នៅព្រឹកថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សា និងការផ្លាស់ប្តូរទស្សនៈបានផ្តោតលើការងារកំពុងបន្តរបស់អាស៊ាន និងរកវិធីដើម្បីនាំអាស៊ានឱ្យទៅកាន់តែជិតជាមួយប្រជាជននៃប្រទេសសមាជិកនីមួយៗ ក៏ដូចជា រកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីភាពប្រសើរឡើងរបស់ប្រជាជនអាស៊ាន។






