នៅព្រឹកថ្ងៃសុក្រ ៥ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំដំបូងបង្អស់រវាងរដ្ឋមន្ត្រីយុត្តិធម៌អាស៊ានជាមួយប្រទេស G7 ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បន្ទាប់មកបន្តចូលរួមក្នុងសម័យប្រជុំពេញអង្គ។
នៅក្នុងជំនួបលើក ដំបូងនេះ ភាគីទាំងអស់បានជជែកពិភាក្សាគ្នា អំពីបញ្ហានានាដែលជាកង្វល់ និងប្រយោជន៍រួម រវាងអាស៊ាន និងប្រទេស G7 ដើម្បីលើកកម្ពស់ និងរក្សាសន្តិភាព និងសណ្តាប់ធ្នាប់អន្តរជាតិ។






