរ មិនមានទំនិញហាមឃាត់នោះទេ ។
អនុប្រធានសាខាកាំកុង ត្រូលខេត្តមណ្ឌលគិរីបន្តថា មន្ត្រីជំនាញក៏បានណែនាំអាជីវករឲ្យនាំយកទំនិញដែលមានប្រភពច្បាស់លាស់មកលក់ ជាពិសេសគឺអាកុល ព្រោះថាប្រសិនមុខទំនិញគ្មានប្រភពពិតប្រាកដ អាចជាទំនិញក្លែងបន្លំរបស់ក្រុមឆ្លៀតឱកាស និង ធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយក្នុងករណីបែបនេះដែរ អាជីវករជាអ្នកលក់ផលិតផលទាំងនេះជាអ្នកប្រឈម ជាមួយផ្លូវច្បាប់ ។
លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា ក្នុងការចុះត្រួតពិនិត្យនេះមន្ត្រី ជំនាញបានជូនសេចក្ដីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្មស្ដីពីការរក្សាតម្លៃទំនិញលើទីផ្សារជូនអាជីវករគ្រប់រូប និងស្នើឲ្យ អាជីវកររដែលតាំងលក់អាកុល សាប៊ូ ជែល ម៉ាស់ ត្រូវសរសេរតម្លៃបិទភ្ជាប់ជាមួយមុខទំនិញគ្រប់មុខក្នុងតម្លៃសមរម្យទូទៅ ជៀសវាងការកេងចំណេញហួសហេតុ ក្នុងករណីដែលអាជីវករតម្លើងថ្លៃខ្ពស់ខុសពីការជូនដំណឹងជំនាញពាក់ព័ន្ធនិង សហការចាត់វិធានការផ្លូវច្បាប់ ។
លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរីបញ្ជាក់ថា ក្រៅពីការពិនិត្យមុខទំនិញ ប៉ុន្មានមុខខាងលើនេះ ជំនាញក៏ផ្តោតសំខាន់ទៅលើឧបករណ៍ពិនិត្យជម្ងឺកូវីដ១៩ គឺហាមដាច់ខាតមិនឲ្យមានការនាំចូល និងដាក់លក់ ៕
មន្ត្រីជំនាញចុះពិនិត្យតម្លៃម៉ាស់និងគុណភាពអាកុលជែលសាប៊ូ ទប់ស្កាត់អ្នកឆ្លៀតឱកាសយកផលិផលគ្មានគុណភាពមកដាក់លក់មណ្ឌលគិរី៖មន្ត្រីសាខាកាំកុងត្រូលនិងមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យមើលការដាក់លក់ម៉ាស់ និងប្រភេទជែល សាប៊ូ អាកុល ដែលអាជីវករដាក់លក់ក្នុងក្រុងសែនមនោរម្យ ដើម្បីទប់ស្កាត់ការនាំចូលប្រភេទទំនិញ គ្មានគុណភាពមកដាក់លក់ និងរក្សាតម្លៃសមរម្យ បង្កាជនឆ្លៀតឱកាសមួយចំនួនតម្លើងថ្លៃមុខទំនិញប៉ុន្មានមុខនេះ ដែលប្រជាពលរដ្ឋមានតម្រូវការខ្ពស់ទិញយកទៅប្រើប្រាស់រក្សាអនាម័យខ្លួនប្រាណប្រចាំថ្ងៃ បង្ការជម្ងឺឆ្លងកូវីដ១៩នោះ ។ ក្នុងការចុះត្រួតពិនិត្យនៅថ្ងៃទី៣០ មីនា ២០២០នេះ លោក ហាស់ លឹមឌីណា អនុប្រធានសាខាកាំកុងត្រូលខេត្ត មណ្ឌលគិរីលើកឡើងថា បេសកកម្មនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពី ឯកឧត្ដមប្រតិភូអគ្គនាយកដ្ឋានការពារអ្នក ប្រើប្រាស់ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងផ្ដោតសំខាន់ទៅលើតម្លៃម៉ាស់ ជែលសាប៊ូអាកុល និងប្រភពនាំចូល ចំណែកលទ្ធផលពិនិត្យគឺឃើញថាល្អប្រសើរ មិនមានទំនិញហាមឃាត់នោះទេ ។ អនុប្រធានសាខាកាំកុង ត្រូលខេត្តមណ្ឌលគិរីបន្តថា មន្ត្រីជំនាញក៏បានណែនាំអាជីវករឲ្យនាំយកទំនិញដែលមានប្រភពច្បាស់លាស់មកលក់ ជាពិសេសគឺអាកុល ព្រោះថាប្រសិនមុខទំនិញគ្មានប្រភពពិតប្រាកដ អាចជាទំនិញក្លែងបន្លំរបស់ក្រុមឆ្លៀតឱកាស និង ធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយក្នុងករណីបែបនេះដែរ អាជីវករជាអ្នកលក់ផលិតផលទាំងនេះជាអ្នកប្រឈម ជាមួយផ្លូវច្បាប់ ។ លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា ក្នុងការចុះត្រួតពិនិត្យនេះមន្ត្រី ជំនាញបានជូនសេចក្ដីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្មស្ដីពីការរក្សាតម្លៃទំនិញលើទីផ្សារជូនអាជីវករគ្រប់រូប និងស្នើឲ្យ អាជីវកររដែលតាំងលក់អាកុល សាប៊ូ ជែល ម៉ាស់ ត្រូវសរសេរតម្លៃបិទភ្ជាប់ជាមួយមុខទំនិញគ្រប់មុខក្នុងតម្លៃសមរម្យទូទៅ ជៀសវាងការកេងចំណេញហួសហេតុ ក្នុងករណីដែលអាជីវករតម្លើងថ្លៃខ្ពស់ខុសពីការជូនដំណឹងជំនាញពាក់ព័ន្ធនិង សហការចាត់វិធានការផ្លូវច្បាប់ ។ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរីបញ្ជាក់ថា ក្រៅពីការពិនិត្យមុខទំនិញ ប៉ុន្មានមុខខាងលើនេះ ជំនាញក៏ផ្តោតសំខាន់ទៅលើឧបករណ៍ពិនិត្យជម្ងឺកូវីដ១៩ គឺហាមដាច់ខាតមិនឲ្យមានការនាំចូល និងដាក់លក់ ៕ ម៉ារ៉េត មណ្ឌលគិរី
Posted by SEATV News 24 Hours on Monday, 30 March 2020





